Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0102
Name :
ឈ្មោះ :
កែវ មួន
Last Name :
នាមត្រកូល :
Keo
First Name :
នាមខ្លួន :
Muon
Other Name :
ឈ្មោះផ្សេង :
Vien
វៀន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01074
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 20]
«សម័យខែ្មរក្រហមអាយុ ២០ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
05011307, Kampong Speu, Baseth, Kakk, Reusei Real
០៥០១១៣០៧ ខេត្ដកំពង់ស្ពឺ ស្រុកបសេដ្ឋ ឃុំកក់ ភូមិប្ញ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteerily joined the revolution.
ចូលបដិវត្ដដោយស្ម័គ្រចិត្ដ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពេទ្យ៦មករា
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធនារី
Superiors :
ថ្នាក់លើ :
ពឿន ឈ្មោះ ជឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0102 20051220, Reusei Real village, Kakk sub-district, Baseth district, Kampong Speu province. Interviewed by Dy Khamboly. Notes: Interviewed with Keo Muon, the biography owner.
ខេអេសអាយ០១០២ ២០០៥១២២០ ភូមិប្ញស្សីរាល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឌី ខាំបូលី។ កំ ណត់សំគាល់ៈ ជួបជាមួយ កែវ មួន ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
កែវ មួន ហៅ វៀន ភេទស្រី កើតឆ្នាំ១៩៥៨ ជាម្ចាស់ប្រវត្ដិរូប។ មួន មានប្ដីនិងកូនសព្វថៃ្ងប្រកបរបរធ្វើ ស្រែចម្ការ រស់នៅ
ភូមិឫស្សីរាល ឃុំកក់ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។ មួន មានឪពុកឈ្មោះ ង៉ ម្ដាយឈ្មោះ ម៉ុន មានបងប្អូន៦នាក់។ មួន តាំងពីតូចដល់ធំមិនបានចូលសាលារៀនទេ នៅផ្ទះជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម ចូលដំបូងអង្គការឱ្យធ្វើការងារនៅ ក្នុងសាលាឃុំជា នារីឃុំ ជួយដើរឃោនាឱ្យកម្លាំងយុវជន យុវនារីចូល ពៃ្រតស៊ូវាយជាមួយទាហានលន់ នល់។ តាំងពីឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ មានយន្ដហោះទម្លាក់គ្រាប់បែកទាំងយប់ទាំងថៃ្ងធ្វើឱ្យឆេះផ្ទះសំបែង
និង មានមនុស្សរបួសនិងស្លាប់។ នៅឆ្នាំ១៩៧៤ មួន និងនារីមួយចំនួនធំអង្គការបញ្ជូនឱ្យទៅធ្វើការងារនៅស្រែ អំបិល ខេត្ដកំពត។ ការងារនៅស្រែអំបិល មានកម្លាំងសុទ្ធតែនារី អត់មានប្រុសទេ ទោះបីលីសែងអំបិលក៏ជា នារីែែដរ។ នៅឆ្នាំ១៩៧៧ មួន អង្គការបានបញ្ជូនឱ្យមកធ្វើការងារនៅ ក្នុងមន្ទីរពេទ្យ៦មករា ដែលមានប្រពន្ធ មន្ទីរពេទ្យឈ្មោះ ពឿន មានលោកជួន ជឿន ជាវិជ្ជបណ្គិតជំនាញខាងវះកាត់។ មួន មិនចេះអក្សរទេ អង្គការ ចាត់តាំងឱ្យរៀនអក្សរខែ្មរផងនិង រៀនមុខវិជ្ជាពេទ្យផង កាលនោះមានជនជាតិចិនជាច្រើននាក់ជា គ្រូបង្រៀនផង និងជាពេទ្យជំនាញខាងព្យាបាលផង។ នៅឆ្នាំ១៩៧៨ មានយោធាខែ្មរក្រហមជាច្រើនដឹកមកពីខេត្ដ ស្វាយរៀង ទាំងឡានៗសុទ្ធតែឡានធំ មិនមែនឡានពេទ្យតូចៗ ទៅយកទេ ដឹកឡានធំតែម្ដងគ្មានព្យាបាលតាមផ្លូវទេ មកដល់ ពេទ្យអ្នកនៅមានជីវិតព្យាបាលទៅអ្នកស្លាប់កប់ចោលទៅ ជាពិសេសជិតបែកវៀតណាមវាយចូល។ នៅឆ្នាំ១៩ ៧៩ ថៃ្ង៧មករា ម៉ោងប្រហែលជា៩ព្រឹក អង្គការបានចាត់តាំងឱ្យបុគ្គលិក មន្ទីរពេទ្យទាំងអស់ដឹកអ្នករបួសឡើង លើរថភ្លើងសំដៅទៅ ព្រំដែនថៃ។ ពេលនោះ មួន បានបកមកយកអ្នករបួសមួយសារទៀត តែមិនបានយកទេ ព្រោះកម្លាំងកងទ័ពយួនចូលជិតដល់ មួន មិនបានជិះរថភ្លើងផង បានរត់ឡើងបានឡានវិញមក ដល់ខេត្ដបាត់ដំបង។ បន្ទាប់មកមានដំណឹងដឹងថា អ្នករបួសដឹកតាមរថភ្លើងមានគេបោកគ្រាប់បែកងាប់អស់ហើយ។ មួន បានរត់ ចូលពៃ្រឃើញមានមនុស្សស្លាប់ដោយ សារគ្រុនចាញ់និងអត់មានអាហារគ្រប់គ្រាន់ ជាពិសេសទៅ ទៀតកម្លាំងខែ្មរ ក្រហមចេះតែសង្ស័យគ្នាឯងនិងសម្លាប់គ្នា ជាបន្ដបន្ទាប់។ មួន បានរត់ទៅដល់ទឹកដីថសៃេ្ទីរស្លាប់សេ្ទីរ រស់បានទៅ ដល់ជំរំសាយធូ ជាជំរំរបស់សមេ្ដចឪ។ នៅឆ្នាំ១៩៩៣ មួន បានវិលមកស្រុកកំណើតវិញតាមរយៈអង្គការ ជួយជនភាសខ្លួនឱ្យមកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានចាប់មនុស្សសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា