Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0003
SVI0003
Name :
ឈ្មោះ :
សួស សុវណ្ណ
Last Name :
នាមត្រកូល :
Suos
First Name :
នាមខ្លួន :
Sovann
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K00593
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៤ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
20070901, Svay Rieng, Svay Teap, Sambuor, Tuol Ang
២០០៧០៩០១, ខេត្ដស្វាយរៀង ស្រុកស្វាយទាប ឃុំសំបួរ ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ទួលសែ្លង។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0003 20050815, Tuol Angkupp village, Sambour sub-district, Svay Teap district, Svay Rieng province. Interviewed by Prum Phalla. Notes: Interviewed with Suos Sarin, 52, younger sister. She said that Sovann was in grade 8 at Sambour high school. Sovann was a medical staff in Sambour sub-district for 4 years. In 1975 Sovann worked at region 23. She visited Sovann once and Sovann told her that do not to say anythings because Sovann was being suspected. Since then Sovann disappeared.
អេសវីអាយ០០០៣ ២០០៥០៨១៥,ភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទៀប ខេត្តស្វាយរៀង។ សម្ភាសដោយ ព្រំ ផល្លា។ កំណត់សម្គាល់ៈ ជួបជាមួយ សួស សារិន អាយុ៥២ឆ្នាំ ត្រូវ ជាប្អូនស្រី។ គាត់និយាយថា សុវណ្ណ រៀនបានថ្នាក់ទី៨នៅវិទ្យា ល័យសំបួរ។ សុវណ្ណធ្វើពេទ្យនៅឃុំសំបួរបាន៤ឆ្នាំ។ នៅឆ្នាំ ១៩៧៥ សុវណ្ណបានទៅធ្វើការនៅតំបន់២៣។ គាត់ធ្លាប់មក លេងសុវណ្ណម្តង ហើយប្រាប់ថាមិនឱ្យគាត់និយាយអ្វីច្រើនទេ ព្រោះសុវណ្ណត្រូវជាប់សង្ស័យ។ តាំងពីនោះមក សុវណ្ណ បាត់ ខ្លួនរហូត។
Summary :
សេចក្ដីសង្ខេប :
សួស សាវណ្ណ ភេទស្រី អាយុ២៤ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ សួស សារិន អាយុ៥២ឆ្នាំ ត្រូវជាប្អូន ស្រី។ សាវណ្ណ មានឪពុកឈ្មោះ សួស ឡាញ់ ម្ដាយឈ្មោះ ចិន ហ៊ិន មានបងប្អូន៧ នាក់ មានស្រុកកំណើត នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្ដស្វាយរៀង។ សាវណ្ណ ធ្លាប់បានរៀនសូត្រត្រឹមថ្នាក់ទី៨ ឪចាស់ឱនៅសាលាបឋមសិក្សាសំបួរ។ ឈប់រៀនដោយសារ តែកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ ១៩៧០ ប្រទេសជាតិចាប់កើតមានសង្គ្រាមលែងមានគ្រូមកបង្រៀន។ នៅឆ្នាំ១៩៧០ សាវណ្ណ បានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមការអំពាវនាវរបស់សមេ្ដចសីហនុ ឱ្យកូនចៅចូលពៃ្រម៉ាគី ដើម្បីរំដោះជាតិ។ សាវណ្ណ ចូលដំបូងអង្គការចាត់តាំងឱ្យធ្វើការ ងារនៅក្នុងឃុំសំបួរ ធ្វើពេទ្យសម្រាប់ព្យាបាលប្រជាជនហើយមាន ពេលលេងផ្ទះដើម្បីជួបជុំបងប្អូនឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ សាវណ្ណ បានទៅរៀនពេទ្យបនែ្ថមនៅតំបន់២៣ ខាងខេត្ដពៃ្រវែង ពេលត្រឡប់មកធ្វើពេទ្យនៅឃុំដដែល ហើយបានមកលេងផ្ទះ ប្រាប់បងប្អូនថា ឱ្យដាំដើមគរ ឪដាំដើមគរ មានន័យថា កុំឱ្យប្រឆាំង តវ៉ាជាមួយអង្គការ អង្គការឱ្យធ្វើអីធ្វើហ្នឹងទៅឱ។ នៅឆ្នាំ១៩៧៥ ពេល របបខែ្មរក្រហមឡើងកាន់អំណាច សាវណ្ណ អង្គការបានបញ្ជូន ទៅខេត្ដស្វាយរៀង នៅក្នុងតំបន់២៣ មានអាហារ ឆ្ងាញ់ហូប ចុកគ្រប់គ្រាន់។ សាវណ្ណ ធ្វើការនៅក្នុងខេត្ដស្វាយរៀងមាន ឋានៈធំគ្រាន់បើ បងប្អូនអាចទៅលេងបាន និងស្នាក់នៅមាន អាហារគ្រប់គ្រាន់មិនដូចជានៅក្នុងសហករណ៍ក្នុងភូមិទេ។ នៅឆ្នាំ១៩៧៨ មិនថា សាវណ្ណ មាន រឿងអីកើតឡើងទេ យោធាខែ្មរក្រហមបានមកតាមរកដល់ផ្ទះហើយសួររកឈ្មោះ សាវណ្ណ តែបងប្អូនបានប្រាប់ ទៅវិញថា មិនបានឃើញបងសាវណ្ណ មកផ្ទះទេ ពេលនោះយោធាស្រែកមកវិញថា មិត្ដនារីឯងគង់តែមាន ថៃ្ង ទេ ប្រុងនាំគ្នារត់ចូលយួន។ ពេលនោះភូមិភាគនិរតីមក គ្រប់គ្រងបាន ចាប់កម្មាភិបាលទាំងប្រុសទាំងស្រីសេ្ទីរទាំង អស់គ្មានសល់។ អង្គការបានចោទថា កម្មាភិបាលខែ្មរក្រហមខាង ភូមិភាគបូព៌ាបានក្បត់អង្គការមានបំណងរត់ចូល យួន។ តាំងពីនោះមកបាត់បងស្រីឈ្មោះ សាវណ្ណ រហូតមកដល់ពេលនេះ។ តាមប្រវត្ដិរូបចាប់ខ្លួននៅឆ្នាំ១៩ ៧៨ យកមកដាក់នៅមន្ទីរស២១ទួលសែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា