Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0111
KHI0111
ឈ្មោះ :
ចៀម សឿ
Last Name :
Chiem
First Name :
Soeur
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
K08573
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៤៥ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
04050907, Kampong Chhnang, Kampong Tralach, Ta Che
០៤០៥០៩០៧ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ឃុំតាជេ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធានៅមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Guard of Tuol Sleng
អ្នកយាមនៅទួលសែ្លង
Superiors :
ថ្នាក់លើ :
Duch, chief of prison
ឌុច ប្រធានគុក
Associates :
អ្នកពាក់ព័ន្ធ :
Khan and Ty, interrogators.
ខន និងធី អ្នកសួរចម្លើយ,
Current Information
Current Occupation :
No
Current Attribute :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0111 20050510, Snay village, Ta Ches sub-district, Kampong Tralach district, Kampong Chhnang province. Interviewed by Ier Meng-try. Notes: Interviewed with the biography owner.
ខេអេកអាយ០១១១ ២០០៥០៥១០ ភូមិស្នាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ អៀ ម៉េង ទ្រី។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
ចៀម សឿ ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សឿ សព្វថៃ្ងមានប្រពន្ធកូន ប្រកបមុខរបរធ្វើស្រែ ចម្ការនិងឡើង ត្នោតដើម្បីដោះស្រាយជីវភាពប្រចាំថៃ្ង រស់នៅភូមិស្នាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្ដ កំពង់ឆ្នាំង។ សឿន មានឪពុកឈ្មោះ ចៀម សឿន ម្ដាយឈ្មោះ សុខ សន មានបងប្អូន៦ នាក់។ សឿ បាន ចូលរៀនសូត្របានតែមួយឆ្នាំបានត្រឹម ថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិកើត មានសង្គ្រាម នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៤ សឿ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាម រយៈឈ្មោះ ធឿង។ មុនដំបូងអង្គការចាត់តាំងឱ្យធ្វើជាកង ឈ្លបសម្រាប់ការពារភូមិឃុំ កុំឱ្យទាហានលន់ នល់ ចូលមកអុកឡុកនៅក្នុងភូមិ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមវាយឈ្នះរបបលន់ នល់ ហើយបានឡើង កាន់អំណាចអង្គការបញ្ជូនមកធ្វើជាយោធាស្រុក។ បន្ទាប់ពីខែ្មរក្រហមបានរំដោះប្រទេសបានប្រហែលជា៥ខែ អង្គការបានចុះមកជ្រើសរើសយោធាមួយចំនួនឱ្យទៅធ្វើការងារនៅភ្នំពេញ។ ពេលនោះ សឿ មានឈ្មោះឡើង ឡានមកដល់ ភ្នំពេញនៅពេលយប់ ហើយបានសម្រាប់នៅម្ដុំបឹងជប៉ុន បន្ទាប់មកទៀតអង្គការបានបញ្ជូនឱ្យទៅ រៀនសាលាបចេ្ចកទេស យោធានៅក្នុងកងពល៧០៣ ហាត់វ៉ឹកហ្វឺនលូនក្រាបគ្រប់បែបយ៉ាង នឹកស្មានថា អង្គការ បញ្ជូនទៅការងារព្រំដែនវៀតណាម តែផ្ទុយនៅវិញ អង្គការហៅមកយាមនៅមន្ទីរស២១ ទួលសែ្លង។ នៅមន្ទីរស២១ មានកម្លាំងយោធារាប់រយនាក់ ហើយអង្គការបែងចែកគ្នាតាមមុខសញ្ញារាងខ្លួន មានក្រុម ការពារអ្នកទោស មានក្រុមសួរចម្លើយ មានក្រុមកត់ត្រាឯកសារ មានក្រុមចុះទៅចាប់មនុស្សពីតាមតំបន់ភូមិ ភាគ មានក្រុមចុងភៅ មានពេទ្យ ជាដើម។ សឿ អង្គការចាត់តាំងឱ្យនៅខាង ក្រុមយាមក្រៅរបងដើរចល័ត ជុំវិញគុកទួលសែ្លង ជួនណាដើរៗមានឮសមេ្លងអ្នកទោសស្រែក។ កាលនោះប្រធានគុកទួលសែ្លងឈ្មោះ ឌុច កាចសាហាវណាស់ អ្នកទោសឱ្យតែបានចូលមកដល់មន្ទីរស២១ហើយគ្មានវាសនា បានរស់ទេ ទោះជនជាតិចាម ចិន យួន ថៃ ជនជាតិអ៊ឺរ៉ុបស្លាប់ ទាំងអស់ហ្នឹង។ កាលនោះមានឈ្មោះ ប្រាក់ ខន ឈ្មោះ ធី ជាអ្នកសួរ ចម្លើយ ហើយមានឈ្មោះ ហ៊ុយ ជាប្រធានកងការពារ និងមានតួនាទីចាប់ចង់ដនៃិងចងមុខអ្នកទោសដឹកចេញទៅ ខាងក្រៅដើម្បីសម្លាប់ចោល។ កាលនោះមានឡានចិន ដាក់មនុស្សម្ដង២០ទៅ៣០នាក់ សឿ បានឃើញអ្នក ទោសចុងក្រោយនៅឆ្នាំ១៩៧៩ ដែលក្រុមយោធា មជ្ឈិមចុះទៅបោកបពោ្ឆាតយោធាភូមិភាគបូព៌ាថា ឱ្យមក មើលកុននៅភ្នំពេញ ហើយបានដកកាំភ្លើងអស់ត្រឹមអ្នកលឿង ពេលមកដល់ទួលសែ្លងត្រូវបានចាប់ចងទាំងអស់ ហើយមិនបានដឹងថា អង្គការយកទៅសម្លាប់នៅទីណាទេ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមក ដល់ សឿ និងយោធាមួយចំនួនទៀតនាំគ្នារត់ចូលពៃ្រ តែសឿ រត់បានមួយរយៈពេលខ្លីក៏ត្រឡប់មកផ្ទះវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
He witnessed Huy carrying people on a vehicle to kill at Prek Tnaot.
គាត់បានឃើញ ហ៊ុយ ដឹកមនុស្សដាក់ឡានយកទៅសម្លាប់នៅ ព្រែកត្នោត។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា