Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0110
KSI0110
ឈ្មោះ :
សឹម
First Name :
Soem
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I07035
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 52]
«បច្ចុប្បន្នអាយុ ៥២ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
05051027, Kampong Speu, Oudong, Veal Pung, Sameaky
០៥០៥១០២៧ ខេត្ដកំពង់ស្ពឺ ស្រុកឧត្ដុង្គ ឃុំវាលពង់ ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Commercial unit
អង្គភាពពាណិជ្ជកម្ម
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធនារី
ថ្នាក់លើ :
តារិទ្ធ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0110 20051109, Sameaky village, Veal Pung sub-district, Oudong district, Kampong Speu province. Interviewed by Sok Vannak. Notes: Interviewed with Sim, 52, the biography owner.
ខេអេសអាយ០១១០ ២០០៥១១០៩ ភូមិសាមគ្គី ឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សំគាល់ៈ ជួបជាមួយ ស៊ីម អាយុ ៥២ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
ស៊ឹម ភេទស្រី អាយុ៥២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ស៊ឹម មាន ឪពុកឈ្មោះ ឃ្លោក ហៀង ម្ដាយឈ្មោះ ញេប សយ មានបងប្អូន២ នាក់ មានស្រុកកំណើតនៅភូមិសាមគ្គី ឃុំវាលពង់ ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ។ ស៊ឹម ធ្លាប់ រៀននៅសាលាបឋមសិក្សាវត្ដក្ដីត្រឹម ថ្នាក់ទី១១ឪចាស់ឱ ឈប់រៀននៅពេលប្រទេសជាតិកើតមាន រដ្ឋប្រហារឆ្នាំ ១៩៧០ មកផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ស៊ឹម បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហមតាមរយៈឈ្មោះ កាន។ ពេលចូលដំបូងនៅភូមិដំណាក់ស្មាច់ កាលនោះទាហានខាងលន់ នល់ មិនបាន ចូលដល់ភូមិនេះទេ មានតែខែ្មរក្រហមចូលមកវាយឆ្មក់ម្ដងៗជាមួយទាហានលន់ នល់។ បន្ទាប់មកទៀត ស៊ឹម និងនារីជាច្រើននាក់ផេ្សងទៀត អង្គការ ចាត់តាំងឱ្យរែកបាយស្មុគឱ្យយោធាខែ្មរក្រហមនៅសមរភូមិមុខនិងត្រឡប់ មកវិញជួយសែងរបួសមកឱ្យខាងមន្ទីរពេទ្យនៅ សមរភូមិក្រោយព្យាបាល។ កាលនោះមានយន្ដហោះមកទម្លាក់ គ្រាប់បែកជារៀងរាល់ថៃ្ង តែមិនសូវមានគ្រោះថ្នាក់ដល់ប្រជាជនទេ ព្រោះយន្ដហោះទម្លាក់តែតាមពៃ្រៗមិន ទម្លាក់ក្នុងភូមិទេ ទោះបីមិន ទម្លាក់ក្នុងភូមិប្រជាជនគ្រប់ផ្ទះទាំងអស់សុទ្ធតែនាំគ្នាជីកត្រង់សេរៀងខ្លួន ឱ្យតែឮ សមេ្លងយន្ដហោះនាំគ្នាចូលត្រង់សេហើយ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បាន ប្រហែលជាមួយអាទិត្យ អង្គការបានបញ្ជូនឈ្មោះ ស៊ឹម និងនារីជាច្រើននាក់ទៀតឱ្យមកធ្វើការងារនៅភ្នំពេញ។ ស៊ឹម បានមកស្នាក់នៅម្ដុំទួលទំពូងនៅក្នុងក្រសួងពាណិជ្ជកម្ម។ នៅក្នុងក្រសួងពាណិជ្ជកម្ម ស៊ឹម មានតួនាទីជា ប្រធានក្រុម ដឹកនាំកម្លាំង១២នាក់ អង្គការបានចាត់តាំងឱ្យច្រកល្ង ពោត សណែ្ដង កប្បាស ស្បែកសត្វ និង មានផលិតផលមួយចំនួនទៀត ត្រូវនាំចេញ។ កម្មករទាំងអស់មានតួនាទីប្រមូលផលិតផលទាំងអស់ ដាក់ក្នុងបាវនិង មានអ្នកបោះពុម្ពអក្សរលើបាវ មានអក្សរខែ្មរនិង អក្សរអង់គេ្លស ហើយបានដឹងថា អង្គការនាំចេញតាមរថភ្លើង សំដៅកំពង់ផែនកំពង់សោម ដើម្បីនាំចេញទៅប្រទេសក្រៅ។ ស៊ឹម ធ្វើការងារនៅក្នុងក្រសួងពាណិជ្ជកម្មមាន អាហារហូបចុក គ្រប់គ្រាន់ មានពេលខ្លះអង្គការឱ្យទៅមើលកុននៅស្ដាតអូរឡាំពេជ្រ តែអង្គការមិនអនុញ្ញាតមក លេងស្រុកកំណើតវិញទេ កាលនោះ មានប្រធានច្រើន តែស្គាល់តែឈ្មោះ តារិទ្ធ។ នៅឆ្នាំ១៩៧៩ តារិទ្ធ បានបញ្ជាឱ្យកម្លាំងកម្មករប្រុសៗមានឡានឱ្យដឹកនារីទាំង អស់សំដៅទៅខេត្ដបាត់ដំបង ហើយបានទៅដល់សំឡូត បានឈប់ចុះដើរទៅក្នុងពៃ្របន្ដទៀត ដើម្បីទៅដល់ទឹកដីថៃ។ កាលនោះធ្វើតាមផ្លូវឃើញកេ្មងមួយចំនួនមិនដឹងជា នៅ អង្គភាពណាស្លាប់តាមផ្លូវច្រើនណាស់។ ស៊ឹម បានរស់នៅក្នុង ជំរំទឹកដីថៃ ពេលនោះមានជនជាតិបរទេស ទទួលឱ្យទៅរស់នៅ ប្រទេសក្រៅ តែស៊ឹម មិនព្រមទៅព្រោះខ្លាចមិនបានមកស្រុក ខែ្មរវិញ។ នៅឆ្នាំ១៩៨០ ស៊ឹម បានរៀបការប្ដីនៅជំរំ រហូតមានកូនចំនួន៤នាក់។ នៅឆ្នាំ១៩៩១ ស៊ឹម និងក្រុម គ្រួសារបានធ្វើមាតុភូមិ និវត្ដន៍មកស្រុកកំណើតវិញ សព្វថៃ្ង ប្រកបរបរធ្វើស្រែចម្ការ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា