Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0103
Name :
ឈ្មោះ :
អឹម ម៉ៅ
Last Name :
នាមត្រកូល :
Oem
First Name :
នាមខ្លួន :
Mao
Other Name :
ឈ្មោះផ្សេង :
Phy
ភី
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I02280
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Roug aged: 17. Present aged: 46]
«សម័យខែ្មរក្រហមអាយុ ១៧ ឆ្នាំបច្ចុប្បន្នអាយុ៤៦ ឆ្នា
Home Village :
ភូមិកំណើត/ទីលំនៅ :
៥០៥១៥១១៧ ខេត្ដកំពង់ស្ពឺ,ស្រុកឧដុង្គ,ឃុំភ្នំតូច,ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1976????
១៩៧៦????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
P-1 Hospital
អង្គភាពពេទ្យ ព១
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical woman
នារីពេទ្យ
Superiors :
ថ្នាក់លើ :
Menh, chief of P-1 Hospital
ម៉ិញ ប្រធានពេទ្យ ព១
Associates :
អ្នកពាក់ព័ន្ធ :
Went with Koeun, Ben, Thoeun
អ្នកទៅជាមួយ ឈ្មោះ គឿន, បេន, ធឿន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0103 20051123, Trapeang Po village, Phnom Tauch sub-district, Oudong district, Kampong Speu province. Interviewed by Chhay Naroeun and Ra Chhayrann. Notes: Interviewed with Oem Mao aka Phy, 46, the biography owner.
ខេអេសអាយ០១០៣ ២០០៥១១២៣ ភូមិត្រពាំងពោធិ ឃុំភ្នំតូច ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឆាយ ណារឿន និង រ៉ា ឆៃរ៉ាន់។ កំណត់សំគាល់ៈ ជួបជាមួយ អឹម ម៉ៅ ហៅ ភី អាយុ ៤៦ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
អឹម ម៉ៅ ហៅ ភី ភេទស្រី អាយុ៤៦ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ម៉ៅ មានប្ដីឈ្មោះ សៀប មានកូនចំនួន២នាក់ សព្វថៃ្ងមានមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងពោធិ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ។ ម៉ៅ មានឪពុក ឈ្មោះ អឹម ពិច ម្ដាយឈ្មោះ ឈុន ផន មានបងប្អូន៣នាក់។ ម៉ៅ តាំងពីតូចដល់ពេញវ័យមិន បានចូលសា លារៀនសូត្រទេ ពេលធំពេញវ័យចូលរៀនទទួល ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើងកាន់អំណាច ម៉ៅ អង្គការបានបំបែកចេញពីឪពុក ម្ដាយឱ្យទៅរស់នៅតាមអង្គភាពកុមារ ប្រធាន ឈ្មោះ នួន ដឹកនាំកម្លាំងកុមារដើរកើបអាចម៌គោនិងកាប់ស្លឹកឈើយកមកធ្វើជី ហើយមានបង្រៀនអក្សរខែ្មរ មួយថៃ្ងមួយម៉ោងនៅក្រោមដើរ ឈើឬតាមក្រោមផ្ទះ។ នៅឆ្នាំ១៩៧៦ ម៉ៅ ពេញវ័យជំទង់អង្គ ការចាត់តាំងឱ្យ ចូលកងចល័តឃុំភ្នំតូច ប្រធានឃុំឈ្មោះ ម៉ន ឈ្មោះ ម៉ៃ អង្គការបានចាត់តាំងឱ្យលើកទំនប់ជីកប្រឡាយនិងគ្មាន អាហារហូបចុកគ្រប់គ្រាន់ ពេលទំនេរពីសម្រាកប្រហែលកន្លះម៉ោង នាំគ្នាដើររើសខ្យងមកដុតហូបលួចលាក់ទៀត ខ្លាចប្រធានកង ចល័តឈ្មោះ ផុស។ នៅឆ្នាំ១៩៧៧ អង្គការបានចុះមកជ្រើស រើសយកប្រវត្ដិរូបកូនអ្នកមូល ដ្ឋានមួយចំនួនឱ្យទៅធ្វើការងារ នៅភ្នំពេញ។ ម៉ៅ មានអាយុប្រហែលជា១៧ឆ្នាំ អង្គការ ជ្រើសរើសប្រវត្ដិរូបរួច ហើយបញ្ជូនមកស្រុកឧដុង្គ បន្ទាប់មកទៀតអង្គការបញ្ជូនឡើងឡានឱ្យមកធ្វើការងារនៅភ្នំពេញ ខ្លះទៅកនែ្លងស្លថ្នាំ ខ្លះទៅធ្វើជាយោធា ចំណែកម៉ៅ មុនដំបូង ធ្វើការងារនៅមន្ទីរក៥ មើលថែទំកុមារតូចៗមិនដឹងជាឪពុក ម្ដាយ នៅទីណាទេ បន្ទាប់មកទៀតបានមកធ្វើការនៅមន្ទីរពេទ្យព១ មានទីតាំងនៅជិតវត្ដភ្នំ។ កាលនោះប្រធាន មន្ទីរឈ្មោះ មិញ និងពឿន ត្រូវជាកូនបង្កើតនិងជាកូនប្រសារលោកអៀង សារី និងអ្នកស្រី អៀង ធិរិទ្ធ។ ម៉ៅ មានអាហារហូបចុកគ្រប់គ្រាន់ ពេលព្រឹកឡើងរៀនអក្សរខែ្មរនិងរៀនមុខវិជ្ជាពេទ្យចេះខ្លះអង្គ ការចាត់តាំងឱ្យ ដើរចាក់ថ្នាំនិងលាងរបួសឱ្យយោធាខែ្មរក្រហម ដែលអង្គការបញ្ជូនមកពីព្រំដែន។ តែមន្ទីរពេទ្យព១ ភាគច្រើន មើលកូនខ្ចីមើលថែទាំងកុមារដែលមានជំងឺគ្រុនឈាមគ្រុនកេ្ដៅ។ ម៉ៅ មិនសវជានឹកផ្ទះប៉ុន្មានទេ ព្រោះបានហូប ឆែ្អតនិងបាន មើលកុននិងមើលសិល្បៈម្ដងៗទៀតផង។ នៅក្នុងរបបខែ្មរ ក្រហមមន្ទីរពេទ្យមួយណាក៏មានជនជាតិ ចិន ជាមើលការខុសត្រូវ និងជួយបង្រៀនផងនិងជួយព្យាបាលផង។ នៅឆ្នាំ១៩៧៩ ម៉ៅ បានរត់ចូលពៃ្រទៅ ដល់ព្រំដែនថៃ ដោយសារតែខ្លាចយួនសម្លាប់ ចោល។ ពេលរត់តាមផ្លូវបានដឹងថា ជួបការលំបាកគ្មានអាហារ ហូបចុកគ្រប់គ្រាន់មនុស្សស្លាប់តាមផ្លូវមិនបាច់និយាយទេ មានសម្លាប់គ្នាឯងចោលទៀត។ ម៉ៅ បានរស់នៅ ព្រំដែនថៃ មួយរយៈពេល៤ទៅ៥ខែក៏រកផ្លូវមកស្រុកកំណើតវិញ ព្រោះកាលនោះមានមនុស្សចេញចូលរកស៊ី តាមព្រំដែន រួចបានបន្លំខ្លួនវិលមកស្រុកកំណើតវិញបានជួបឪពុកម្ដាយបងប្អូន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា