PROMOTING ACCOUNTABILITY
Sek Dan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0101
KHI0101
|
|
Name :
ឈ្មោះ :
|
សេក ដន
|
|
Last Name :
នាមត្រកូល :
|
Sek
|
|
First Name :
នាមខ្លួន :
|
Dan
|
|
Other Name :
ឈ្មោះផ្សេង :
|
Seng Dan
សេង ដន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K09131
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 11, Present aged: 47]
«សម័យខែ្មរក្រហម អាយុ១១ឆ្នាំ។ បច្ចុប្បន្នអាយុ៤៧ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04080501, Kampong Chhnang, Tuk Phos, Khlong Porpok
០៤០៨០៥០១ ខេត្ដកំពង់ឆ្នាំង ស្រុកទឹកផុស ឃុំខ្លុងពពក
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
ក្រសួងសង្គមកិច្ច ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff
ពេទ្យ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Nim, teacher
នីម គ្រូបង្រៀន
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0101 20050511, Trapeang Krabao village, Khlong Porpok sub-district, Tuk Phos district, Kampong Chhnang province. Interviewed by Phann Sochea. Notes: Interviewed with the biogprahy owner.
ខេអេកអាយ០១០១ ២០០៥០៥១១ ភូមិត្រពាំងក្របៅ ឃុំ ខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
សេក ដន ភេទប្រុស អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ដន មានប្រពន្ធឈ្មោះ ម៉េន សព្វថៃ្ងមានកូនចំនួន៦ នាក់ ប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។ ដន មានឪពុកឈ្មោះ សេក ឌី ម្ដាយឈ្មោះ សុខ ភឹន មានបងប្អូន៦នាក់ស្រី៣ប្រុស៣។ ដន ធ្លាប់រៀនសូត្របាន ត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនមកជួយ ធ្វើស្រែចម្ការឪពុកម្ដាយវិញ ណាមួយប្រទេសជាតិកើតមាន សង្គ្រាម មានរដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៥ របបខែ្មរក្រហមបានឡើងកាន់អំណាច ដន ត្រូវបានអង្គការចាត់ តាំងឱ្យចូលបម្រើបដិវត្ដតាមរយៈឈ្មោះ មឿន។ កាលនោះ ដន នៅកុមារនៅឡើងអង្គការចាត់តាំងឱ្យរៀនខាង សិល្បៈនិងចូល រៀនអក្សរខែ្មរបន្ដិចបន្ដួច បន្ទាប់ពីធ្វើការងារ ដូចជាលើកទំនប់ជីក ប្រឡាយនៅត្រពាំងជៃ្រ។ បន្ទាប់មកទៀត អង្គការបានចុះទៅ ជ្រើសរើសកុមារមួយចំនួនឱ្យមកធ្វើការងារនៅភ្នំពេញ បែកចេញពីឪពុក ម្ដាយ។ ដន អង្គការបញ្ជូនមកដល់ខេត្ដកំពង់ឆ្នាំង និងបានបញ្ជូនបន្ដមកស្នាក់នៅសាលាលេខ៥ បានចំនួន៥ថៃ្ង អង្គការបញ្ជូនមកភ្នំពេញ។ ដន ត្រូវបានអង្គការចាត់តាំងឱ្យធ្វើការ ងារនៅក្នុងក្រសួងសង្គកិច្ច នៅមន្ទីរពេទ្យព១ មុនដំបូងអង្គ ការចាត់តាំងរៀនសូត្រមុខវិជ្ជាពេទ្យ ដែលមានលោកគ្រូ ជាជនជាតិចិនជាអ្នកបង្រៀន កាលនោះ អង្គការឱ្យយើងរៀន ចាក់ខ្នើយនិងរៀនលាងរបួសនិងរុំរបួស។ ដន បានធ្វើការងារ នៅភ្នំពេញ មានរបបអាហារ ហូបគ្រប់គ្រាន់និងមានពេលខ្លះ បានទៅមើលការសមែ្ដងសិល្បៈនៅស្ដាត។ នៅឆ្នាំ១៩៧៧៧៨ ដន បាន ឃើញយោធាជាច្រើនរយនាក់ សុទ្ធតែត្រូវរបួសដោយ សារធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ នៅឆ្នាំ១៩ ៧៩ ដន បានរត់ចូលពៃ្រជាមួយកម្មាភិបាលខែ្មរក្រហមជាច្រើនផេ្សងទៀត ហើយបានរត់មកអមលាំង បាន ឃើញសាកសពយោធាខែ្មរក្រហម ជាច្រើនបានស្លាប់ជាច្រើនគរជើងគ្នា ពេលសួរអ្នកភូមិទៅបាន ដឹងថា យោធា ស្លាប់ទាំងនេះ សុទ្ធតែយោធាភូមិបូព៌ាដែលបានមក ធ្វើព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង តែត្រូវយោធាខាងភូមិ ភាគនិរតីយកមកស្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”