Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0006
SVI0006
Name :
ឈ្មោះ :
ប៉ុល ភា
Last Name :
នាមត្រកូល :
Pol
First Name :
នាមខ្លួន :
Phea
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I03039
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៦២។
Home Village :
ភូមិកំណើត/ទីលំនៅ :
20010205, Svay Rieng, Chan Trea, Bavit, Chrak Leav
២០០១០២០៥, ខេត្ដស្វាយរៀង ស្រុកចន្រ្ទា ឃុំបាវិត ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងឧស្សាហ៍កម្ម ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0006 20050809, Chrak Leav village, Bavit sub-district, Chan Trea district, Svay Rieng province. Inteviewed by Prum Phalla. Notes: Interviewed with Chann Chhan, 76, mother.
អេសវីអាយ០០០៦ ២០០៥០៨០៩, ភូមិច្រកលាវ ឃុំបាវិត ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ សម្ភាសដោយ ព្រំ ផល្លា។ កំណត់សម្គាល់ៈ ជួបជាមួយ ចាន់ ឈន អាយុ៧៦ឆ្នាំ ត្រូវជា ម្តាយ។
Summary :
សេចក្ដីសង្ខេប :
ប៉ុល ភា ភេទប្រុស កើតឆ្នាំ១៩៦២ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ចាន់ ឈន អាយុ៧៦ឆ្នាំ ត្រូវជាម្ដាយ។ ភា មានឪពុកឈ្មោះ ប៉ុល យូ មានបងប្អូន៦នាក់ស្រី២ប្រុស៤ មានស្រុកកំណើតនៅ ភូមិច្រកលាវ ឃុំបាវិត ស្រុកចន្រ្ទា ខេត្ដស្វាយរៀង។ ភា ធ្លាប់រៀនសូត្រ នៅសាលាអនុវិទ្យាល័យបាវិតបានត្រឹមថ្នាក់ ទី៧ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិកើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាមអត់មាន លោកគ្រូអ្នកគ្រូបង្រៀន។ នៅក្នុងឆ្នាំ១៩៧០ មានយោធាខែ្មរក្រហមចូលមកក្នុងភូមិផង មានទាហានលន់ នល់ មកក្នុងភូមិផងបាញ់គ្នាទៅវិញទៅមកយន្ដហោះទម្លាក់គ្រាប់
បែកផង។ នៅឆ្នាំ១៩៧២ ភា បានស្ម័គ្រចូលបម្រើ ចលនាខែ្មរ ក្រហមតាមរយៈប្រធានឃុំឈ្មោះ ឌុត។ បន្ទាប់មកទៀតមិនបាន ដឹងថា អង្គការបញ្ជូនទៅសមរភូមិ ណាខ្លះទេ ព្រោះមិនដែល បានមកលេងស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧៥ មានដំណឹងថា ភា អង្គការបញ្ជូនឱ្យ ទៅធ្វើការងារនៅភ្នំពេញ នៅរោងចក្រក្រឡឹង តែមិនដែលបានមកលេងស្រុកកំណើតទេ សូម្បីតែសំបុត្រមួយ ច្បាប់ក៏មិនដែលបានឃើញផង កាលនោះតឹងតែណាស់ បើមានកូនឈឺក៏អង្គការមិនឱ្យច្បាប់មកមើលកូនដែរ មានអង្គការជាអ្នកមើលថែ។ នៅឆ្នាំ១៩៧៩ ពេលប្រទេសជាតិបានរួចផុតពីរបបខែ្មរក្រហមនឹកឃើញថា បាន កូនត្រឡប់មកវិញ តែតាមពិតបាត់ដំណឹងឈឹងរហូតមកដល់ ពេលនេះ បើនៅរស់ប្រាកដជាមករកឪពុកម្ដាយបង ប្អូនហើយ ព្រោះស្រឡាញ់បងប្អូនណាស់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា