Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0026
SVI0026
Name :
ឈ្មោះ :
អ៊ុនសារ៉ាំ
Last Name :
នាមត្រកូល :
Un
First Name :
នាមខ្លួន :
Saram
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K00342
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៨ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
20010803, Svay Rieng, Chan Trea, Prey Korki, Chamk
២០០១០៨០៣, ខេត្ដស្វាយរៀង ស្រុកចន្រ្ទា ឃុំពៃ្រគគី ភូ
Joining / Organization ការចូលរួម និង អង្គការ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0026 20050810, Chamkar Leav village, Prey Korki sub-district, Chan Trea district, Svay Rieng province. Interviewed by Phann Sochea. Notes: Interviewed with Lim Phan, 50, wife and Duk Sa-um, 52, neighbor.
អេសវីអាយ០០២៦ ២០០៥០៨១០, ភូមិចំការលាវ ឃុំពៃ្រ គគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ ឡឹម ផាន អាយុ៥០ឆ្នាំ ត្រូវជាប្រពន្ធ និង ឌុក សាអុំ អាយុ៥២ឆ្នាំ ត្រូវជាអ្នកជិតខាង។
Summary :
សេចក្ដីសង្ខេប :
អ៊ុន សារ៉ាំ ភេទប្រុស អាយុ២៨ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ឡឹម ផាន អាយុ៥០ឆ្នាំ ត្រូវជា ប្រពន្ធ។ សារ៉ាំ មានឪពុកឈ្មោះ អ៊ុន អ៊ី មានម្ដាយឈ្មោះ កើត វិន មានបងប្អូន៤នាក់ មានស្រុក កំណើតនៅភូមិចម្ការលាវ ឃុំពៃ្រគគីរ ស្រុកចន្រ្ទា ខេត្ដ ស្វាយរៀង។ សារ៉ាំ រៀនសូត្របានច្រើន ណាស់ គាត់រៀន ដល់ថ្នាក់ទី១ឪចាស់ឱ ឈប់រៀនទៅរៀនពេទ្យចប់ចូលធ្វើជា ពេទ្យទាហានខាងលន់ នល់ នៅម្ដុំផ្សារជីភូ នៅទីនោះមានទាហានលន់ នល់ ច្រើន។ នៅឆ្នាំ១៩៦៨ សារ៉ាំ បានរៀបការប្រពន្ធ រស់នៅជាមួយគ្នានៅខាងរបបសាធារណរដ្ឋលោកលន់ នល់។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ សង្គ្រាមបានកើតឡើងរវាងចលនាខែ្មរក្រហមជាមួយទាហានលន់ នល់។ មាន យន្ដហោះទម្លាក់គ្រាប់បែកខ្លាំងពេទ្យរត់ទៅរស់នៅ ប្រទេសវៀតណាម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើង កាន់អំណាច សារ៉ាំ និងក្រុមគ្រួសារបានរត់មករស់នៅស្រុក កំណើតវិញ។ ពេលនោះអង្គ ការចាប់ផេ្ដីមប្រមូលទ្រព្យសម្បត្ដិឯក ជនដាក់ជារួមហូបបាយរួមតាមសហករណ៍។ សារ៉ាំ អង្គការចាត់ តាំងឱ្យធ្វើការងារខាងកងភ្ជួរហៅថា កងកសិករ តែខាងខែ្មរក្រហម ចាត់ទុក្ខថា ក្រុមគ្រួសារ សារ៉ាំ ជា ប្រជាជនថ្មី រស់នៅក្រោម ការតាមដានរបស់អង្គការ។ សារ៉ាំ ត្រូវបាបអង្គការកោះហៅ ឱ្យទៅប្រជុំនៅ វត្ដពៃ្រគី ដោយបានចោទសួរថា មិត្ដឯងពាក់ សក្ដិ២សក្ដិ៣ទាហានលន់ នល់ តែចេះតែប្រកែកជា ច្រើនដង តែចេះមានបន្ដរស់តទៅទៀត។ នៅឆ្នាំ១៩៧៦ អង្គការ បានជម្លៀសឱ្យទៅរស់នៅខេត្ដពោធិ សាត់ អង្គការបានឱ្យចុះ ទៅធ្វើការងារស្រែចម្ការ លើកទំនប់ជីកប្រឡាយជាមួយ ប្រជាជនមូលដ្ឋាន គ្មាន អាហារហូបចុកគ្រប់គ្រាន់។ បន្ទាប់មកទៀត ប្ដីឈ្មោះ សារ៉ាំ មិនអង្គការបញ្ជូនទៅធ្វើការនៅកនែ្លង ណាទេ ស្រាប់តែបានឈឹងរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា