PROMOTING ACCOUNTABILITY
Nut Chhin
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0099
KHI0099
|
|
Name :
ឈ្មោះ :
|
នុត ឈិន
|
|
Last Name :
នាមត្រកូល :
|
Nut
|
|
First Name :
នាមខ្លួន :
|
Chhin
|
|
Other Name :
ឈ្មោះផ្សេង :
|
Chhon
ឆុន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01900
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 45]
«បច្ចុប្បន្នអាយុ៤៥ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04051002, Kampong Chhnang, Kampong Tralach, Thma E
០៤០៥១០០២ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ឃុំថ្មឥ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0099 20050604, Snang Mum, Thma Eth sub-district, Kampong Tralach district, Kampong Chhnang province. Interviewed by Dy Khamboly. Notes: Interviewed with the biography owner.
ខេអេកអាយ០០៩៩ ២០០៥០៦០៤ ភូមិស្នងមុម ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ឌី ខាំបូ លី។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
នុត ឈិន ហៅ ឆុន ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ឈិន មានឪពុកឈ្មោះ នុត ឡូត ម្ដាយ ឈ្មោះ វ៉ាន់ សុក មានបងប្អូន២នាក់ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅ ភូមិស្នងមុំ ឃុំថ្មឥដ្ឋ ស្រុក កំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ ឈិន មិនបានរៀនសូត្រទេ ពេលធំពេញវ័យនៅផ្ទះជួយធ្វើស្រែចម្ការ ឪពុក ម្ដាយ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាមរវាង កម្លាំងចលនាខែ្មរក្រហមនៅក្នុងពៃ្រនិងទាហានលន់ នល់។ នៅឆ្នាំ១៩៧៣ ឈិន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ ឡឹម ជាមេភូមិ។ ឈិន បានត្រូវបានអង្គការបញ្ជូនទៅធ្វើការងារនៅក្នុងតំបន់៣១។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច អង្គការបានចាត់តាំងឱ្យ ឈិន មានឋានៈជាប្រធានកងកុមារដឹកនាំកម្លាំងប្រហែលជា ១០០នាក់ ឱ្យធ្វើការងារដូចជាលើកទំនប់ជីកប្រឡាយនៅម្ដុំត្រាំភ្លុក ហើយកុមារទាំងនោះត្រូវចែកជាក្រុមៗក្នុងមួយក្រុមមាន គ្នា១០នាក់។ កាលនោះមានឈ្មោះ ម៉ុន ភេទស្រី ជាគ្រូសម្រាប់បង្រៀនកេ្មងៗដែរ ដូចជារៀនអក្សរ ខែ្មរឪស្រះ អ ស្រះ អាឱ និងរៀនលេខបន្ដិចបន្ដួចនៅតាមក្រោមដើមឈើ។ កុមារទាំងនោះ ធ្វើការងារច្រើន ពេលព្រឹមចាប់ពីម៉ោង៧ដល់ ម៉ោង១១ ឡើងហូបបបរជួនណាបានបាយអត់បានឆែ្អតទេ សម្រាកបានមួយភេ្លច ចាប់ផេ្ដីមរៀនអក្សរប្រហែលជាមួយ ម៉ោងចុះធ្វើការងារវិញរហូតដល់ម៉ោង៦ល្ងាច ជួនណា ធ្វើការងារយប់ទៀត។ ពេលលើកទំនប់ប្រឡាយនៅត្រាំភ្លុក រួចហើយអង្គការចាត់តាំងឱ្យកុមារទាំងនោះទៅលើកទំនប់នៅចម្ការស្វាយ ទៀត អត់មានឱ្យទំនេរទេ។ នៅពេលសម្រាកមានកុមារមួយ ចំនួនដើររើសត្នោតទុំហូបឬដំឡូងហូប បើសិនជាកង ឈ្លបដើរ ឃើញពិតជាចាប់យកទៅធ្វើទារុណកម្មនិងដាក់ពិន័យឱ្យរែកដីជាច្រើនម៉ែត្រគីប។ នៅជំនាន់ខែ្មរក្រហម ឈិន ធ្លាប់ឃើញកង ឈ្លបបណ្ដើរប្រជាជនថ្មីដែលជម្លៀសមកពីភ្នំពេញ មិនដឹងបណ្ដើរ យកទៅវាយចោលនៅទី ណាទេ។ នៅឆ្នាំ១៩៧៨ អង្គការបានចុះមកជ្រើសរើសកម្លាំងយុវជនជាច្រើនឱ្យឡើងឡានទៅភ្នំពេញ ឈិន មិនដែលស្គាល់ភ្នំពេញ ពីមុនមកទាល់តែសោះ ពេលមកដល់សម្រាកបានតែពីរថៃ្ង អង្គការជ្រើសរើសឱ្យចូលធ្វើ ជាយោធា តែ ឈិន ងងឹតភ្នែកនៅពេលយប់ អង្គការ មិនបានឱ្យទៅធ្វើជាយោធានៅព្រំដែនវៀតណាមទេ ឱ្យនៅជួយបោសសម្អាតផ្ទះសំបែងនៅភ្នំពេញ។ ឈិន បន្ទាប់មកអង្គការចាត់តាំងឱ្យធ្វើស្រែនិងដាំបនែ្លនៅបឹង សំយាប។ នៅឆ្នាំ១៩៧៩ ឈិន បានរត់ចូលពៃ្រជាមួយកម្មាភិបាល ខែ្មរក្រហម នៅទៅដល់ក្នុងពៃ្រឃើញមាន មនុស្សចាស់និងកូន កេ្មងជាច្រើនបានស្លាប់នៅក្នុងពៃ្រ ឈិន មានការភ័យខ្លាច ក៏រត់ត្រឡប់មកស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
He witnessed the Khmer Rouge walking two or three people to kill.
គាត់បានឃើញគេបណ្ដើរមនុស្ស២៣នាក់យកទៅសម្លាប់។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”