Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0009
SVI0009
Name :
ឈ្មោះ :
ធាង
First Name :
នាមខ្លួន :
Theang
Other Name :
ឈ្មោះផ្សេង :
Phan
ផាន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I03267
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR: 13, Present aged: 45]
«សម័យខែ្មរក្រហម អាយុ១៣ឆ្នាំ, សម័យបច្ចុប្បន្ន អាយុ
Home Village :
ភូមិកំណើត/ទីលំនៅ :
20040803, Svay Rieng, Romeas Hek, Kampong Trach, K
២០០៤០៨០៣, ខេត្ដស្វាយរៀង ស្រុករមាសហែក ឃុំកំពង់ត្រាច
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងពាណិជ្ចកម្ម ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0009 20050830, Kampong Trach village, Kampong Trach sub-districr, Romeas Hek district, Svay Rieng province. Interviewed by Long Dany and Ysa Osman. Notes: Interviewed with Uk Saran, 45, biograpgy owner.
អេសវីអាយ០០០៩ ២០០៥០៨៣០, ភូមិកំពង់ត្រាច ឃុំ កំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ សម្ភាសដោយ ឡុង ដានី និង អ៊ីសា ឧស្មាន។ កំណត់សម្គាល់ៈ ជួបជាមួយ អ៊ុក សារ៉ាន អាយុ៤៥ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ធាង ហៅ ផាន ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិរូប។ ធាង មានប្ដីឈ្មោះ ដារា មានកូនចំនួន៣ នាក់ សព្វថៃ្ងប្រកបរបរ ធ្វើស្រែចម្ការ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាស ហែក ខេត្ដស្វាយរៀង។ ធាង មានឪពុកឈ្មោះ ឡុច ម្ដាយឈ្មោះ ពត មានបងប្អូន៥នាក់ មានស្រុកកំណើតនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្ដស្វាយរៀង។ ធាង ធ្លាប់បានរៀនសូត្រត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់ ដោយដោយ សារប្រទេសជាតិកើតមានសង្គ្រាម។ ពេលនោះមានទាហានយួន ធៀវគីខាងទាហានលន់ នល់ ចូល មកអុកឡុកក្នុងភូមិ មិនបាន យូរប៉ុន្មានមានយោធាខាងចលនារំជាតិខាងខែ្មរក្រហមចូលមក
គ្រប់គ្រងវិញ ខាងលន់ នល់ លែងហ៊ានចូលមក តែពេលនោះខាង ទាហានលន់ នល់ ផ្លោងគ្រាប់មកចូលភូមិធ្វើឱ្យប្រជាជនមានរបួសនិង ស្លាប់ ណាមួយមានយន្ដហោះទម្លាក់គ្រាប់បែកថែមទៀត។ នៅឆ្នាំ១៩៧៣ ធាង បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហម មុនដំបូងអង្គការចាត់តាំងឱ្យជួយធ្វើការងារនៅក្នុងឃុំកំពង់ត្រាច។ នៅឆ្នាំ១៩៧៤ អង្គការ បញ្ជូនឱ្យទៅធ្វើជាយោធានៅតំបន់២០ ខាងខេត្ដពៃ្រវែង ដោយសារមានអាយុតិច អង្គការចាត់តាំងឱ្យចូល សមរភូមិជួយសែងយោធាខែ្មរក្រហមដែលមានរបួសនិងស្លាប់
មកសមរភូមិក្រោយវិញ។ នៅឆ្នាំ១៩៧៥ ពេល របបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការបានជ្រើសរើសយកប្រវត្ដិរូប នារីមួយ ចំនួនធំឱ្យមកធ្វើការងារនៅ ភ្នំពេញ។ ពេលមកដល់ ដំបូងអង្គការឱ្យស្នាក់នៅម្ដុំស្ទឹងមានជ័យ រួចហើយអង្គការ ឱ្យដើរបោសសម្អាតផ្ទះសំបែង នៅម្ដុំផ្សារថ្មី ម្ដុំវិមានឯករាជ្យ។ កាលនោះមានរបស់របរជាច្រើន ដូចជាមាស នៅក្នុងធុងសំរាម ក៏មានតែមិន ហ៊ានយកព្រោះខ្លាចអង្គការយកទោស។ បន្ទាប់ទៀត ធាង អង្គការបញ្ជូនទៅក្រុងកំពង់សោម មានគ្នារាប់រយ នាក់នាំគ្នាជិះឡាននៅក្នុងចិត្ដសប្បាយផងភ័យផង តែមាន អាហារហូចបុកគ្រប់គ្រាន់។ ធាង នៅក្នុងក្រសួងពាណិ ជ្ជកម្ម កាលនោះមានកៅស៊ូសំឡីគ សណែ្ដងសៀងនិងស្រូវត្រូវនាំ ចេញទៅប្រទេសក្រៅ។ ពេលនៅក្រុងសោម ធ្លាប់បាន ឃើញយោធាខែ្មរក្រហមយកជនពិការនិងអ្នកជំងឺយកទៅ
សម្លាប់ចោល។ ធាង នៅកំពង់សោមមិនបាន យូរទេ អង្គការ
បញ្ជូនត្រឡប់មកភ្នំពេញវិញ នៅក្នុងក្រសួងពាណិជ្ជកម្មដដែល។ ពេលមកដល់ភ្នំពេញ ធាង បានកាន់ការងារខាងធ្វើរាយការណ៍មុខ ទំនិញផេ្សងដោយប្រើម៉ាស៊ីនអង្កា្គុលីលេខចេះតែរៀនៗទៅ ព្រោះអង្គការ ចាត់តាំងមុនដំបូងវាយយឺតដល់ក្រោយមកទៀត វាយចេះតែបានលឿនដែរ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀត ណាមវាយចូលដល់ទីក្រុងភ្នំពេញ កម្មាភិបាលខែ្មរក្រហមទាំង កម្មកររត់ឡើងឡាន រត់ឡើងរត់ភ្លើងសំដៅទៅ ព្រំដែនខាងលិច។ ធាង រត់ចូលពៃ្រជួបការលំបាកខ្លាំងណាស់ សេ្ទីរស្លាប់សេ្ទីរស់ ទៅដល់ក្នុងពៃ្រហើយនៅមាន ការសង្ស័យគ្នាចាប់គ្នាកាប់សម្លាប់ បន្ដទៀត។ ធាង ត្រូវយោធាខែ្មរក្រហមចាប់ចង ព្រោះដឹងថា ជានារីភូមិភាគ បូព៌ា តែសំណាងបានកងទ័ពយួនជួយទាន់ បានត្រឡប់មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
At Kampong Som, she saw a lot of cripplers and patients were killed into big deeply spot.
នៅកំពង់សោម គាត់បានឃើញសុទ្ធតែ ជនពិការនិងអ្នកជម្ងឺ ជា ច្រើនត្រូវយកទៅសម្លាប់ចោលនៅក្នុងអន្លង់ធំមួយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា