Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0084
Name :
ឈ្មោះ :
អឿន
First Name :
នាមខ្លួន :
Oeur
Other Name :
ឈ្មោះផ្សេង :
Roeun
រឿន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00085
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Roug aged: 16. Present aged: 44]
«សម័យខែ្មរក្រហមអាយុ ១៦ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៤ ឆ
Home Village :
ភូមិកំណើត/ទីលំនៅ :
05050601, Kampong Speu, Oudong, Meanchey, Kraing S
០៥០៥០៦០១ ខេត្ដកំពង់ស្ពឺ ស្រុកឧត្ដុង្គ ឃុំមានជ័យ ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1976????
១៩៧៦????
Reason to Join KR :
មូលហេតុចូល KR :
Was selected to join the revolution.
គេជ្រើសរើសអោយទៅធ្វើបដិវត្ដន៍។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Hospital unit
អង្គភាពពេទ្យ៦មករា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical woman
នារីពេទ្យ
Superiors :
ថ្នាក់លើ :
Poeun, chief of hospital
ពឿន ប្រធានពេទ្យ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0084 20051122, Kraing Sotin village, Meanchey sub-district, Oudong district, Kampong Speu province. Interviewed by Long Dany. Notes: Interviewed Chou Pich, the biography owner.
ខេអេសអាយ០០៨៤ ២០០៥១១២២ ភូមិក្រាំងសូទិន ឃុំមានជ័យ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ជួបជាមួយ ជូ ពេជ្រ ជាម្ចាស់ ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
អឿន ហៅ រឿន ភេទស្រី អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ អឿន មានប្ដីឈ្មោះ ទុយ នុ មានកូនចំនួន៧ នាក់ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិក្រាំងសូទិន ឃុំមានជ័យ ស្រុកឧត្ដុង្គ ខេត្ដកំពង់ស្ពឺ។ អឿន មានឪពុកឈ្មោះ ជឹក ជូ ម្ដាយឈ្មោះ ជា អ៊ឹម មានបងប្អូន៧នាក់ ស្លាប់អស់៥នៅសល់២នាក់។ អឿន មិន បានចូលរៀនទេ នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ ណាមួយប្រទេសជាតិកើតមានសង្គ្រាមផង។ នៅឆ្នាំ១៩ ៧៥ របបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានឱ្យអឿន ទៅរស់នៅតាមអង្គភាពកុមារ រស់នៅបែកចេញពី ឪពុកម្ដាយ។ នៅឆ្នាំ១៩៧៦ មានវ័យប្រហែលជា១៥ឆ្នាំ អង្គការបញ្ជូនឱ្យ ទៅធ្វើការងារនៅក្នុងកងចល័តស្រុក លើកទំនប់ជីកប្រឡាយ គ្មានអាហារហូបចុកគ្រប់គ្រាន់ទេ ហូបតែបបរវាល់ចែកគ្នា។ នៅឆ្នាំ១៩៧៧ អង្គការ បានចុះមកជ្រើសរើសប្រវត្ដិរូប នារីជាច្រើននាក់ឱ្យទៅធ្វើការងារនៅភ្នំពេញ។ ពេលបានជិះឡាន ដំបូងនាំគ្នា សប្បាយ តែមកដល់ភ្នំពេញបាននៅផ្ទះថ្ម បែរជា នឹកឪពុកម្ដាយបងប្អូននៅស្រុកកំណើតនាំគ្នាយំ។ កាលមុន ដំបូងស្នាក់នៅផ៥ មាននារីរាប់រយនាក់ អង្គការមិនទាន់បែក ចែកទៅណាទេ។ អង្គការបានយកខ្សែភាពយន្ដ ហោះឯកសារ មកបញ្ជាំងឱ្យមើលនិងមានអាហារហូបចុកគ្រប់គ្រាន់មិន មែនដូចនៅក្នុងកងចល័តទេ។ អឿន អង្គ ការចាប់ផេ្ដីមឱ្យរៀនសូត្រ មុខវិជ្ជាពេទ្យ ដូចជារៀនចាក់ថ្នាំនិងរៀនលាងរបួសរំរបួសជាដើម។ អឿន អង្គការ បញ្ជូនឱ្យទៅធ្វើការនៅក្នុងមន្ទីរ១៧មេសា បន្ទាប់មកអង្គការផ្លាស់មកធ្វើការនៅក្នុងមន្ទីរពេទ្យ៦មករាវិញ ប្រធានមន្ទីរពេទ្យឈ្មោះ ពឿន អនុប្រធានឈ្មោះ ភី។ នៅក្នុងឆ្នាំ១៩៧៨ យោធាខែ្មរក្រហមរាប់រយនាក់ អង្គការបញ្ជូនមកពីព្រំដែនខាងខេត្ដស្វាយរៀននិងខេត្ដពៃ្រវែង យោធាទាំងនោះមានរបួសបាក់ដបៃាក់ជើងដោយ សារធ្វើសង្គ្រាម ជាមួយប្រទេសវៀតណាម។ នៅឆ្នាំ១៩៧៩ កងទ័ពវៀត ណាមវាយចូលមកដល់ អឿន និង កម្មាភិបាលខែ្មរក្រហមជា ច្រើនបាន នាំគ្នារត់ឡើងជិះរទេះភ្លើងសំដៅទៅព្រំដែនថៃ។ អឿន បានចុះត្រឹមខេត្ដ ពោធិសាត់ រកផ្លូវមកស្រុកកំណើតវិញ នៅឆ្នាំ១៩៧៩។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា