Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0095
Name :
ឈ្មោះ :
គឹម ឃុន
Last Name :
នាមត្រកូល :
Kim
First Name :
នាមខ្លួន :
Khun
Other Name :
ឈ្មោះផ្សេង :
Kheng
ខេង
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K07252
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៣២ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
05060????, Kampong Speu,
០៥០៦០???? ខេត្ដកំពង់ស្ពឺ ,ស្រុកភ្នំស្រួច,ឃុំគីរីរស
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសនៅមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម «១២» ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0095 20051221, Prey Rumduol village, Kiry Rreaksmei sub-district, Phnom Sruoch district, Kampong Speu province. Interviewed by Ra Chhayrann. Notes: Interviewed with You Sary, 56, wife.
ខេអេសអាយ០០៩៥ ២០០៥១២២១ ភូមិពៃ្ររំដួល ឃុំគីរីរស្មី ស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សំគាល់ៈ ជួបជាមួយ យូ សារី អាយុ ៥៦ ឆ្នាំ ជាប្រពន្ធ។
Summary :
សេចក្ដីសង្ខេប :
គឹម ឃុន ហៅ ខេង អាយុ៣២ បាត់ខ្លួន។ ជួបជាមួយឈ្មោះ យូ សារី អាយុ៥៦ឆ្នាំ ត្រូវជាប្រពន្ធ មានកូនប្រុស១ឈ្មោះ ភក្ដិ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិពៃ្ររំដួល ឃុំគីរីរស្មី ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ ឃុន មាន ឪពុកឈ្មោះ គឹម ឌី ម្ដាយឈ្មោះ ឃុត មានបងប្អូន៦នាក់។ ឃុន ធ្លាប់រៀនសូត្រ និងបួសនៅវត្ដពៃ្ររមៀតបានច្រើនវស្សា។ ឃុន លាចាកពីសិក្ខា បទវិញមកជួយធ្វើស្រែចម្ការឪពុកម្ដាយ ណា មួយប្រទេសជាតិ កើតមានសង្គ្រាម។ នៅឆ្នាំ១៩៧០ បានស្ម័គ្រចិត្ដចូលធ្វើជា យោធាខែ្មរក្រហមតាមការ ប្រកាសពីសមេ្ដចសីហនុអំពាវ អំនាវ ឱ្យកូនចៅចូលពៃ្រម៉ាគី។ កាលនោះមានសង្គ្រាមយន្ដហោះទម្លាក់ គ្រាប់បែក ធ្វើឱ្យប្រជាជនមានកំហឹងឈឺចាប់។ សារី ក៏ជាយោធាខែ្មរក្រហមនៅភូមិភាគនិរតី ដែលមានតាម៉ុក ជាប្រធាន សារី បានឡើងចូលដល់ទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥ បានឃើញប្រជាជនជម្លៀសចេញពីទីក្រុង។ សារី បានស្គាល់ប្ដី ឈ្មោះ ឃុន មានតួនាទីជាប្រធានវរសេនាធំលេខ៥៦៥ កាលនោះមិនបានរៀបការទេ បន្ទាប់មក សារី បានមកនៅកង ពល៨០១ ប្រធានកងពលឈ្មោះ សារឿន។ នៅឆ្នាំ១៩៧៦ អង្គការបានរៀបការប្ដី ឈ្មោះ ឃុន ហៅ ខេង គាត់មានតួនាទីជា ប្រធានវរសេនាតូចរគប់គ្រងយោធាចំនួន៣០០នាក់ គ្រាន់តែរៀប ការហើយអង្គការបញ្ជូនទៅខេត្ដរតនៈគិរី ស្រុកបានលុង ភូមិភាគឥសាន យោធាទាំងអស់មានតួនាទីការពារ ព្រំដែនជាប់ ប្រទេសឡាវ។ នៅឆ្នាំ១៩៧៧៧៨ ប្រធានវរ សេនាធំមួយ ចំនួនអង្គការហៅមកភ្នំពេញ ស្រាប់តែបាត់ខ្លនតែម្ដង។ នៅចុងឆ្នាំ១៩៧៨ អង្គការបានជិះយន្ដហោះចុះនៅស្រុកវឺនសៃ ហៅ បានហៅ ឈ្មោះ ឃុន និងប្រពន្ធឈ្មោះ សារី និងមនុស្ស ប៉ុន្មានផេ្សងទៀតឱ្យជិះយន្ដហោះមកប្រជុំនៅភ្នំពេញ។ ពេល មកពោធិចិនតុងសម្រាកនៅជាមួយគ្នាបានមួយយប់ ព្រឹក ឡើងអង្គការយកឡានមកដាក់ប្ដីនិងយោធាខែ្មរក្រហម សុទ្ធតែប្រធានវរសេនាតូចវរសេនាធំមានគ្នា៦នាក់ យកទៅបាត់តែម្ដង។ សារី អង្គការបានបញ្ជូនទៅធ្វើស្រែ នៅវត្ដបឹងជើងឯក បានឃើញយោធាខែ្មរក្រហមដឹកអ្នកទោសមក សម្លាប់ជាបន្ដបន្ទាប់។ សារី មិនបានឃើញ ពេលសម្លាប់ទេ តែបានឃើញដឹកឡានចូលមកនិងបានឮសមេ្លងមនុស្សស្រែឱ្យជួយ។ បើតាមប្រវត្ដិរូប ឃុន ហៅ ខេង អង្គការចាប់ខ្លួននៅចុង ឆ្នាំ១៩៧៨ យកមកដាក់នៅមន្ទីរស២១។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា