Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0105
KHI0105
Name :
ឈ្មោះ :
យឹម ដឿន
Last Name :
នាមត្រកូល :
Yim
First Name :
នាមខ្លួន :
Doeun
Other Name :
ឈ្មោះផ្សេង :
Bin Dien
ប៉ិន ឌៀន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I02429
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 45]
«បច្ចុប្បន្នអាយុ៤៥ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
04070802, Kampong Chhnang, Sumaki Meanchey, Tbeng
០៤០៧០៨០២ ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំត្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ក្រសួងសង្គមកិច្ច ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff of 6 Makara
ពេទ្យ៦មករា
Superiors :
ថ្នាក់លើ :
Han, chief of child unit. Leng, chief of sub-district.
ហាន ប្រធានកងកុមារ, ឡេង គណៈឃុំ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0105 20050519, Neang Mealea village, Tbeng Khpos sub-district, Sumaki Meanchey district, Kampong Chhnang province. Interviewed by Dy Khamboly. Notes: Interviewed with the biography owner.
ខេអេកអាយ០១០៥ ២០០៥០៥១៩ ភូមិនាងមាលា ឃុំ ត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាស ដោយៈ ឌី ខាំបូលី។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
យឹម ដឿន ហៅ ប៉ិច ឌឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ដឿន មានប្រពន្ធឈ្មោះ អុក មានកូនចំនួន៨ នាក់ស្រី៧ប្រុស១ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ ដឿន តាំងពីតូចដល់ធំមិនបានចូលរៀនសូត្រទេ នៅផ្ទះជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានបំបែក ចេញពីឪពុក ម្ដាយឱ្យទៅរស់នៅក្នុងអង្គភាពកុមារមានគ្នា ប្រហែលជា១០០នាក់ អង្គការបានចាត់តាំងឱ្យរែកដី លើកទំនប់ជីក ប្រឡាយ លើកភ្លឺស្រែ ធ្វើជីដាក់ស្រែនិងឱ្យរៀនអក្សរខែ្មរបាន បន្ដិចបន្ដួចក្នុងមួយថៃ្ងរៀនអក្សរបានតែមួយម៉ោង បន្ទាប់ពីហូបបាយរួចមិនបានសម្រាកទេ ក្រៅពីរៀនចុះធ្វើការងារ រហូតដល់ម៉ោងសម្រាកហូបបបរនិងសម្រាក ពេលយប់តែម្ដង។ ជួនណាធ្វើការងារយប់ថែមទៀត ហើយគ្មានអាហារហូបចុក គ្រប់គ្រាន់ ហូបតែបបរមួយកា លាយជាមួយសម្លត្រកួន មានថៃ្ងមួយកុមារម្នាក់នៅក្នុងកងបានទៅលួចគាស់ដំឡូងបានមួយម៉ើមត្រូវបានប្រធាន ឈ្មោះ ហាន ឃើញចាប់មកធ្វើ ទារុណកម្មសេ្ទីរស្លាប់។ នៅក្នុងឆ្នាំ១៩៧៦ ដឿន បានឃើញ សាកសពជាច្រើន ដែលខែ្មរក្រហមសម្លាប់ចោលហើយ កប់មិនបានជ្រៅធ្វើឱ្យហើមដីបេ្រះឃើញសាកសពជាច្រើន។ នៅឆ្នាំ១៩ ៧៧ អង្គការបានចុចឈ្មោះ ហៅ ទៅខេត្ដកំពង់ឆ្នាំង ពេលទៅដល់បានឃើញយុវជនកេ្មងៗនិងនារីកេ្មងៗជា ច្រើនត្រូវបានអង្គការហៅឱ្យឡើងឡានទៅភ្នំពេញ។ ដឿន បានឃើញឡានចិនធំៗចំនួនបួនគ្រៀង ពេលនោះនឹក ក្នុងចិត្ដថា បែបគេយកទៅវាយចោលហើយមិនដឹង ចេះតែមានការ ព្រួយបារម្មណ៍ ពេលល្ងាចជិតយប់បានចាប់ ផេ្ដីមចេញដំណើរ ពេលមកដល់ទីក្រុងភ្នំពេញយប់តែម្ដង ហើយឃើញសភាព ស្ងាត់ជ្រាបគ្មានមនុស្សដើរទេ។ ដឿន សម្រាកនៅជិតវត្ដភ្នំ ពេលព្រឹកឡើងមានដំណឹង កម្លាំងយុវជន អង្គការត្រូវជ្រើស រើសយកទៅព្រំដែន វៀតណាម ព្រោះប្រទេសយើងកើតមាន សង្គ្រាមឈ្លានពានពីសំណាក់កងទ័ពវៀតណាម។ ពេលនោះ កម្លាំងបែក ចែកអស់ជាច្រើន ឈ្មោះ ដឿន អង្គការចាត់តាំង ឱ្យនៅមន្ទីរពេទ្យ៦មករា មិនបានទៅព្រំដែនទេ។ ដឿន អង្គ ការ ចាត់តាំងឱ្យរៀនមុខវិជ្ជាពេទ្យដូចជាឱ្យរៀនចាក់ថ្នាំ លាងរបួស រុំរបួសជាដើម។ ដឿន ក៏ធ្លាប់ទៅទទួលភ្ញៀវ ជាជនជាតិចិន និងបានស្គាល់លោកអៀង សារី។ ដឿន នៅភ្នំពេញ មានអាហារហូបគ្រប់គ្រាន់ តែមានការ ងារច្រើន នៅពេលយោធាខែ្មរក្រហមមានរបួសដោយសារធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ ដឿន បាន រុំរបួស លាងរបួសឱ្យយោធា ជាច្រើន បើមានយោធាណារបួសធ្ងន់ក៏បញ្ជូនទៅវះកាត់នៅ មន្ទីរពេទ្យ៧មករា។ នៅឆ្នាំ១៩៧៩ ដឿន បានឡើង រថភ្លើង ជាមួយយោធាមានរបួសស្រាលមួយចំនួនរហូតទៅដល់ខេត្ដបាត់ដំបង បន្ទាប់មកទៀតបន្ដរត់ចូលពៃ្ររហូតទៅដល់ព្រំដែន ដោយជួបការលំបាកពេកឃើញមានមនុស្សស្លាប់ច្រើនក៏ សមេ្រចចិត្ដត្រឡប់មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
He witnessed militiamen beating old people until he/she died because he/she stole yam.
គាត់បានឃើញឈ្លបវ៉ៃមនុស្សចាស់ម្នាក់រហូតដល់ស្លាប់ ពីព្រោះ គាត់បានលួចដំឡូង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា