Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0090
Name :
ឈ្មោះ :
ខៀវ សំ
Last Name :
នាមត្រកូល :
Khieu
First Name :
នាមខ្លួន :
Sam
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K06333
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 74]
«បច្ចុប្បន្នអាយុ ៧៤ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
050306??, Kampong Speu, Kong Pisey, Prey Nheat, Pr
០៥០៣០៦?? ខេត្ដកំពង់ស្ពឺ ស្រុកគងពិសី ឃុំពៃ្រញាតិ ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកសិករ ខេត្ដកំពង់ស្ពឺ។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគនិរតី«៤០៥» ខេត្ដកំពង់ស្ពឺ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Farmer
ប្រជាជន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0090 20051227, Prey Torting Kaet village, Prey Nheat sub-district, Kong Pisey district, Kampong Speu province. Interviewed by Pheng Pong Rasy. Notes: Interviewed with Khieu Sam, 74, the biography owner.
ខេអេសអាយ០០៩០ ២០០៥១២២៧ ភូមិពៃ្រទទឹងកើត ឃុំពៃ្រញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ជួបជាមួយ ខៀវ សំ អាយុ ៧៤ ឆ្នាំ ម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ខៀវ សំ ភេទប្រុស អាយុ៧៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សំ មានប្រពន្ធឈ្មោះ ស៊ឹម មានកូនចំនួនពីរនាក់ សព្វថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិពៃ្រទទឹងខាងកើត ឃុំពៃ្រញាតិ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ សំ បានរៀនសូត្របានច្រើន បន្ទាប់ពីឈប់រៀនបានមកជួយធ្វើស្រែចម្ការឪពុកម្ដាយនិងបានរៀបការប្រពន្ធ។ នៅឆ្នាំ១៩៦៦ សំ បានធ្វើជាប្រធានសង្កាត់វាល ជំនាន់សមេ្ដចសីហនុ រហូតដល់ប្រទេសជាតិកើតមានរដ្ឋ ប្រហារ ឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម ដូចនេះទំនាក់ទំនង រាជការក៏បានកាត់ផ្ដាច់ មានមនុស្សមួយ ចំនួនមានលុយកាក់បាន រត់ទៅរស់នៅជាមួយរបបលោកលន់ នល់។ សំ មិនបានទៅណា បានក៏សមេ្រចចិត្ដរស់ នៅតំបន់រំដោះ។ នៅឆ្នាំ១៩៧០ សំ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមវិញ ពេលនោះបានធ្វើជា ប្រធានភូមិពៃ្រទទឹងដឹកនាំប្រជាជនក្នុងភូមិ។ សង្គ្រាមចាប់កើត មានឡើងប្រជាជនរស់នៅក្នុងភូមិមិនសូវបានធ្វើ ស្រែទេ រវល់តែរត់គេចពីការទម្លាក់គ្រាប់បែក កាលនោះមានប្រជាជន ស្លាប់ដោយសារយន្ដហោះទម្លាក់គ្រាប់ផង មានទម្លាក់ធុងសាំង ផងធ្វើឱ្យឆេះផ្ទះប្រជាជន។ សំ ជាប្រធានភូមិបានដើររ៉ៃអង្ការរ៉ៃលុយ កាក់បានមួយចំនួនយក ទៅឱ្យយោធាខែ្មរក្រហមដែលកំពង់ធ្វើ សង្គ្រាមជាមួយទាហានលន់ នល់។ សំ បានចាត់តាំងប្រជាជន ណាមាន កម្លាំងមាំមួនឱ្យទៅជួយសែងរបួសនិងអ្នកស្លាប់មក ពីសមរភូមិវិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច សំ បានសុំអង្គការឈប់ធ្វើជាប្រធានឃុំមកធ្វើជា ប្រជាជនធម្មតាវិញ មុនដំបូងអង្គការមិនព្រមទេ តែដល់ក្រោយ មកដូចជាដាច់រយៈទៅបានរួចខ្លួន។ សំ និង ប្រពន្ធ អង្គការចាត់ តាំងឱ្យចុះធ្វើស្រែចម្ការលើក ទំនប់ជីកប្រឡាយ រស់នៅបែកពីគ្នា។ នៅក្នុងសម័យខែ្មរក្រហមបានដឹងថា មានអ្នកទោសមួយ ចំនួនធំជាប់គុក នៅជៃ្រអូរព្នៅនិងបានឃើញកងឈ្លបចងប្រជា ជនទាំងខ្សែមិនដឹងជាយកទៅសម្លាប់ឯណាទេ។ នៅឆ្នាំ១៩៧៧៧៨ សំ អង្គការចុះមកធ្វើប្រវត្ដិរូបដោយសារតែជាប់និន្នា ការធ្វើការងារធ្វើការជំនាន់សង្គមរាស្រ្ដនិយម។ តែសំណាងល្អ ខែ្មរក្រហមមិនទាន់បានចាប់ខ្លួន ទទួលមានថៃ្ង៧មករាឆ្នាំ១៩៧៩ បានរួចខ្លួនតែម្ដងរស់មកដល់ សព្វថៃ្ងនេះ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃីញយោធាខែ្មរក្រហមចងមនុស្សទាំងខ្សែ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា