PROMOTING ACCOUNTABILITY
Sao Pang
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KSI0108
KSI0108
|
|
ឈ្មោះ :
|
សៅ ប៉ាង
|
|
Last Name :
|
Sao
|
|
First Name :
|
Pang
|
|
Other Name :
ឈ្មោះផ្សេង :
|
Sao Rom
សៅ រុំ
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
|
I00784
|
|
Gender :
ភេទ :
|
f
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Roug aged: 20. Present aged: 51]
«សម័យខែ្មរក្រហមអាយុ ២០ ឆ្នាំបច្ចុប្បន្នអាយុ ៥១ ឆ្ន
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
05030802, Kampong Speu, Kong Pisey, Rorka Koh, Pri
០៥០៣០៨០២ ខេត្ដកំពង់ស្ពឺ ស្រុកគងពិសី ឃុំរកាកោះ ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
6 Makara Hospital
អង្គភាពពេទ្យ ៦ មករា
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical woman
នារីពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Roeun, chief of office
រឿន ប្រធានមន្ទីរ
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KSI0108 20051213, Svay Chrum village, Srang sub-district, Kong Pisey district, Kampong Speu province. Interviewed by Long Dany. Notes: Interviewed with Sem Pang, 51, the biography owner.
ខេអេសអាយ០១០៨ ២០០៥១២១៣ ភូមិស្វាយជ្រុំ ឃុំស្រង់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ជួជាមួយ សែម ប៉ាង អាយុ ៥១ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
សៅ ប៉ាង ហៅ រុំ ភេទស្រី អាយុ៥១ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ប៉ាង មានប្ដីឈ្មោះ វ៉ាត មានកូនចំនួន៣នាក់ សព្វថៃ្ងប្រកបរបរ ធ្វើស្រែចម្ការ រស់នៅភូមិស្វាយជ្រុំ ឃុំស្រង់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ប៉ាង មានឪពុក ឈ្មោះ សែប វ៉ន់ ម្ដាយឈ្មោះ អុន មានបងប្អូន៥នាក់។ ប៉ាង ធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សាវត្ដ ក្រាំងត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយសារមានជំងឺ មកជួយ ធ្វើស្រែចម្ការឪពុកម្ដាយវិញ មិនយូរ ប៉ុន្មានប្រទេសកើតមាន សង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ប៉ាង អង្គការចាត់ តាំងឱ្យធ្វើការងារនៅក្នុងកងចល័ត រស់នៅតាម ការរដ្ឋានបែកពីឪពុកម្ដាយ។ នៅពាក់កណ្ដាល់ឆ្នាំ១៩៧៥ អង្គការ ចុះមកជ្រើសរើសកូនអ្នកមូលដ្នានមួយចំនួនឱ្យទៅធ្វើការងារនៅភ្នំពេញខាងរោងចក្រ។ ប៉ាង បានពេញចិត្ដ និងការជ្រើសរើស របស់អង្គការចាត់តាំង។ ប៉ាង បានធ្វើដំណើរតាមឡានទៅដល់ស្រែ អំបិលឋិតនៅក្នុងខេត្ដកំពត ជាមួយនារីផេ្សងទៀតរយនាក់។ ពេលទៅដល់ស្រែអំបិលបានឃើញសុទ្ធតែនារីជាច្រើនមកពីតំបន់ផេ្សងៗគ្នា សូម្បីតែប្រធានគ្រប់គ្រងស្រែអំបិលក៏ជានារីដែរ។ ប៉ាង បានរៀបរាប់ថា ការងារនៅស្រែអំបិលពិបាកណាស់ ធ្វើស្រែខែកេ្ដៅខ្លាំង ខែធ្លាក់ភ្លៀងធ្វើមិនបានទេ ពេលខែភ្លៀងអង្គ ការចាត់តាំងទៅដាំធ្វើស្រែចម្ការនិងដំាដើមដូង ដើមអំពៅ ជាដើម។ នៅឆ្នាំ១៩៧៦៧៧ ប្រធានកងកងរយមួយចំនួនត្រូវ បាត់ខ្លួនដូចជាឈ្មោះ រ៉េត អង្គការ ចាប់យកទៅបាត់មិនដឹងជា ទៅណាទេ ហើយនារីសឹងតែទាំងអស់គ្មានច្បាប់សុំមកលេង ស្រុកកំណើតទេ។ នៅឆ្នាំ ១៩៧៨ នារីធ្វើការនៅស្រែអំបិលជា ច្រើនរយនាក់ អង្គការចុះទៅជ្រើសរើសឱ្យមកធ្វើការនៅភ្នំពេញ វិញ។ ប៉ាង បានធ្វើការងារនៅក្នុងមន្ទីរពេទ្យ៦មករា មានជន ជាតិចិនជាអ្នកបង្រៀនមុខវិជ្ជាពេទ្យ។ ប៉ាង ធ្វើការងារ នៅភ្នំពេញ ក៏ធ្លាប់បានអង្គការឱ្យទៅទទួលគណៈប្រតិភូនៅពោធិចិនតុង អង្គការឱ្យសេ្លÃៈកពាក់ស្អាតបាតដូចសម័យ ដើម កាលនោះមាន គណៈប្រតិភូមកពីប្រទេសឆេកូស្លូវ៉ាគី។ ប៉ាង នៅធ្វើការងារនៅ ក្នុងមន្ទីរពេទ្យក្នុងឆ្នាំ១៩ ៧៨ ភាគច្រើនព្យាបាលតែយោធាមាន របួសអង្គការបញ្ជូនមកពីព្រំដែនវៀតណាម ខាងភូមិភាគបូព៌ា ដាក់ទាំង ឡានៗមានសឹករាល់ថៃ្ង។ នៅឆ្នាំ១៩៧៩ ប៉ាង បានរត់ចូលពៃ្រជាមួយកម្មាភិបាលខែ្មរក្រហមជាច្រើនដោយ ជិះរថភ្លើងជាមួយអ្នករបួសរហូតដល់ខេត្ដបាត់ដំបង។ ប៉ាង បានចុះធ្វើដំណើរបន្ដចូលពៃ្រគ្មានអាហារហូបចុក គ្រប់គ្រាន់និង ឃើញមានមនុស្សជាហូរហែរ ក៏មានអារម្មណភ័យខ្លាចក៏សមេ្រច ចិត្ដត្រឡប់មកស្រុកកំណើតវិញ។
|
|
សកម្មភាពដែលបានឃើញ :
|
ធ្លាប់ដឹងថា ខែ្មរក្រហមបានចាប់មនុ្សយកទៅបាត់។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”