PROMOTING ACCOUNTABILITY
Suos Vang
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KSI0107
KSI0107
|
|
ឈ្មោះ :
|
សួស វ៉ាង
|
|
Last Name :
|
Suos
|
|
First Name :
|
Vang
|
|
Other Name :
ឈ្មោះផ្សេង :
|
Nat
ណាត
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
|
I05177
|
|
Gender :
ភេទ :
|
f
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Roug aged: 18. Present aged: 45]
«សម័យខែ្មរក្រហមអាយុ ១៨ ឆ្នាំបច្ចុប្បន្នអាយុ ៤៥ ឆ្ន
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
05030802, Kampong Speu, Kong Pisey, Rorka Koh, Pri
០៥០៣០៨០២ ខេត្ដកំពង់ស្ពឺ ស្រុកគងពិសី ឃុំរកាកោះ ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1977????
១៩៧៧????
|
|
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
6 Makara hospital
អង្គភាពពេទ្យ ៦ មករា
|
|
តំបន់ DK 75-79 :
|
មជ្ឈិម «១២» ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff
នារីពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Nat, chief of hospital
ណាត ប្រធានពេទ្យ
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KSI0107 20051028, Pring Tik village, Kakoh sub-district, Kong Pisey district, Kampong Speu province. Interviewed by Ysa Osman and Phann Sochea. Interviewed with Suos Vang, 45, the biography owner.
ខេអេសអាយ០១០៧ ២០០៥១០២៨ ភូមិព្រីងទឹក ឃុំកកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ អ៊ីសា ឧស្មាន និង ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ សួស វ៉ាង អាយុ ៤៥ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
សួស វ៉ាង ហៅ ណាត ភេទស្រី អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ វ៉ាង មានប្ដីឈ្មោះ ឈឹម មានកូនចំនួន៥ នាក់ប្រុស១ស្រី៤ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ វ៉ាង មានឪពុកឈ្មោះ ទិត្យ ម្ដាយឈ្មោះ ឡំ មានបងប្អូន៧នាក់។ វ៉ាង មិនបានរៀនសូត្រទេ នៅផ្ទះជួយ ធ្វើស្រែចម្ការឪពុកម្ដាយ បន្ទាប់មកប្រទេស ជាតិកើតមានសង្គ្រាម មានខែ្មរក្រហមចូលមករស់នៅក្នុងភូមិមាន កម្លាំងយុវជនមួយចំនួនចូលបម្រើចលនាខែ្មរក្រហម ដើម្បីវាយ ជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច វ៉ាង អង្គការបានបំបែកចេញពីឪពុកម្ដាយ ឱ្យទៅរស់នៅក្នុងមណ្គលកុមារ មានកុមារទាំងប្រុសទាំងស្រី ប្រហែលជា៣០០នាក់។ កុមារនៅក្នុងរបបខែ្មរក្រហម អង្គកាចាត់តាំងឱ្យដើរកាប់ ដីដំបូកនិងកាប់ស្លឹមឈើយកទៅ ធ្វើជីក។ នៅឆ្នាំ១៩៧៧ អង្គការបានចុះមកជ្រើសរើសយក ប្រវត្ដរូបកូនអ្នក មូលមួយចំនួនឱ្យទៅធ្វើការងារនៅភ្នំពេញ។ កាលនោះឃើញមានឡានបី មកដឹកកុមារប្រហែលជា១០០នាក់ ពេលនោះ វ៉ាង ក៏មានឈ្មោះ ឡើងឡានមកភ្នំពេញដែរ។ វ៉ាង បានមកដល់ភ្នំពេញ អង្គការចាត់តាំងឱ្យធ្វើការ នៅមន្ទីរពេទ្យ ៦មករា នៅខាងជើងវត្ដភ្នំ។ វ៉ាង មិនចេះអក្សរមួយតួណាទេ អង្គការចាត់តាំងឱ្យចូលរៀនអក្សរ ផងនិងរៀនមុខវិជ្ជាពេទ្យផង តែរៀនមិនចេះទេ ពេលចាក់ថ្នាំឱ្យអ្នកមានជំងឺអាស្រ័យលើការ ចំណាំ។ នៅក្នុងមន្ទីរ ពេទ្យមានថ្នាំមួយចំនួនយកមកពីប្រទេសចិន មួយចំនួនទៀតខែ្មរយើងផលិតខ្លួនឯង កាលនោះមានជនជាតិចិនជា ច្រើនជួយការងារផ្នែកមន្ទីរពេទ្យ។ នៅឆ្នាំ១៩៧៨ មានយោធា ខែ្មរក្រហមជាច្រើននាក់ ត្រូវរបួសនិងស្លាប់នៅ ពេលធ្វើសង្គ្រាម ជាមួយកងទ័ពវៀតណាមតាមព្រំដែនខាងភូមិភាគបូព៌ា។ វ៉ាង កាលនោះមិនសូវបានចាក់ថ្នាំ ប៉ុន្មានទេ អង្គការឱ្យដើរលាង របួសឱ្យយោធាវិញ។ វ៉ាង ធ្វើការនៅក្នុងមន្ទីរពេទ្យ៦មករា មានរបបអាហារគ្រប់ គ្រាន់ មិនដូចជានៅកងចល័តទេ តែមិនបានមកលេងស្រុកស្រុកកំណើត។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាម បានចូលមកដល់កម្មាភិបាលខែ្មរក្រហមដែល ធ្វើការងារនៅភ្នំពេញ នាំគ្នារត់ទៅព្រំដែនថៃ។ វ៉ាង បានរត់ចូល ពៃ្របានមួយរយពេលខ្លីក៏រត់ត្រឡប់មកស្រុកកំណើតវិញ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”