Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0109
KSI0109
ឈ្មោះ :
ណាញ់
First Name :
Nanh
Other Name :
ឈ្មោះផ្សេង :
Nom
ណុំ
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I02798
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Roug aged: 20. Present aged: 64]
«សម័យខែ្មរក្រហមអាយុ ២០ ឆ្នាំ។ បច្ចុប្បន្នអាយុ ៦៤»
Home Village :
ភូមិកំណើត/ទីលំនៅ :
05050613, Kampong Speu, Oudong, Meanchey, Tumnup A
០៥០៥០៦១៣ ខេត្ដកំពង់ស្ពឺ ស្រុកឧត្ដុង្គ ឃុំមានជ័យ ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
17 Measa Hospital, P-1 Hospital
អង្គភាពពេទ្យ ១៧ មេសា, ពេទ្យ ព១
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical woman
នារីពេទ្យ
Superiors :
ថ្នាក់លើ :
Thy, Menh, Poeun chief of P-1 Hospital
ធី, ម៉ិញ, ពឿន ប្រធានពេទ្យ ព១
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0109 20051124, Tumnup Ang village, Meanchey sub-district, Oudong district, Kampong Speu province. Interviewed by Long Dany. Notes: Interviewed with Sum Nanh, 65, the biography owner.
ខេអេសអាយ០១០៩ ២០០៥១១២៤ ភូមិទំនប់អង្គ ឃុំមានជ័យ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបជាមួយ ស៊ុំ ណាញ់ អាយុ ៦៤ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
ណាញ់ ហៅ ណុំ ភេទប្រុស អាយុ៦៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ណុំ មានឪពុកឈ្មោះ ស៊ុំ ម្ដាយឈ្មោះ ទូច មានបងប្អូន៦នាក់ មានស្រុក កំណើតនៅភូមិទំនប់អង្គ ឃុំមានជ័យ ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ។ ណុំ តាំងពីតូច ដល់ធំបានរៀនសូត្របន្ដុិចបន្ដួច ក៏ឈប់រៀន ដោយសារម្ដាយស្លាប់ មករស់នៅជាមួយបងស្រីឈ្មោះ ណាំ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាមទម្លាក់គ្រាប់បែកនៅ ទីនេះក្លាយជាតំបន់ប្រទាញប្រទង់ ក្រោយមក ទៀតក្លាយជាតំបន់ រំតែម្ដង។ នៅឆ្នាំ១៩៧៣ ណុំ បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហម ព្រោះឃើញនារី ជាច្រើនបានចូលសេ្ទីរតែទាំងអស់ឱ្យតែនៅលីវ។ ណុំ ចូលដំបូងពេទ្យនៅក្នុងពៃ្រម្ដុំចង្វារាល ជិតមាត់ស្ទឹង ធ្វើ ការនៅក្នុងមន្ទីរពេទ្យព២៧ មានបុគ្គលិកពេទ្យ ជាច្រើននាក់ មានកនែ្លងវះកាត់ផង។ ណុំ ធ្វើពេទ្យផងនិងសែង របួសផង កាលនោះសង្គ្រាមជាមួយទាហានលោក លន់ នល់ ធ្វើឱ្យមនុស្សស្លាប់និងរបួសរាប់មិនអស់ទេ កាល នោះមានដុកទ័រ ល្បីឈ្មោះ តាប៉ែន។ នៅឆ្នាំ១៩៧៥ នៅពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការបាន ចាត់តាំងឱ្យមកធ្វើការនៅក្នុង មន្ទីរពេទ្យ១៧មេសា ហៅ មន្ទីរពេទ្យរុស្សី ភ្នំពេញ។ ណុំ បានធ្វើការនៅក្នុងមន្ទីរ ពេទ្យ១៧មេសា ជួយព្យាបាលអ្នកជំងឺ ទូទៅ កាលនោះមានសេរ៉ូម មានថ្នាំល្អៗខ្លះដែរ បន្ទាប់មក ទៀតថ្នាំមួយ ចំនួនធំផលលិតនៅក្នុងស្រុកធ្វើខ្លួនឯង មានសេរ៉ូម មានថ្នាំអាចម៌ទន្សាយជាដើម។ ណុំ ធ្វើការងារនៅក្នុងមន្ទីរ ពេទ្យ១៧មេសា បានស្គាល់ប្រធានមន្ទីរជាច្រើនដូចជាឈ្មោះ សី ឈ្មោះ ធី ឈ្មោះ មិញ ឈ្មោះ ពឿន ឈ្មោះ ជួន ជឿន។ នៅជំនាន់ខែ្មរក្រហមបុគ្គលិកមន្ទីរធ្វើការងារច្រើន តែមានអាហារហូបចុកគ្រប់គ្រាន់និង មានពេលខ្លះបានមើលសិល្បៈ និងបានមើលកុនឯកសារមកពីប្រទេសចិន។ នៅឆ្នាំ១៩៧៧៧៨ មានប្រធាន មន្ទីរពេទ្យមួយចំនួនបាត់ខ្លួន។ នៅឆ្នាំ១៩៧៩ ណុំ បានរត់ចូលពៃ្រមួយរយៈពេលខ្លី ក៏សមេ្រចចិត្ដត្រឡប់មក ស្រុកកំណើតវិញ។
សកម្មភាពដែលបានឃើញ :
ដឹងថា មានមនុស្សបាត់ខ្លួន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា