Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0118
KSI0118
ឈ្មោះ :
ឃុត ជឿន
Last Name :
Khut
First Name :
Choeun
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I01153
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Roug aged: 15. Present aged: 47]
«សម័យខែ្មរក្រហមអាយុ ១៥ ឆ្នាំបច្ចុបន្នអាយុ ៤៧ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
05030706, Kampong Speu, Kong Pisey, Prey Vihear, T
០៥០៣០៧០៦ ខេត្ដកំពង់ស្ពឺ ស្រុកគងពិសី ឃុំពៃ្រវិហារ ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1978????
១៩៧៨????
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
6 Makara Hospital
អង្គភាពពេទ្យ ៦ មករា
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
អ្នកពាក់ព័ន្ធ :
លី ,ផល។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0118 20051221, Trapeang Svay village, Prey Vihear sub-district, Kong Pisey district, Kampong Speu province. Interviewed by Pheng Pong Rasy. Notes: Interviewed with Khut Choeun, 47, the biography owner.
ខេអេសអាយ០១១៨ ២០០៥១២២១ ភូមិត្រពាំងស្វាយ ឃុំពៃ្រវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ជួបជាមួយ ឃុត ជឿន អាយុ ៤៧ ឆ្នាំជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឃុត ជឿន ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ជឿន មានប្ដីឈ្មោះ រិន មានកូនចំនួន៤នាក់ ស្រី២ ប្រុស២ សព្វថៃ្ង ប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងស្វាយ ឃុំពៃ្រវិហារ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ជឿន មានឪពុកឈ្មោះ អត ម្ដាយឈ្មោះ អ៊ុត មានបងប្អូន២នាក់។ ជឿន មិនបានរៀនសូត្រទេ ព្រោះធំ ពេញវ័យទទួលប្រទេសជាតិកើតមានសង្គ្រាម។ នៅ ឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គ ការចាត់ តាំងឱ្យរស់នៅក្នុងមណ្គលកុមារបែកចេញពីឪពុកម្ដាយ។ ជឿន និងកុមារជាច្រើនទៀត អង្គការចាត់ តាំងឱ្យកាប់ដំបូកនិងកាប់ស្លឹក ឈើដើម្បីយកទៅធ្វើជីដាក់ស្រែ។ ជឿន នៅជំនាន់ខែ្មរក្រហម អង្គការឱ្យរៀនសូត្រ នៅក្រោមដើមឈើ តែរៀនមិនចេះទេ ព្រោះធ្វើការងារច្រើនជាងរៀនសូត្រ ណាមួយហូបបបរមិនបាន
ឆែ្អត ផង។ នៅឆ្នាំ១៩៧៨ អង្គការបានចុះមកជ្រើសរើសកុមារ នៅក្នុងកងចល័តមួយចំនួនឱ្យទៅធ្វើការងារនៅភ្នំពេញ។ ជឿន និងមិត្ដភក្ដិឈ្មោះ លី ឈ្មោះ ផល អង្គការចុចឈ្មោះ ហៅ ឡើងឡានទៅដល់ភ្នំពេញ អង្គការឱ្យ ចូលបម្រើការងារនៅក្នុង មន្ទីរពេទ្យ៦មករា។ ជឿន អង្គការឱ្យរៀនមុខវិជ្ជាពេទ្យបន្ដិច បន្ដួចហើយប្រើឱ្យចាក់ថ្នាំ ឱ្យយោធាខែ្មរក្រហមដែលបញ្ជូនមក ពីព្រំដែនវៀតណាមជារៀងរាល់ថៃ្ង ពេលនោះយោធាមានរបួស ច្រើនណាស់ រកកនែ្លងដាក់មិនចង់បានផង ពេញអគារទាំងអស់។ នៅឆ្នាំ១៩៧៩ ជឿន បានរត់ជាមួយកម្មាភិបាលខែ្មរ ក្រហមជាច្រើនទៅដល់ខេត្ដបាត់ដំបង។ ជឿន បានធ្វើដំណើរចូល ពៃ្រទៅដល់ស្រុកបរវេលឃើញមានមនុស្ស ស្លាប់តាមផ្លូវជាច្រើន សង្ស័យថា ប្រហែលជាអត់មានបាយហូប។ នៅឆ្នាំ១៩៨០ បានវិញត្រឡប់មកស្រុក កំណើតវិញ ដោយសារឃើញការ រស់នៅក្នុងពៃ្រមានជំងឺឈឺចាញ់ស្លាប់ជាបន្ដបន្ទាប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា