PROMOTING ACCOUNTABILITY
Thou Nuon
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
SVI0002
SVI0002
|
|
Name :
ឈ្មោះ :
|
ធូ នួន
|
|
Last Name :
នាមត្រកូល :
|
Thou
|
|
First Name :
នាមខ្លួន :
|
Nuon
|
|
Other Name :
ឈ្មោះផ្សេង :
|
Mithona
មិថុនា
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K03936
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
អាយុ៥៩ឆ្នាំជំនាន់ខែ្មរក្រហម។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
20020502, Svay Rieng, Kampong Ro, Prey Thum, Kor-K
២០០២០៥០២, ខេត្ដស្វាយរៀង ស្រុកកំពង់រោទិ៍ ឃុំពៃ្រធំ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរស២១ទួលសែ្លង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
SVI0002 20050817, Kor-Kruos village, Prey Thum sub-district, Kampong Ro district, Svay Rieng province. Interviewed by Long Dany. Notes: Interviewed with Thou Yong, 76, younger sister.
អេសវីអាយ០០០២ ២០០៥០៨១៧, ភូមិគគ្រួស ឃុំពៃ្រធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ ធូ យ៉ុង អាយុ៧៦ឆ្នាំ ត្រូវជាប្អូន ស្រី។
|
|
Summary :
សេចក្ដីសង្ខេប :
|
ធួ នួន ហៅ មិថុនា ភេទប្រុស អាយុ៥៩ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ធូ យ៉ុង អាយុ៧៦ឆ្នាំ ត្រូវជា ប្អូនស្រី។ នួន មានឪពុកឈ្មោះ យួន ធូ ម្ដាយឈ្មោះ ហាស់ ម៉ម មានបងប្អូន៨ នាក់ប្រុស៥ស្រី៣ មាន ស្រុកកំណើតនៅភូមិគគ្រួស ឃុំពៃ្រធំ ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង។ នួន រៀនសូត្របានច្រើន តែមិនបាន ដឹងថារៀនបានដល់ថ្នាក់ណាទេ ឈប់រៀនមុនឆ្នាំ១៩៧០ បន្ទាប់មកឪពុកម្ដាយរៀបការប្រពន្ធឱ្យឈ្មោះ មុំ សុន រហូតមានកូនដល់ទៅ៦នាក់ស្រី៣ប្រុស៣។ នៅឆ្នាំ១៩៧០ នួន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហមតែធ្វើការងារ នៅក្នុងភូមិឃុំ ព្រោះគាត់មានប្រពន្ធកូនអង្គការមិនបញ្ជូនទៅ សមរភូមិទេ។ ចាប់ពីឆ្នាំ១៩ ៧០ ដល់ឆ្នាំ១៩៧៣ នួន បានធ្វើជាប្រធានឃុំពៃ្រធំ ដឹកនាំប្រជាជនឱ្យស្រឡាញ់បដិវត្ដន៍ ជួយរំដោះសមេ្ដចឱ្យ មកគ្រប់គ្រងប្រទេសជាតិវិញ។ កាលនោះមានយៀកកុងចូលមករស់នៅក្នុងភូមិបានធ្វើបាបប្រជាជនហើយមាន យន្ដហោះទម្លាក់គ្រាប់បែកពីសំណាក់ទាហាន លន់ នល់ ប្រជាជនរស់នៅវេទនាណាស់ មួយថៃ្ងៗរត់ចូលត្រង់សេ គ្មានពេលវេលារកស៊ីទេ ហើយស្លាប់មនុស្សអស់ជាច្រើននាក់។ នៅឆ្នាំ១៩៧៤ នួន បានឡើងជាគណៈស្រុក ស្វាយរៀងបាននាំ ប្រពន្ធកូនឱ្យមក រស់នៅជាមួយគ្នា។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើងកាន់អំណាច នួនបានមកធ្វើការងារខាង សេដ្ឋកិច្ចនៅតំបន់២៣ហើយបានជិះឡានហ្ស៊ីបមកលេងស្រុកកំណើតទាំងប្រពន្ធកូនមក សម្រាកបានចំនួនពីរថៃ្ងក៏ត្រឡប់ទៅ តំបន់វិញ។ នួន ដើរធ្វើការងាររហូតដល់ខេត្ដកំពង់ចាម គាត់មានតួនាទីធំ មាននិរសា មានកងការពារ។ ប្រហែលជា នៅឆ្នាំ១៩៧៧ អង្គការបានចាប់កម្មាភិបាលភូមិភាគបូព៌ាជា បន្ដបន្ទាប់ ចាប់ច្រកបាវដាក់ឡានក្លុបតែម្ដងគ្មានហៅមកប្រជុំអីទេ។ ដល់ក្រោយមកទៀត នួន ក៏អង្គការចាប់ច្រកបាវឡើង បានទៅ បាត់ដែរ ប្រពន្ធធ្វើការងារនៅក្នុងក្រសួងមន្ទីរស្រុកស្វាយរៀង មានកូនមួយធ្វើពេទ្យខែ្មរក្រហមដែរ ខឹង គេចាប់ឪពុកក៏លេប ថ្នាំសម្លាប់ខ្លួនបាត់ទៅ។ នៅសល់កូននិងប្រពន្ធធ្វើការងារ ផេ្សងអង្គការមិនទាន់ចាប់ក៏បាននៅ រស់នៅដល់សព្វថៃ្ងទៅ។ បើតាមប្រវត្ដិរូប នួន អង្គការចាប់ខ្លួនមកដាក់នៅមន្ទីរស២១ទួលសែ្លង។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ធ្លាប់ឃើញយោធាខែ្មរក្រហមចាប់កម្មាភិបាលខែ្មរក្រហមច្រកបាវដាក់ ឡាន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”