PROMOTING ACCOUNTABILITY
Ou Khieng
| Personal Info | |||||
| ID: | KTI0897 | ||||
|
Name
ឈ្មោះ
|
Ou Khieng Sen
អ៊ូ ខៀង សេន
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
CBIO ID |
I08082 |
||||
Source Interview |
KTI0897 20050325, Thkauv village, Teal sub-district, Baray district, Kampong Thom province. Interviewed by Ysa Osman. Notes: Interviewed with Ou Khieu, male, 52, the biography owner. He said that he left home in 1970. First he was assigned to be a spy in Treal sub-district. In 1975, he was assigned to dig the ditch in Kampong Speu province. Later he was sent to fight against the Vietnamese soldiers. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេធីអាយ០៨៩៧ ២០០៥០៣២៥ ភូមិថ្កាូវ ឃុំទ្រាល ស្រុក
បារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ ជួបជាមួយ អ៊ូ ខៀវ ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
||||
|
Date of Birth
|
[Present aged: 52]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«បច្ចុប្បន្នអាយុ ៥២ ឆ្នាំ»
|
||||
|
Home Village
|
060118??, Kampong Thom, Baray, Treal, Thkauv
|
||||
|
ទីកន្លែងកំណើត
|
០៦០១១៨?? កំពង់ធំ ស្រុកបារាយណ៍ ឃុំទ្រាល ភូមិថ្កាូវ
|
||||
|
Join KR
|
1970????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧០????
|
||||
|
Reason to Join KR
|
Volunteered to join the revolution.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ចូលបដិវត្ដដោយស័្មគ្រចិត្ដខ្លួនឯង។
|
||||
|
DK ORG Unit 75-79
|
Division 310
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពកងពល ៣១០
|
||||
|
KR Rank(1975-79)
|
Chief of small cell
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
ប្រធានយោធាកងតូច
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
អ៊ូ ខៀង ហៅ សេន ភេទប្រុស អាយុ៥២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ខៀង មានឪពុកឈ្មោះ ប៉ ម្ដាយឈ្មោះ វិន មានស្រុកកំណើត នៅភូមិថ្កាូវ ឃុំទ្រាល ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ ខៀង ធ្លាប់ រៀនសូត្រត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀននៅឆ្នាំ១៩៧០ មកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ ដោយសារប្រទេស ជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧០ បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ ឌីមជាអ្នកនាំចូល។ ខៀវ យល់ឃើញថា ចូលធ្វើជាយោធាខែ្មរក្រហមដើម្បីរំដោះ ប្រជាជនឱ្យរួចផុតពីរបបជិះជាន់។ ខៀង ចូលដំបូងធ្វើជាកងឈ្លប នៅក្នុងឃុំទ្រាល បន្ទាប់មកអង្គការ បញ្ជូនទៅតំបន់និងភូមិ ភាគឱ្យឧត្ដរហាត់ហ្វឹកហ្វឺនក្បួនយោធាចប់ចូលទៅក្នុងកងពលទី១ ប្រធានកងពល ឈ្មោះ អឿន ឡើងវាយតាមសមរភូមិគ្រប់កនែ្លង ដូចជានៅម្ដុំចេនឡាទី២ តាំងគោកមានមនុស្សស្លាប់ ច្រើនណាស់ ទាំងយោធាខែ្មរក្រហមទាំងទាហានលន់ នល់ ស្លាប់គជើងលើគ្នា។ ខៀង ចូលសមរភូមិ វាយជាមួយទាហានលន់ នល់ ត្រូវរបួសពេញខ្លួន ទំរាំវាយចូលទីក្រុងបាននៅថៃ្ងទី១៧មេសា ឆ្នាំ១៩ ៧៥ ពេលនោះប្រជាជនត្រូវបង្ខំចិត្ដចាកចេញពីផ្ទះ សំបែងដោយមិនបានយកទ្រព្យសម្បត្ដិទៅជាមួយ។ នៅពេលប្រជាជនចេញអស់ កម្លាំងយោធាគ្រប់ភូមិភាគអង្គការ បានបែងចែកឱ្យទៅធ្វើការងារផេ្សងៗ គ្នា ខ្លះទៅធ្វើស្រែ ខ្លះទៅការពារតាមព្រំដែន។ នៅឆ្នាំ១៩៧៦៧៧ មានកម្មាភិបាលមួយចំនួនធំ អង្គការចាប់ខ្លួនជាបន្ដបបន្ទាប់ដូចជា ប្រធានកងពលឈ្មោះ អឿន ជាដើម។ ខៀង អង្គការបញ្ជូនទៅ លុតដំឱ្យធ្វើស្រែគ្មានអាហារហូបចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៨ អង្គការបានជ្រើសរើសយោធានៅ ក្នុងកងពល៣១០ មួយចំនួនឱ្យទៅធ្វើសង្គ្រាមជាមួយប្រទេសវៀតណាមជាបន្ដទៀត។ នៅឆ្នាំ១៩ ៧៩ កងទ័ពវៀតណាមបានវាយសម្រុកចូល ដល់ប្រទេសកម្ពុជា ធ្វើឱ្យយោធាខែ្មរក្រហមបាក់ទឹកចិត្ដ បាក់ស្មារតីរត់គេចខ្លួនសំដៅទៅព្រំដែនថៃ ខ្លះរត់សំដៅទៅ ស្រុកកំណើតវិញ។ ខៀង បានរត់ចូលពៃ្រ តែមួយរយៈពេល ខ្លីក៏រត់សំដៅទៅស្រុកកំណើតវិញ។
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាចាប់មនុស្សយកទៅសម្លាប់ចោល។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”