Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0104
KSI0104
ឈ្មោះ :
ទេព ប៊ុនធី
Last Name :
Tep
First Name :
Bunthy
Other Name :
ឈ្មោះផ្សេង :
Chheng
ឆេង
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I00906
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៧ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
05070626, Kampong Speu, Samrong Tong, Rorleang Kre
០៥០៧០៦២៦ ខេត្ដកំពង់ស្ពឺ ស្រុកសំរោងទង ឃុំរលាំងគ្រើល
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសនៅមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0104 20051028, Rorveang village, Rorleang Kreul sub-district, Samrong Tong district, Kampong Speu province. Interviewed by Ysa Osman. Notes: Inteviewed with Heng Luong, 53, friend.
ខេអេសអាយ០១០៤ ២០០៥១០២៨ ភូមិរវាង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ ជួបជាមួយ ហេង លួង អាយុ ៥៣ ឆ្នាំ ត្រូវជាមិត្តភ័ក្រ។
សេចក្ដីសង្ខេប :
ទេព ប៊ុនធី ហៅ ឆេង ភេទប្រុស អាយុ២៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ហេង លួង អាយុ៥៣ឆ្នាំ ភេទស្រី ត្រូវជា មិត្ដភក្ដិ។ ប៊ុនធី មានឪពុកឈ្មោះ ទេព ណាំ ជាអ្នកធ្វើការងារ ធំជំនាន់សង្គមរាស្រ្ដនិយម។ ឪពុកម្ដាយ បងប្អូនស្លាប់ជំនាន់ខែ្មរ ក្រហម សព្វថៃ្ងថា នៅសល់ប្អូនស្រីពៅមួយរស់នៅខេត្ដ សៀមរាប មិន ត្រឡប់មករស់នៅស្រុកកំណើតវិញទេ។ បើនិយាយពីឈ្មោះ ប៊ុនធី កាលរៀននៅអនុវិទ្យាល័យកំពង់ស្ពឺ ជាមិត្ដ ភក្ដិនិងគ្នា ព្រោះអ្នកស្រុកភូមិជាមួយគ្នា ឪពុកម្ដាយ ស្គាល់គ្នា។ ប៊ុនធី ជាមនុស្សរៀនសូត្រពូកែ រួចបន្ដរៀន នៅភ្នំពេញ ដល់ថ្នាក់ទីបញ្ចប់ រួចហើយមានដំណឹងថា បានរៀននៅក្រៅ ប្រទេសទៀត។ ប៊ុនធី មានឪពុកជាមន្រ្ដី រាជការនិងមានផ្ទះ នៅភ្នំពេញ ហើយថែមទាំងមានផ្ទះជួលថែមទៀត។ លួង និងកូនចៅអ្នកភូមិបួនប្រាំនាក់បាន ទៅរៀនកាត់ដេរនៅភ្នំពេញ ហើយបានជួលផ្ទះ ប៊ុនធី ស្នាក់នៅ គ្រួសារនេះស្រួលណាស់ មិនកំណាញ់ខ្លួនទេ អ្នកជួលផ្ទះជួនកាលគ្មានលុយឱ្យក៏ គាត់មិនថាអីដែរ។ លួង បាននៅស្នាក់ផ្ទះជួល ប៊ុនធី បានមួយ រយៈខ្លីក៏ត្រឡប់ មកស្រុកកំណើតវិញមុនឆ្នាំ១៩៧៣។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ប៊ុនធី មិនដឹងជា ទៅណាវិញទេ មិនឃើញទាល់តែសោះ តែឪពុក ម្ដាយបងប្អូនចាញ់ឃោសនាអង្គការក៏ស្លាប់បានអស់ទៅ។ នៅ ឆ្នាំ១៩៧៩ បានដឹងថា ប៊ុនធី ជាប់គុកនៅទួលសែ្លងមានរូបថត។ បើតាមប្រវត្ដិរូប ពេទ ប៊ុនធី ហៅ ឆេង ជានិសិ្សត វិទ្យាល័យបចេ្ចកទេសជាន់ខ្ពស់មិត្ដភាពខែ្មរសូវៀត។ នៅឆ្នាំ១៩៧៧ អង្គការចាប់ខ្លួនយកមកដាក់នៅ មន្ទីរស២១។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា