Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0014
SVI0014
Name :
ឈ្មោះ :
ចាប អ៊ាន
Last Name :
នាមត្រកូល :
Chap
First Name :
នាមខ្លួន :
Ean
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K02881
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៧ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
20051012 Svay Rieng, Svay Chrum, Kraol Ko, Prey Th
២០០៥១០១២ ខេត្ដស្វាយរៀង ស្រុកស្វាយជ្រុំ ឃុំក្រោលគោ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0014 20050828, Prey Thnung village, Kraol Ko sub-district, Svay Chrum district, Svay Rieng province. Interviewed by Ra Chhayrann. Notes: Interviewed with Chap Sem, 47, younger sister.
អេសវីអាយ០០១៤ ២០០៥០៨២៨, ភូមិពៃ្រធ្នង់ ឃុំក្រោល គោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់ និង សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ចាប សែម អាយុ៤៧ឆ្នាំ ត្រូវជាប្អូនស្រី។
Summary :
សេចក្ដីសង្ខេប :
ចាប អ៊ាន ភេទប្រុស អាយុ២៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ចាប សែម អាយុ៤៧ឆ្នាំ ត្រូវជាប្អូនស្រី។ អ៊ាន មានឪពុកឈ្មោះ ចាប អៀម ម្ដាយឈ្មោះ អ៊ិន ដៀប មានបងប្អូន៧នាក់ស្រី២ប្រុស៥ មានស្រុក កំណើតនៅភូមិពៃ្រធ្នង់ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង។ អ៊ាន ធ្លាប់រៀនសូត្របានច្រើន រៀន ចប់សាលាបឋមសិក្សាពៃ្រធ្នង់ បន្ដទៅរៀនដល់វិទ្យាល័យស្វាយជ្រំ ចេះទាំងភាសាបារាំងទៀត។ ឈប់រៀន ដោយសារកើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានកងទ័ពយួនយៀកកុងចូល ពេញស្រុកភូមិធ្វើសង្គ្រាម វាយជាមួយទាហានលន់ នល់ ជួយម្ខាងម្នាក់។ នៅឆ្នាំ១៩៧០ អ៊ាន ចង់ទៅរស់នៅ ភ្នំពេញ តែដល់ត្រឹមស្ពានព្រែកទប់ ទាហានលន់ នល់ ចាប់ឱ្យធ្វើជាទាហានដែរ។ ក្រោយមកទៀតបានរត់មក ស្រុក កំណើតវិញ។ នៅឆ្នាំ១៩៧១ អ៊ាន បានស្ម័គ្រចិត្ដចូលពៃ្រធ្វើជា យោធាខែ្មរក្រហមវិញ ពេលឡើងសមរ ភូមិគាត់មានឋានៈ ជាប្រធានឪគឱ ដឹកនាំយោធាវាយជាមួយទាហានលន់ នល់ ពេលត្រូវរបួសច្រើនពេក តាសោ ភឹម ស្រឡាញ់គាត់លែងឱ្យ ឡើងសមរភូមិឱ្យធ្វើជាពេទ្យប្រចាំកងពលជួយព្យាបាលយោធា
ត្រូវរបួស រហូតដល់ ស្រុកមេមត់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អ៊ាន អង្គការបញ្ជូនទៅធ្វើ ការងារនៅ ភ្នំពេញ។ អ៊ាន បានផ្ញើរសំបុត្រមកស្រុកកំណើត ដោយបានប្រាប់ថា ធ្វើការងារនៅក្នុងមន្ទីរផ្នែកវះកាត់ បន្ទាប់ មកទៀតបាត់ដំណឹងឈឹងតែម្ដង។ បើតាមប្រវត្ដិរូប ចាប អ៊ាន អង្គការចាប់ខ្លួននៅមន្ទីរពេទ្យ៦មករា។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា