Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0082
Name :
ឈ្មោះ :
អឿន
First Name :
នាមខ្លួន :
Oeun
Other Name :
ឈ្មោះផ្សេង :
Try
ទ្រី
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I00909/ I04732
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 15]
«សម័យខែ្មរក្រហមអាយុ ១៥ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
05071406, Kampong Speu, Samrong Tong, Tumpoa Meas,
០៥០៧១៤០៦ ខេត្ដកំពង់ស្ពឺ ស្រុកសំរោងទង ឃុំទំព័រមាស ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Was selected to join the revolution.
គេជ្រើសរើសអោយចូលបដិវត្ដន៍។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពេទ្យ៦មករា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0082 20051126, Chambak Sa village, Rung Roeung sub-district, Thpong district, Kampong Cham province. Interviewed by Long Dany. Notes: Interviewed with Dy Sokh, 73, mother.
ខេអេសអាយ០០៨២ ២០០៥១១២៦ ភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបជាមួយ ឌី សុខ អាយុ ៧៣ ឆ្នាំ ត្រូវជាម្តាយ។
Summary :
សេចក្ដីសង្ខេប :
អឿន ហៅ ទ្រី ភេទស្រី អាយុ១៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ឌី សុខ អាយុ៧៣ឆ្នាំ ត្រូវជាម្ដាយ។ អឿន មានឪពុកឈ្មោះ ស៊ន មានបងប្អូន៦នាក់ស្រី៣ប្រុស៣ មានស្រុកកំណើតនៅភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ អឿន កាលពីតូចទេ ព្រោះ ប្រទេសជាតិកើតមានសង្គ្រាម រវាងកម្លាំងចលនាខែ្មរ ក្រហមនៅ ក្នុងពៃ្រជាមួយកងកម្លាំងទាហានលោកលន់ នល់។ នៅមុនឆ្នាំ១៩ ៧៥ កាលនោះ អឿន មានអាយុ ប្រហែលជា១៤ឆ្នាំ អង្គការចាត់ តាំងឱ្យរស់នៅក្នុងកងកុមារដើរធ្វើការនិងរៀនសូត្រអក្សរអាចចេះមើលនិងចេះ សរសេរខ្លះៗ ពេលបានមកលេងផ្ទះឃើញអាន ទស្សនាវដ្ដីឱ្យម្ដាយស្ដាប់។ អឿន កាលនោះបានចូលបដិវត្ដតាម រយៈឈ្មោះ យ៉ាន់ ជាអ្នកអប់រំឱ្យស្អប់ខ្មាំង។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ហូបបាយ រួមតាមសហករណ៍ ប្រជាជននាំគ្នាធ្វើស្រែដកស្ទូងលើកទំនប់ជីកប្រឡាយ។ មានថៃ្ងមួយ អង្គការចុះមកជ្រើស រើសប្រវត្ដិរូបមួយចំនួនឱ្យទៅធ្វើការងារ នៅភ្នំពេញ។ អឿន បានធ្វើដំណើរជាមួយនារីក្នុងក្រុមមួយ ចំនួនផេ្សង ទៀតដោយមិនបានប្រាប់ឱ្យឪពុកម្ដាយបងប្អូនបាន ដឹងទេ។ តែម្ដាយកំពង់តែធ្វើស្រែក៏បានឃើញកូនចេញដំណើរ ទៅដែរ តែគ្រាន់មិនបានជួបនិយាយជាមួយកូនផ្ទាល់មាត់។ កាលនោះគ្មានឪពុកម្ដាយណាចង់ឱ្យកូនចេញទៅ ឆ្ងាយទេ តែមិនហ៊ានតវ៉ា ខ្លាចអង្គការចាប់យកទៅកសាងឬយកទៅ សម្លាប់ចោល។ តាំងពី អឿន ទៅធ្វើការ ងារនៅភ្នំពេញ មិនដែលបានសរសេរសំបុត្រមកលេងឪពុកម្ដាយឬបានមកលេង ផ្ទាល់ទេ បាត់ដំណឹងរហូត។ នៅឆ្នាំ១៩៧៩ មានឈ្មោះ យួន ទៅធ្វើការងារនៅភ្នំពេញជាមួយកូនឈ្មោះ អឿន បានត្រឡប់ មកផ្ទះវិញ ហើយបានប្រាប់ថា អឿន បានរត់ចូលពៃ្រជាមួយគ្នា ដល់ព្រំដែនថៃ តែក្រោយមកទៀតរត់បែកគ្នាមិនដឹងជាទៅ ដល់ទីណាទេ ស្រាប់តែបានរហូតមកដល់ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា