Document thumbnail
Personal Info
ID: KHI0109
Name
ឈ្មោះ
Top Pheap Chroek
តុប ភាព ច្រឹក
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
K05198 K08698
Source Interview
KHI0109 20050511, Dang Tung village, Koh Thkov sub-district, Chul Kiri district, Kampong Chhnang province. Interviewed by Ie Meng-try and Chy Terith. Notes: Interviewed with the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេកអាយ០១០៩ ២០០៥០៥១១ ភូមិដងទង់ ឃុំកោះថ្កាូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ អៀ ម៉េងទ្រី និង ជី ទេរិទ្ធ។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិ រូប។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
បច្ចុប្បន្នអាយុ៤៩ឆ្នាំ។
Home Village
04020209, Kampong Chhnang, Chul Kiri, Koh Thkov, D
ទីកន្លែងកំណើត
០៤០២០២០៩ ខេត្ដកំពង់ឆ្នាំង ស្រុកជលគិរី ឃុំកោះថ្កាូវ
Join KR
1973????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៣????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធានៅមន្ទីរស២១ ភ្នំពេញ។
KR Rank(1975-79)
Copyist
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ចម្លងឯកសារ
Superior
Duch, chief of S-21. Chhen, Duch's messenger. Huoy, chief of group.
អ្នកដឹកនាំ
ឌុច ប្រធានស២១, ឆេន និរសារបស់ឌុច, ហួយ ប្រធានក្រុម
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
តុប ភាព ហៅ ច្រឹក ភេទប្រុស អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ភាព មានឪពុកឈ្មោះ សុក ម្ដាយឈ្មោះ ថូរ សព្វថៃ្ងរស់នៅ ភូមិដងទង់ ឃុំកោះថ្កាូវ ស្រុកជល់គិរី ខេត្ដកំពង់ឆ្នាំង។ ភាព ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី ១០ឪចាស់ឱ ឈប់រៀនដោយ សារប្រទេសជាតិកើតមានសង្គ្រាមរដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៣ ភាព បានស្ម័គ្រចិត្ដចូលធ្វើជាយោធា ខែ្មរក្រហមនៅតំបន់៣១ ភូមិភាគបស្ចឹម។ ភាព បានហាត់រៀន ក្បួនយោធាចប់ អង្គការបញ្ជូនទៅសមរភូមិមុខវាយជា មួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់ អំណាច អង្គការបានបញ្ជូនទៅរៀនសាលា បចេ្ចកទេសយោធានៅក្នុងកងពល៧០៣ បន្ទាប់មកអង្គការបានបញ្ជូន មកធ្វើការនៅមន្ទីរស២១ ទួលសែ្លង។ ភាព យោធានៅផែកឯកសារ អង្គការបានចាត់តាំងឱ្យទៅរៀនវាយ អង្គុលីលេខអស់រយៈពេលពីរខែបានចេះវាយអក្សរ កាលនោះ ភាព នៅខាងវាយអក្សរខែ្មរ រីឯភាសា បរទេសអាចមាននៅកនែ្លង ផេ្សង។ ភាព នៅកនែ្លងឯកសារមិនបានដឹងច្បាស់ថា អ្នកទោស ដែលចាប់ចូលមក មន្ទីរទួលសែ្លងមានសភាពយ៉ាងម៉េច ហើយអង្គការយកទៅសួរចម្លើយនៅកនែ្លងណាទេ កាលនោះមាន ស្គាល់ ប្រធានគុកឈ្មោះ ឌុច ឈ្មោះ ចាន់។ ភាព ធ្វើការងារផ្នែក ឯកសារជាអ្នកវាយអង្គុលីលេខនិងជាអ្នកថតចម្លង ឯកសារយើង ទៅឱ្យលោក ឌុច មាននិរសាជាអ្នកមកយកយើងមិនអាច ទៅយកទៅឱ្យផ្ទាល់ទេ។ ភាព ក្នុងមួយ ថៃ្ងអាចវាយឯកសារ ចម្លើយសារភាពចំនួនបួនទៅប្រាំនាក់ យើងវាយយ៉ាងណា មិនឱ្យខុសទេ យើងត្រូវផេ្ទÃៈង ផ្ទាត់និងពិនិត្យឱ្យបានច្បាស់លាស់ មុននឹងបញ្ជូនទៅឱ្យលោក ឌុច។ ចម្លើយសារភាពទាំងនោះភាគ ច្រើនទាក់ទងនិង ខ្សែសេអ៊ីអា កាសេ្សបេ និងអង្គការចោទថា ជាខ្មាំង។ តាមដឹងឯកសារទាំងនោះលោកឌុច អាចយកបញ្ជូន ឱ្យទៅលោកសុន សេន បន្ដទៀត។ នៅក្នុងអង្គភាពឯក សារក៏មានមនុស្សបាត់ខ្លួននិងចាប់ ដាក់គុកនៅមន្ទីរទួល សែ្លងដែរ ដូចជាឈ្មោះ ហួយ។ នៅក្នុងសម័យខែ្មរក្រហមមិនថា ជាខ្មាំងមកពីខាងទេ អ្នកធ្វើការងារនៅមន្ទីរ ស២១ផ្ទាល់ឱ្យតែមានកំហុសឬមានចម្លើយដាក់គឺអង្គការចុះចាប់តែម្ដង គ្មានយោគយល់ទេ ធ្លាប់ធ្វើការងារជា មួយគ្នាអីទេ ហើយអាហារហូបចុកក៏មិនសូវបានឆែ្អតដែរ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូល មកដល់ ភាព ហៅ ច្រឹក បានរត់ចូលពៃ្រជាមួយកម្មាភិបាលខែ្មរក្រហមជាច្រើន ព្រោះខ្លាចវត្ដមានកងទ័ពវៀត ណាម។ ភាព រត់ចូលពៃ្រជួបការ លំបាកពេកក៏សមេ្រចចិត្ដត្រឡប់មកស្រុកកំណើតវិញ។
Activity Witness
He used to send confession of prisoners to Duch. Later Duch sent it to Son Sen. In 1977, He witnesse
សកម្មភាពពាក់ព័ន្ធភស្តុតាង
គាត់ធ្លាប់ផ្ញើឯកសារនៃចម្លើយសារភាពរបស់អ្នកទោសជូនទៅ ឌុច។ បន្ទាប់មក ឌុច បញ្ជូនវាទៅឱ្យសុន សេន ទៀត។ ឆ្នាំ
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា