Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0019
SVI0019
Name :
ឈ្មោះ :
សេក យូវ
Last Name :
នាមត្រកូល :
Sek
First Name :
នាមខ្លួន :
Youv
Other Name :
ឈ្មោះផ្សេង :
Saran
សារ៉ន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K03825
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៣៨ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
20070203, Svay Rieng, Svay Teap, Korky Saom, Tbeng
២០០៧០២០៣, ខេត្ដស្វាយរៀង ស្រុកស្វាយទាប ឃុំគគីសោម ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ទួលសែ្លង។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Superiors :
ថ្នាក់លើ :
Ta To, chief of region 23. Ben Saing, chief of Commerce at Samrong district, Svay Rieng province
តាតូ ជាគណៈតំបន់២៣, បេន សាំង ជាប្រធានពាណិជ្ជកម្មនៃ ស្រុកសំរោង ខេត្ដស្វាយរៀង
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0019 20050811, Tbeng village, Korky Saom sub-district, Svay Teap district, Svay Rieng province. Interviewed by Long Dany. Notes: Interviewed with Him Sarim, 63, wife. She said that Youv was in grade 7. From 1968 to 1969 he was a financier. In 1976 he worked in the Economic Office at Samrong district, Svay Rieng province. Angkar called him to meeting many times. Since then he disappeared.
អេសវីអាយ០០១៩ ២០០៥០៨១១, ភូមិត្បែង ឃុំគគី សោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ ហ៊ីម សារីម អាយុ៦៣ឆ្នាំ ត្រូវជាប្រពន្ធ។
Summary :
សេចក្ដីសង្ខេប :
សេក យូវ ហៅ សារ៉ន ភេទប្រុស អាយុ៣៨ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ហ៊ឹម សារឹម អាយុ៦៣ឆ្នាំ ត្រូវជាប្រពន្ធ។ យូវ មានឪពុកឈ្មោះ សេក គីម ម្ដាយឈ្មោះ ពៅ សុក មានស្រុក កំណើតនៅភូមិត្បែង ឃុំគគីរសោម ស្រុកស្វាយទាប ខេត្ដស្វាយរៀង។ យូវ ធ្លាប់រៀនសូត្ររហូតដល់អនុវិទ្យាល័យ ស្វាយរំពាត្រឹម ថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនដោយសារឪពុកម្ដាយ គ្មានលទ្ធភាពឱ្យរៀនបន្ដ។ យូវ បានត្រឡប់មកផ្ទះវិញ ហើយ បានដើររការងារធ្វើខេត្ដកំពត។ យូវ បានធ្វើជាកម្មករនៅរោង ចក្របានជាងមួយឆ្នាំបានត្រឡប់មកស្រុកកំណើត វិញ។ នៅឆ្នាំ១៩៦៨ បានឱ្យឪពុកម្ដាយទៅចូលស្ដីដណ្ដឹងកូនអ្នក ភូមិជាមួយគ្នាឈ្មោះ សារឹម ធ្លាប់រៀនសូត្រ ជាមួយគ្នាការពីនៅ កេ្មងៗ។ ពេលការហើយនាំគ្នារកស៊ីបានគ្រាន់បើ មានជីវភាព ធូរធារគ្រាន់បើរស់នៅជាមួយ គ្នាមានសុភមង្គល។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើីតមានសង្គ្រាម ឈប់រកស៊ីនៅផ្ទះជាមួយប្រពន្ធកូន។ យូវ បានដើរចូលពៃ្រទៅឆ្ងាយពីផ្ទះក៏ជួបនិងក្រុមចលនាខែ្មរ ក្រហមធ្វើការ លួងលោមឱ្យ យូវ ចូលចលនាតស៊ូដែរ ពេលនោះ យូវ ដេកគិតខ្លាំង ព្រោះមានប្រពន្ធកូនទៅហើយ តែមាន ចិត្ដមួយ ចង់ធ្វើដោយសារមានការផ្លោងគ្រាប់ពីទាហានលន់ នល់ និងមានយន្ដហោះទម្លាក់គ្រាប់បែក។ យូវ នៅឆ្នាំ១៩៧០ បានស្ម័គ្រចូលចលនាខែ្មរក្រហម ដោយសារមានវ័យចំណាស់ អង្គការឱ្យនៅខាងសេដ្ឋកិច្ចជួយ រដីររកទិញស្បៀងអាហារជួយដល់ យោធារំដោះជាតិ ហើយមានពេលចេញចូលមើលប្រពន្ធកូនផង។ តែកាល នោះប្រពន្ធមិនឱ្យចង់ឱ្យប្ដីចូលពៃ្រទេ ដោយសារមានកូន ពីរនាក់ណាមួយថៃ្ងៗមានយន្ដហោះទម្លាក់ពិបាកក្នុងការរត់ លូន។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច យូវ បានធ្វើការងារនៅខេត្ដស្វាយហើយបាន នាំប្រពន្ធកូនឱ្យនៅ ជាមួយ តែធ្វើការងារផេ្សងគ្នា ប្ដីខាងកាន់សេដ្ឋកិច្ចតំបន់២៣ ប្រពន្ធនៅខាងស្ទូងស្រូវលើក ទំនប់ជីកប្រឡាយ។ នៅឆ្នាំ១៩៧៧៧៨ មានព្រត្ដិការសោ ភឹម ក្បត់មានកម្មាភិ បាលមកពីភូមិភាគនិរតីមក គ្រប់គ្រងហើយបានចាប់កម្មាភិបាល ចាស់អស់មួយចំនួន។ សារឹម បានសង្គោតឃើញប្ដីមិនសប្បាយ ចិត្ដចង់ចូល រួមឱ្យយោបល់ ព្រោះកាលនោះអាចរត់ទៅប្រទេស វៀតណាមបានយ៉ាងស្រួលព្រោះនៅខាងសេដ្ឋកិច្ចអាចដើរ បានហើយស្គាល់ជនជាតិយួនទៀត តែប្ដីមិនព្រមស្ដាប់គិតថា ខ្លួនមិនបានក្បត់អង្គការទេ។ មិនយូរប៉ុន្មានមាន សំបុត្រអពោ្ជីញ ឈ្មោះ យូវ ឱ្យឡើងទៅប្រជុំ ពេលនោះគិតថា ច្បាស់ជាមាន រឿងមិនល្អហើយ ពេលប្ដីចេញ ទៅបាត់ទាល់យប់មិនឃើញមកវិញ ចេះតែបាត់ទៅៗហើយយើងមិនហ៊ានសួរអង្គការទេ។ មានថៃ្ងមួយយោធា ខែ្មរក្រហមមកសួរថា បងឯងចង់នៅជាមួយ អង្គការឬចង់ទៅរស់នៅជាមួយប្ដី ព្រោះប្ដីបងបានក្បត់អង្គការ ហើយ ពេលនោះ សារឹម នៅកូនខ្ជីផងចង់បីកូនរបូតពីដតៃែមាន អារម្មណ៍ទប់មកវិញថា បើទៅជាមួយប្ដីពិតជាស្លាប់ ហើយចោល កូនហើយ ក៏សមេ្រចចិត្ដថា រស់នៅជាមួយអង្គការ ព្រោះប្ដីក្បត់។ នៅពាក់កណ្ដាលឆ្នាំ១៩៧៨ អង្គការជម្លៀសចេញពីខេត្ដស្វាយ រៀង ដោយសារតែកងទ័ពយួនវាយចូល។ សារឹម បានមករស់នៅ ស្រុកគៀន ស្វាយរហូតដល់ឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយចូល ដល់ប្រទេសកម្ពុជាបានត្រឡប់ទៅស្រុកកំណើតវិញ។ ចំណែក ប្ដីឈ្មោះ យូវ ហៅ សារ៉ន បានខ្លួនរហូតមកដល់ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា