Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0121
KSI0121
ឈ្មោះ :
សឿន សុខជា
Last Name :
Soeun
First Name :
Sochea
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I03162
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៦១។
Home Village :
ភូមិកំណើត/ទីលំនៅ :
05030615, Kampong Speu, Kong Pisey, Prey Nheat, Tb
០៥០៣០៦១៥ កំពង់ស្ពឺ ស្រុកគងពិសី ឃុំពៃ្រញាតិ ភូមិត្ប
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
ក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មករ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0121 20051217, Tbaung Ang village, Prey Nheat sub-district, Kong Pisey district, Kampong Cham province. Interviewed by Sok Vannak. Notes: Interviewed by Cheap Yann, 72, mother. She said that Chea was first assigned to be a sub-district militiaman in 1973. Later he disappeared. It was when Chea was 12.
ខេអេសអាយ០១២១ ២០០៥១២១៧ ភូមិត្បូងអង្គ ឃុំពៃ្រញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សំគាល់ៈ ជួបជាមួយ ជាប យ៉ាន់ អាយុ ៧២ ឆ្នាំ ត្រូវជាម្តាយ។
សេចក្ដីសង្ខេប :
សឿន សុខជា ភេទប្រុស កើតឆ្នាំ១៩៦១ បាត់ខ្លន។ ជួបជាមួយ ឈ្មោះ ជាប យ៉ាន់ អាយុ៧២ឆ្នាំ ត្រូវជា ម្ដាយ។ សុខជា មានឪពុក ឈ្មោះ សឿន មានបងប្អូន៤នាក់ មានស្រុកកំណើតនៅភូមិត្បូងអង្គ ឃុំពៃ្រញាតិ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ សុខជា មិនបានរៀន សូត្រទេ ព្រោះធំពេញវ័យចំពេលប្រទេសជាតិកើតមាន សង្គ្រាម រដ្ឋប្រហារឆ្នាំ១៩៧០ គ្មានលោកគ្រូបង្រៀន។ មានសង្គ្រាម ទម្លាក់គ្រាប់បែកប្រជាជនមួយចំនួនធំរត់ ទៅតំបន់រំដោះ។ នៅឆ្នាំ១៩៧៣ សុខជា បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ទោះបីឪពុកម្ដាយមិនចង់ ឱ្យធ្វើក៏ដោយ។ សុខជា ដំបូងបានធ្វើ ជាកងឈ្លបប្រចាំភូមិឃុំ ដើរយាមត្បាតខ្លាចក្រែងមានទាហានលន់ នល់ ចូលមកដល់និងជួយការពារប្រជាជននៅក្នុងភូមិ។ នៅ ឆ្នាំ១៩៧៤ សុខជា ត្រូវបានអង្គការបញ្ជូនទៅសមរភូមិ មុខវាយជាមួយទាហានលន់ នល់ មិនដែលបានឃើញមកលេង ផ្ទះវិញទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់ អំណាចបានមួយរយៈ ស្រាប់តែបានឃើញកូនឈ្មោះ សុខជា និងមិត្ដភក្ដិនៅភូមិជិតគ្នាមកលេង ជាមួយដែរ ហើយមិនបាន និយាយអីវែងឆ្ងាយទេ ព្រោះនៅកេ្មងចេះតែលេងសើចនិង ពេលប្រឡប់ទៅអង្គភាព នៅភ្នំពេញវិញ បាត់រហូតមកដល់ ពេលនេះ។ បើតាមប្រវត្ដិរូប សុខជា ធ្វើការនៅក្នុងក្រសួង
ពាណិជ្ជកម្មនៅ ទួលទំពូង ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា