Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0101
Name :
ឈ្មោះ :
ថន
First Name :
នាមខ្លួន :
Than
Other Name :
ឈ្មោះផ្សេង :
Phai, Smei
ផៃ, ស្មី
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00399
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 44]
«បច្ចុប្បន្នអាយុ ៤៤ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
050104??, Kampong Speu, Baseth, Pheakdei [Phong],
០៥០១០៤?? ខេត្ដកំពង់ស្ពឺ ស្រុកបសេដ្ឋ ឃុំភក្ដីឪផុងឱ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Medical woman of 6 Makara hospital
អង្គភាព ពេទ្យ ៦ មករា
DK Zone 75-79 :
តំបន់ DK 75-79 :
Phnom Penh
មជ្ឈិម«១២» ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធនារី
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0101 20051223, Sahakum village, Pheakdei sub-district [Thong], Baseth district, Kampong Speu province. Interviewed by Pheng Pong Rasy. Notes: Interviewed with Than aka Phai, 44, the biography owner.
ខេអេសអាយ០១០១ ២០០៥១២២៣ ភូមិសហគមន៍ ឃុំភក្តីឪថុងឱ ស្រុកបរសែត ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ជួបជាមួយ ថន ហៅ ផៃ អាយុ ៤៤ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ថន ហៅ ផៃ ភេទស្រី អាយុ៤៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ថន បានរៀនការនៅឆ្នាំ១៩៨២ មានកូនចំនួន៥ នាក់ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិសហគម ឃុំគក្ដីឪផុងឱ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។ ថន មានឪពុកឈ្មោះ សួន ម្ដាយឈ្មោះ អ៊ឹម មានបងប្អូន៧នាក់។ ថន ធ្លាប់រៀនបានត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់ រៀនដោយសារប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩ ៧៣ ថន បានស្ម័គ្រចិត្ដបម្រើចលនាខែ្មរក្រហមដើរ ធ្វើការងារ នៅតាមភូមិឃុំ។ ថន នៅក្នុងកងកុមារ រស់នៅក្នុងមណ្គល បែកចេញពីឪពុកម្ដាយ ការងារកុមារដើរ កាប់ដំបូកនិងកាប់ សេ្មៅបារាំងមកលាយគ្នាដើម្បីធ្វើជីដាក់ស្រែ។ បន្ទាប់មកទៀតរាង ធំបន្ដិច អង្គការបានបញ្ជូន មកស្រុក៥១ ហៅស្រុកបរសេដ្ឋ ដើរ លើកទំនប់ជីកប្រឡាយ មានឈ្មោះ រុង ជាប្រធានកងហារ។ នៅឆ្នាំ១៩ ៧៥ ពេលរបបខែ្មរក្រហមបានឡើងកាន់អំណាច ប្រធានឃុំឈ្មោះ ឈី មានអត្ដចរិកកាចសាហាវធ្វើបាបប្រជា ជន ជាពិសេសប្រជាជន១៧មេសា ហៅថាប្រជាជនថ្មី។ នៅឆ្នាំ១៩ ៧៧ ហ្នឹងដែលអង្គការបានចុះមកជ្រើស រើសនារីឃុំមួយចំនួនឱ្យ ទៅធ្វើការងារនៅភ្នំពេញ។ ថន បានធ្វើដំណើរតាមឡានមក រហូតដល់ភ្នំពេញ ហើយបាន ទៅស្នាក់នៅមន្ទីរពេទ្យ៦មករា នៅជិតវត្ដភ្នំ។ ថន តាំងពីមុនមកមិនដែលស្គាល់ភ្នំពេញម្ដងណាទេ ពេលមកដល់ ឃើញតាមផ្លូវមានសភាពស្ងាត់ជ្រងំ ឃើញ យោធាខែ្មរក្រហមមួយៗឈរតាមផ្លូវ។ ពេលបានមកស្នាក់នៅក្នុង មន្ទីរបានឃើញនារីពេទ្យជាច្រើន ហើយប្រធានផ្នែកឈ្មោះ ស៊ីម គាត់ជាអ្នកជួយបង្ហាត់បង្រៀនរបៀបលាង របួសនិងរបៀប ចាក់ថ្នាំ។ ថន បានឃើញយោធាជាច្រើនត្រូវរបួសអង្គការបញ្ជូនមក ពីព្រំដែនវៀតណាម។ ថន បានធ្វើការនៅមន្ទីរពេទ្យ៦មករា មានអាហារហូបចុកគ្រប់គ្រាន់និងមានពេលខ្លះអង្គការឱ្យទៅមើលកុននៅស្ដាត់អូរ ឡាំពេជ្រ មានចិត្ដសប្បាយលែងនឹកស្រុកកំណើត។ នៅឆ្នាំ១៩៧៩ ថន បានរត់ឡើងរថភ្លើងជាមួយកម្មាភិ បាលខែ្មរ ក្រហមមួយចំនួនទៀតទៅដល់ខេត្ដបាត់ដំបង។ ថន បានចុះធ្វើ ដំណើរទៅក្នុងពៃ្ររស់នៅជាមួយក្រុមខែ្មរ ក្រហមបន្ដទៀត ដោយសារឃើញមនុស្សដោយសារចាញ់និងអត់បាយ ទើបសមេ្រចចិត្ដត្រឡប់មកស្រុក កំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា