Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0007
SVI0007
Name :
ឈ្មោះ :
នៅ សាលី
Last Name :
នាមត្រកូល :
Neou
First Name :
នាមខ្លួន :
Saly
Other Name :
ឈ្មោះផ្សេង :
Saliv
សាលីវ
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K00590
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៣២ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
2002???? Svay Rieng, Kampong Ro, Preah Ponlea, Tra
២០០២???? ខេត្ដស្វាយរៀង ស្រុកកំពង់រោទិ៍ ឃុំព្រះពន្ល
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសមន្ទីរស២១។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0007 20050823, Traok village, Preah Ponlea sub-district, Kampong Ro district, Svay Rieng province. Interviewed by Long Dany. Notes: Interviewed with Neou Savy, 75, older sister.
អេសវីអាយ០០០៧ ២០០៥០៨២៣, ភូមិត្រោក ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ នៅ សាវី អាយុ៧៥ឆ្នាំ ត្រូវជា បងស្រី។
Summary :
សេចក្ដីសង្ខេប :
នៅ សាលី ភេទប្រុស អាយុ៣២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ នៅ សារី អាយុ៧៥ឆ្នាំ ត្រូវជាបងស្រី។ សាលី មានឪពុកឈ្មោះ ម៉ៅ ចាន់ ម្ដាយឈ្មោះ ប្រាក់ យ៉ុង មានបងប្អូន៦នាក់ មានស្រុក កំណើតនៅភូមិ ត្រោក ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្ដស្វាយ រៀង។ សាលី ធ្លាប់រៀនសូត្របានច្រើន តែមិនបានដឹងថាដល់ ត្រឹមណាទេ ឈប់នៅពេលកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានយួនចូល មកស្រុកភូមិធ្វើការ ងារជាមួយក្រុមចលនាខែ្មរក្រហមនៅក្នុងពៃ្រ ពេលនោះរស់នៅ ពិបាកណាស់ យួនមានពីរ ប្រភេទមានយួនធៀវគីនិងយួនយៀក កុង។ ប្រជាជនរស់នៅមិនបានសុខមួយកនែ្លងទេ រវល់តែរត់ដោយ សារ មានគ្រាប់ផ្លោងមានយន្ដហោះទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩ ៧០ សាលី បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហមខាងស្រុក ប្រសូត្រហើយមានតួនាទីជាអនុលេខាស្រុកកំពង់រោទិ៍។ នៅឆ្នាំ ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាចទូទាំងប្រទេស សាលី អង្គការបានផ្លាស់ឱ្យមកធ្វើការងារនៅស្រុកប្រសូត្រ មានតួនាទីជាលេខា ស្រុកប្រសូត្រ ហើយអង្គការបានរៀបការ ប្រពន្ធឱ្យឈ្មោះ ថើ ឪពុកម្ដាយបងប្អូនមិនបានទៅចូលរួមការទេ។ ពេលការហើយ សាលី បាននាំប្រពន្ធមកលេងស្រុកកំណើត ដើម្បីបានស្គាល់ឪពុកម្ដាយបងប្អូន។ សាលី បាន នាំប្រពន្ធត្រឡប់ ទៅស្រុកប្រសូត្រវិញ ហើយយូរៗបានជិះម៉ូតូមកតែម្នាក់ឯងមក លេងស្រុកកំណើតហើយបាន ប្រាប់បងប្អូនថា ឱ្យធ្វើការតាម អង្គការចាត់តាំងមិនត្រូវប្រឆាំងទេ។ នៅឆ្នាំ១៩៧៧៧៨ មានរឿងរ៉ាវជា ច្រើននៅខាងភូមិភាគបូព៌ា មានពួកនិរតីមក គ្រប់គ្រងហើយបានចាប់កម្មាភិបាលខែ្មរក្រហមជាច្រើននាក់ច្រកបាវ បោះឡើងលើឡាន។ នៅឆ្នាំ១៩៧៨ សាលី ជាគណៈស្រុក ប្រសូត្រត្រូវអង្គការចាប់ខ្លួនយកទៅបាត់ដែលតាំង ពីពេលនោះ មកបាត់ខ្លួនរហូតដល់ពេលនេះ។ ឪពុកម្ដាយបងប្អូនចំនួន៧នាក់ អង្គការចាប់យកទៅសម្លាប់ចោល អស់ សព្វថៃ្ងនេះនៅតែ ម្នាក់ឯងទេ អស់បងប្អូនហើយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា