Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0025
SVI0025
Name :
ឈ្មោះ :
ជឿន
First Name :
នាមខ្លួន :
Chhoeun
Other Name :
ឈ្មោះផ្សេង :
Sin Chhuon
ស៊ីន ឈួន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I08274
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៤០។
Home Village :
ភូមិកំណើត/ទីលំនៅ :
20051613Svay Rieng, Svay Chrum, Svay Yea, Svay Yea
២០០៥១៦១៣ ខេត្ដស្វាយរៀង ស្រុកស្វាយជ្រុំ ឃុំស្វាយយា
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0025 20050828, Svay Yea village, Svay Yea sub-district, Svay Chrum district, Svay Rieng province. Interviewed by Long Dany and Ysa Osman. Notes: Interviewed with Sin Chhem, 64, younger sister.
អេសវីអាយ០០២៥ ២០០៥០៨២៨, ភូមិស្វាយយា ឃុំ ស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ សម្ភាសដោយ ឡុង ដានី និង អ៊ីសា ឧស្មាន។ កំណត់សម្គាល់ៈ ជួបជាមួយ ស៊ីន ឆែម អាយុ៦៤ឆ្នាំ ត្រូវជាប្អូនស្រី។
Summary :
សេចក្ដីសង្ខេប :
ជឿន ហៅ ស៊ី ឈួន ភេទប្រុស កើតឆ្នាំ១៩៤០បាត់ខ្លួន។ ជួបជាមួយឈ្មោះស៊ីន ឆែម អាយុ ៦៤ឆ្នាំ ត្រូវជាប្អូនស្រី។ ជឿន មានឪពុកឈ្មោះ កែវ ម្ដាយឈ្មោះ ឆែ មានបងប្អូនចំនួន៤នាក់ ស្រី១ប្រុស៣ មានស្រុកកំណើតនៅភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង។ ជឿន ធ្លាប់បានរៀនច្រើន រៀនចប់សាលាបឋមសិក្សានៅក្នុងភូមិ ហើយបានបន្ដរៀន នៅសាលាវិទ្យា ល័យស្វាយរៀងនិងបន្ដរៀននៅភ្នំពេញបានត្រឹម ថ្នាក់ទី៥ឪចាស់ឱ។ ជឿន បានទៅប្រឡងគ្រូតែមិន ជាប់ក៏សមេ្រច ចិត្ដចូលធ្វើការនៅរោងចក្រកែវនៅស្រុកអង្គស្នួលបែកចាន។ ក្រោយមកទៀតបានដឹង ថា បងជឿន បានចូលចលនាសម្ងាត់ជាមួយ កែវ មាស ជាមួយតាឈូក ជាមួយតាថុច ត្រូវជាឪ កេ្មកលោកស៊ិន សុង។ ចលនាសម្ងាត់នេះកើតមានឡើងតាំងពីមិនទាន់មាន រដ្ឋប្រហារកើតឡើង កាល នោះបានដឹងថា ការងាររបស់គាត់សុទ្ធតែ សម្ងាត់ធ្វើការងារមានការប្រុងប្រយ័ត្នណាស់។ នៅឆ្នាំ១៩ ៦៨ ជឿន បានត្រឡប់មកស្រុកកំណើតវិញ ហើយបានរៀបការ ប្រពន្ធឈ្មោះ ឡេង នៅស្រុកបាភ្នំ បន្ទាប់ពីរៀបការហើយ រស់នៅជាមួយគ្នា តែតាមមើលទៅគាត់នៅតែបន្ដចលនា សម្ងាត់របស់គាត់ ដដែល។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ជឿន បានចេញមុខនិងបានស្ម័គ្រ ចិត្ដ ចលនាខែ្មរក្រហម ហើយគាត់បានឡើងជាប្រធានយោធាមុន ដំបូងត្រឹមប្រធានវរសេនាតូចប្រចាំ ស្រុកបាភ្នំ តំបន់២៤ បន្ទាប់មកទៀត គាតបានឡើងជាប្រធានវរសេនាធំប្រចាំភូមិ ភាគបូព៌ាតំបន់២៤ ចាន់ចក្រី សុទ្ធតែមិត្ដរួមការងារជាមួយគ្នា។ នៅឆ្នាំ១៩៧៧៧៨ កម្មាភិបាលខែ្មរក្រហមមួយចំនួនធំ ដូចជាកែវ មាស តាឈូក ចាន់ចក្រី ព្រមទាំងបងប្រុសឈ្មោះ ជឿន ហៅ ឈួន សុទ្ធតែអង្គការ ចាប់ខ្លួនទាំងអស់។ ចាប់តាំងពីមាន ព្រឹត្ដិការចាប់កម្មាភិបាលភូមិភាគបូព៌ាមកមិនដែលបានឃើញបង ឈ្មោះជឿន ហៅ ឈួន ត្រឡប់មកស្រុកកំណើតវិញទេ បាត់ឈឹងរហូតមកដល់ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា