PROMOTING ACCOUNTABILITY
Prakk Soeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
SVI0022
SVI0022
|
|
Name :
ឈ្មោះ :
|
ប្រាក់ សឿន
|
|
Last Name :
នាមត្រកូល :
|
Prakk
|
|
First Name :
នាមខ្លួន :
|
Soeun
|
|
Other Name :
ឈ្មោះផ្សេង :
|
Se
សែ
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02984
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 12, Present aged: 48]
«សម័យខែ្មរក្រហម អាយុ១២ឆ្នាំ, សម័យបច្ចុប្បន្ន អាយុ៤
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
20?????? Svay Rieng, Svay Chrum, Svay Chrum, Svay
២០?????? ខេត្ដស្វាយរៀង ស្រុកស្វាយជ្រុំ ឃុំស្វាយជ្រ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពនៅក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កម្មករ
|
|
Superiors :
ថ្នាក់លើ :
|
អៀង សារី
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
SVI0022 20050823, Svay Chrum village, Svay Chrum sub-district, Svay Chrum district, Svay Rieng province. Interviewed by Sarin Vireak. Notes: Interviewed with Prakk Soeun, 48, biography owner.
អេសវីអាយ០០២២ ២០០៥០៨២៣, ភូមិស្វាយជ្រុំ ឃុំ ស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ សម្ភាសដោយ សារិន វីរៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ប្រាក់ សឿន អាយុ ៤៨ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ប្រាក់ សឿន ហៅ សែ ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សឿន មានប្ដីឈ្មោះ យ៉ែម មានកូន២ នាក់ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង។ សឿន មានឪពុកឈ្មោះ ប្រាក់ មុត ម្ដាយឈ្មោះ រស់ អ៊ុន មានបងប្អូនចំនួន៤នាក់ ស្រី២ប្រុស២។ សឿន មិនបានរៀនសូត្រទេ រៀនត្រឹមអក្ខរកម្ម។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិ កើតមាន សង្គ្រាមឃើញមានទាហានធីវគីខាងលន់ នល់ ចូលមកអុក ឡុកប្រជាជននៅក្នុងភូមិចាប់ស្រីៗរំលោភ ហើយរកលុយ រកមាសប្រាក់ថែមទៀត។ មិនយូរប៉ុន្មានមានទាហានចលនាខែ្មរ ក្រហមជាមួយទាហានយួនយៀក កុង ចូលមកគ្រប់គ្រងក្នុងភូមិវិញ ដេញទាហានលន់ នល់ លែងឱ្យចូលមកដល់ទីនេះ ពេលនោះខាង ទាហានលន់ នល់ ផ្លោងគ្រាប់ចូលភូមិផង មានយន្ដហោះទម្លាក់គ្រាប់ បែកផង ធ្វើឱ្យប្រជាជនរស់នៅវេទនាឆេះផ្ទះស្លាប់ មនុស្សគោ ក្របីជួនណារត់ទៅសម្ងំនៅក្នុងវត្ដ។ កាលនោះប្រជាជនរស់នៅ ជនបទខឹងនិងរបបសាធារណរដ្ឋលោក លន់ នល់ ណាស់។ សឿន នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមរយៈឪពុកជាអ្នកនាំ ចូលនៅភូមិស្វាយយារ កាលនោះយើង នៅកេ្មងអង្គការឱ្យនៅបណេ្ដុះបណ្ដាលអប់រំបង្រៀនឱ្យចេះដើរឃោសនា ប្រជាជនឱ្យយល់ពីមាគ៌ាបដិវត្ដន៍។ បន្ទាប់មក ទៀតអង្គការជ្រើសរើសឱ្យទៅខាងសិល្បៈស្រុកយើងសមែ្ដងជា របៀបឃោសនាដដែល។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការបញ្ជូនទៅខេត្ដស្វាយ រៀង ចេញ ពីស្វាយរៀងទៅខេត្ដពៃ្រវែង នៅក្នុងភូមិភាគបូព៌ា។ នៅឆ្នាំ១៩ ៧៦ អង្គការចុះទៅជ្រើសរើស ប្រវត្ដិកូនអ្នកមូលដ្ឋានឱ្យមកធ្វើ ការងារនៅភ្នំពេញ។ សឿន បានមកដល់ភ្នំពេញ មុនដំបូង អង្គការចាត់តាំងឱ្យធ្វើ ការងារនៅក្នុងក្រសួងការបទេស ភាគច្រើននៅខាងបោសសម្អាតនិងទទួលភ្ញៀវ មានជនជាតិចិន មានជនជាតិ កូរ៉េ មានជនជាតិភូមិមា និងមានជនជាតិផេ្សងៗ ទៀត។ នៅឆ្នាំ១៩៧៧ សឿន បានផ្លាស់មកធ្វើការងារនៅ ក្នុងក្រសួងពាណិជ្ចកម្មវិញ។ សឿន មកធ្វើការងារនៅក្នុង ក្រសួងពាណិជ្ជកម្មមានអាហារហូបចុកគ្រប់គ្រាន់ ជួន កាលអង្គការចាក់បញ្ចាំងខ្សែភាពយន្ដឱ្យមើលថែមទៀត ខ្សែភាពយន្ដភាគច្រើនជាភាពយន្ដឯកសារមកពីប្រទេស ចិន កូរ៉េ។ នៅឆ្នាំ១៩៧៧៧៨ កម្មាភិបាលភាគច្រើនអង្គការបានចុះទៅ ចាប់ខ្លួនដោយសារចោទថា ក្បត់ ដោយបានចោទថា ឪក្បាលយួនខ្លួនខែ្មរឱ។ អង្គការបានធ្វើការស្រាវជ្រាវនៅតាម ក្រសួងមន្ទីរឱ្យតែជាប់ខ្សែភូមិ ភាគបូព៌ា ទោះបីយើងខិតខំធ្វើធ្វើការ ងារជូនអង្គការយ៉ាងណាក៏ដោយ អង្គការនៅតែមិនទុក្ខចិត្ដ ហើយបានយក ទៅលុតដំឬយកទៅសម្លាប់ចោលតែម្ដង។ សឿន នៅក្នុងរបបខែ្មរក្រហមគ្មានតួនាទីអី អង្គការបញ្ជូនទៅលុតដំ នៅម្ដុំពេជ្រនិល ផ្លូវជាតិលេខ៤ ផ្លូវទៅក្រុងកំពង់សោម អង្គការចាត់តាំងឱ្យចុះស្ទូងស្រូវលើកទំនប់ជីកប្រឡាយ គ្មានអាហារគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀត ណាមវាយចូលមកដល់ សឿន មិនបានរត់មករក ស្រុកកំណើតវិញទេ នាំគ្នារត់ចូលពៃ្រជួបការលំបាកគ្មានអាហារហូបចុក ជួនណា បេះស្លឹកឈើហូប ផឹកទឹកតាម ស្ទឹងខ្លះមានជំងឺគ្រុនចាញ់ ស្លាប់តាមផ្លូវជាបន្ដបន្ទាប់។ សឿន បានរត់ចូលពៃ្រចុះឡើង រហូតដល់ព្រំដែនថៃ រស់ នៅតាមជាយដែនជួបការលំបាក ពេករហូតដល់ឆ្នាំ១៩៨១ បានរកផ្លូវត្រឡប់មកផ្ទះវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
At her work place were lost two or three people in 1977, because they were accused of being traitors
នៅកនែ្លងធ្វើការរបស់គាត់មានការបាត់មនុស្ស២ទៅ៣នាក់ នៅឆ្នាំ១៩៧៧ ដោយសារតែចោទថាក្បត់។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”