Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0028
SVI0028
Name :
ឈ្មោះ :
ណុប ថិន
Last Name :
នាមត្រកូល :
Nop
First Name :
នាមខ្លួន :
Then
Other Name :
ឈ្មោះផ្សេង :
Seng
សេង
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K00514
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៣៥ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
200411?? Svay Rieng, Romeas Hek, Mukh Da, Trapeang
២០០៤១១?? ខេត្ដស្វាយរៀង ស្រុករមាសហែក ឃុំមុខដា ភូមិត
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0028 20050829, Trapeang Kbal village, Mukh Da sub-district, Romeas Hek district, Svay Rieng province. Interviewed by Ysa Osman. Notes: Interviewed with Bich Ven, 67, wife.
អេសវីអាយ០០២៨ ២០០៥០៨២៩, ភូមិត្រពាំងក្បាល ឃុំ មុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។ សម្ភាសដោយ អ៊ីសា ឧស្មាន។ កំណត់សម្គាល់ៈ ជួបជាមួយ ប៉ិច វេន អាយុ ៦៧ឆ្នាំ ត្រូវជាប្រពន្ធ។
Summary :
សេចក្ដីសង្ខេប :
ណុប ថិន ហៅ សេង ភេទប្រុស អាយុ៣៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ប៉ិច វ៉េន អាយុ៦៧ ឆ្នាំត្រូវជាប្រពន្ធ។ ថិន មានឪពុកឈ្មោះ ណុប ហ៊ុន ម្ដាយឈ្មោះ ហីង យ៉ឺន មានស្រុកកំណើតនៅ ភូមិត្រពាំងក្បាល ឃុំមុខដា ស្រុករមាសហែក ខេត្ដស្វាយរៀង។ ថិន ធ្លាប់រៀនសូត្របានច្រើនតែមិន បានដឹង ដល់ថ្នាក់ណាទេ ពេលឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ បន្ទាប់មកទៀត ឪពុក ម្ដាយបានមកចូលស្ដីដំណឹងប្រពន្ធឈ្មោះ ប៉ិច សាវ៉េន ប្រកបមុខរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ កើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅក្នុងឆ្នាំ១៩៧០ ហ្នឹងដែរ ថិន បានស្ម័គ្រចិត្ដចូលពៃ្របម្រើ ចលនាខែ្មរក្រហមធ្វើ្វយោធា ពេលនោះគាត់សុំប្រពន្ធដែរ ប្រពន្ធក៏មិន ហ៊ានថា ព្រោះប្ដីចង់ចូលបម្រើចលនាខែ្មរក្រហម ទៅហើយ។ នៅពេលចូលដំបូងអង្គការបញ្ជូនទៅធ្វើជា យោធាតំបន់២៣ មិនយូរប៉ុន្មាន ថិន មានឋានៈជាលេខាកងធំ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច ថិន បានឡើងធ្វើជាប្រធានវរសេនាធំលេខ១៣០តំបន់កងពល២៩០។ ថិន បានមកលេងស្រុកកំណើតបានជួបប្រពន្ធកូននិងមាន និរសាមកជាមួយដែរ។ ក្រោយមកទៀតនៅភូមិ ភាគបូព៌ាមាន រឿងរ៉ាវជាច្រើនបានកើតឡើង កម្មាភិបាលភូមិភាគបូព៌ាមួយចំនួន ធំត្រូវបានកម្មាភិបាល ភូមិភាគនិរតីចុះមកចាប់ដាក់ឡានបាត់ អស់ជាច្រើន រួមទាំងឈ្មោះ ថិន ហៅ សេង ផងដែរ។ តាំងពី នោះបាត់ដំណឹងប្ដីមិនឃើញមកសោះ។ នៅឆ្នាំ១៩៧៩ មិនហ៊ានយកប្ដីទៀតទេ សុខចិត្ដនៅរងចាំប្ដីតែ ទីបញ្ជប់បាត់ដំណឹង រហូតមកដល់ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា