Document thumbnail
Personal Info
ID: KSI0117
Name
ឈ្មោះ
Seun
ស៊ឺន
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I02817
Source Interview
KSI0117 20051223, Kanlang Chum village, Phong sub-district, Baseth district, Kampong Speu province. Interviewed by Dy Khamboly. Notes: Interviewed with Ao Doeu, 56, older sister.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០១១៧ ២០០៥១២២៣ ភូមិកន្លង់ជុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឌី ខាបូលី។ កំណត់សំគាល់ៈ ស៊ឺន ភេទប្រុស អាយុ១៩ឆ្នាំ បាត់ខ្លួន។ ជួបជាមួយ ឱ ឌឿន អាយុ ៥៦ ឆ្នាំ ត្រូវជាបងស្រី។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
ជំនាន់ខែ្មរក្រហមអាយុ១៩ឆ្នាំ។
Home Village
05010605, Kampong Speu, Baseth, Phong, Kanlang Chu
ទីកន្លែងកំណើត
០៥០១០៦០៥ ខេត្ដកំពង់ស្ពឺ ស្រុកបសេដ្ឋ ឃុំផុង ភូមិកន្
Join KR
1973????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៣????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពពេទ្យ ១៧មេសា ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ពេទ្យ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ស៊ឺន ភេទប្រុស កើតឆ្នាំ១៩៥៨ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ឌឿន អាយុ៥៦ឆ្នាំ ត្រូវជាបងស្រី។ ស៊ឺន មានឪពុកឈ្មោះ មុំ ម្ដាយឈ្មោះ ឃុត មានបងប្អូនចំនួន៩នាក់ មានស្រុកកំណើតនៅ ភូមិកន្លង់ជុំ ឃុំផុង ស្រុក បសេដ្ឋ ខេត្ដកំពង់ស្ពឺ។ ស៊ឺន ធ្លាប់រៀន សូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិ កើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៣ ស៊ឺន បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ រុំ។ មុនដំបូង អង្គការ ចាត់តាំងឱ្យធ្វើការងារនៅក្នុងឃុំ ដូចជាដឹកនាំកុមារតូចៗឱ្យ ធ្វើការងារដូចជាកាប់ដំបូលកាប់ស្លឹក ឈើនិងកើបអាចម៌គោយក លាយគ្នាដើម្បីធ្វើជីដាក់ស្រែ។ ស៊ឺន មានតួនាទីជាប្រធានកុមារ និងជួយបង្រៀន អក្សរកេ្មងតូចៗក្នុងមួយថៃ្ងមួយម៉ោង មិនមានសាលារៀនត្រឹមត្រូវទេ រៀននៅក្រោមផ្ទះនិងក្រោមដើម ឈើ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានចុះមកជ្រើសរើសយកប្រវត្ដិរូបកូនប្រជា ជនចាស់ឱ្យទៅធ្វើការងារនៅភ្នំពេញ។ ស៊ឺន មានឈ្មោះត្រូវទៅ ពេលនោះប្រធានឃុំឈ្មោះ ហ៊ីម មកសុំឪពុក ម្ដាយបងប្អូនថា ឱ្យឈ្មោះ ស៊ឺន ទៅធ្វើការងារនៅភ្នំពេញ ពេលនោះគ្មានណា ហ៊ានតវ៉ាទេ។ នៅឆ្នាំ១៩៧៦ ស៊ឺន បានត្រឡប់មកលេងស្រុក កំណើតវិញ បានជួបជុំឪពុកម្ដាយបងប្អូននិងមានថ្នាំពេទ្យមួយ ចំនួនមកឱ្យប្រើថែម ទៀតនិងបានប្រាប់ថា អង្គការឱ្យធ្វើការនៅ ក្នុងមន្ទីរពេទ្យ១៧មេសា មានអាហារហូបចុកគ្រប់គ្រាន់មិនអីទេ។ ស៊ឺន មកសម្រាកនៅផ្ទះបានចំនួនពីរថៃ្ងក៏ត្រឡប់ទៅភ្នំពេញ បាត់ដំណឹងរហូតមកដល់ពេលនេះ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា