PROMOTING ACCOUNTABILITY
Prum Cheang
| Personal Info | |||||
| ID: | KTI1015 | ||||
|
Name
ឈ្មោះ
|
Prum Cheang
ព្រំ ជាង
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
CBIO ID |
I03130 |
||||
Source Interview |
KTI1015 20050122, Veal Chass village, Sakream sub-district, Prasat Balang district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Prum Cheang, 55, the biography owner. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេធីអាយ១០១៥ ២០០៥០១២២ ភូមិវាលចាស់ ឃុំសា គ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ ព្រំ ជាង អាយុ ៥៥ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
||||
|
Date of Birth
|
[Present aged: 55]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«បច្ចុប្បន្នអាយុ ៥៥ ឆា្នំ»
|
||||
|
Home Village
|
06040409, Kampong Thom, Prasat Balang, Sakream, Ve
|
||||
|
ទីកន្លែងកំណើត
|
០៦០៤០៤០៩ កំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំសាគ្រាម ភ
|
||||
|
Join KR
|
1973????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៣????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
កម្មករ
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
តារិទ្ធ
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ព្រំ ជាង ភេទប្រុស អាយុ៥៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ជាង មានប្រពន្ធឈ្មោះ ហៀត មានកូនចំនួន ៨នាក់ ប្រកបរបរ ធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិវាលចាស់ ឃុំសង្គ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្ដ កំពង់ធំ។ ជាង មានឪពុកឈ្មោះ ចាន់ មានម្ដាយឈ្មោះ ឈឹង មានបងប្អូន៣នាក់ប្រុសទាំងអស់។ ជាង ធ្លាប់បួសនៅវត្ដសង្វាតបានមួយវស្សាសឹកនៅឆ្នាំ១៩៧២ ព្រោះអង្គការខែ្មរក្រហមបានចូលមក បោះទីតាំងនៅក្នុងភូមិក្លាយ ជាតំបន់រំដោះ ប្រាប់ឱ្យលោកទាំងអស់សឹកគ្មានសល់ទេ ដោយថា លោក សង្ឃរស់នៅជិះជាន់កម្លាំងគេ សឹកទៅជួយវាយខ្មាំងវិញ។ ជាង បានសឹកត្រឡប់មករស់នៅជាមួយ ឪពុកម្ដាយប្រកប របរធ្វើស្រែចម្ការ។ កាលនោះសឹកបានមួយឆ្នាំ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូល ធ្វើជាយោធាខែ្មរក្រហមដើម្បីធ្វើសង្គ្រាម ជាមួយទាហានលន់ នល់។ មុនដំបូងអង្គការបញ្ជូនទៅហាត់ ហ្វឹកហ្វឺននៅម្ដុំសាគរ ខេត្ដកំពង់ធំអស់រយៈពេលបីខែ។ បន្ទាប់មកទៀតអង្គការបញ្ជូនទៅខេត្ដកំពង់ចាម ចូលសមរភូមិ នៅម្ដុំភ្នំប្រុសភ្នំស្រី ដំបូងជាយុវជនចាំសែងអ្នករបួស រហូតរំលិក មកដល់រកាកោងតាមផ្លូវ ជាតិលេខ៦អា។ នៅឆ្នាំ១៩៧៥ កម្លាំងយោធាខែ្មរក្រហមបានវាយចូលដល់ទីក្រុងភ្នំពេញ តែ ជាង មិនបានចូលដល់ទេ ព្រោះអង្គការចាត់តាំងឱ្យនៅខាងសេដ្ឋកិច្ច ជាអ្នកដាំបាយឱ្យយោធានៅសមរភូមិមុខ បានចូលភ្នំពេញ ក្រោយគេ អង្គការកំពង់តែជម្លៀសប្រជាជនចេញ។ ជាង បានចូលភ្នំពេញ ស្នាក់ នៅម្ដុំគីឡូម៉ែត្រលេខ៦ នៅក្នុងកង ពលតាសោមជាកម្មករលីសែងកាំភ្លើងយកទៅដាក់ក្នុងឃ្លាំង។ នៅ ភ្នំពេញបានត្រឹមបីខែអង្គការបញ្ជូនទៅក្រុងកំពង់សោម នៅក្នុង ក្រសួងពាណិជ្ជកម្មជាកម្មករលីសែង ឥវ៉ាន់ចុះកប៉ាល់និងសែង ចេញពីកប៉ាល់វិញ បានចំនួនបីខែទៀត អង្គការបញ្ជូនមក ភ្នំពេញវិញ។ នៅ ឆ្នាំ១៩៧៦៧៧ ជាង បានធ្វើការងារនៅ ក្នុងក្រសួងពាណិជ្ជកម្ម មានរដ្ឋមន្រ្ដីឈ្មោះ តារិទ្ធ ធ្លាប់ចូល រួមប្រជុំជាគាត់និយាយរឿង ឱ្យយើងខិតខំធ្វើការងារកុំចូល ដៃជាមួយខ្មាំង។ នៅក្នុងក្រសួងពាណិជ្ចកម្ម មានកម្មករ រាប់ពាន់នាក់សម្រាប់វិចខ្ចប់ឥវ៉ាន់នាំចេញទៅប្រទេសក្រៅ មានស្រូវ មានកៅស៊ូនិងរបស់ របរជាច្រើនមុខផេ្សងទៀត។ នៅក្នុងក្រសួងមានកម្មាភិបាលមួយចំនួនអង្គការចាប់ខ្លួនដូចជាប្រធានកង តូចឈ្មោះ សៀម អង្គការយកឡានក្លុបមកដាក់យក ទៅបាត់ កម្មករទាំងអស់ឱ្យតែឃើញឡានក្លុបចូល មកក្នុងក្រសួង ម្នាក់ៗមានអារម្មណ៍ខ្លាចគ្រប់គ្នា ព្រោះឡានមួយនេះមកតែងតែ ហៅមនុស្សយកទៅរាល់ ពេលមិនថាយប់ឬថៃ្ងទេ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលមក ដល់កម្មាភិបាលជាន់ខ្ពស់ រត់ទៅមុនគេ ចំណែកកូនចៅដឹងក្រោយ ក៏នាំគ្នារត់ចូលពៃ្រទៅតាមក្រោយ គ្មានបានឡានជិះដូចប្រធាន ពាណិជ្ជកម្មឈ្មោះ តារិទ្ធទេ។ ជាង បានរត់ចូលពៃ្របានមួយរយៈ ពេលខ្លី ក៏រត់ផ្លូវមកស្រុកកំណើត វិញត្រូវកងទ័ពវៀតណាម ចាប់បាននៅខេត្ដកំពង់ឆ្នាំង ឱ្យរៀនសូត្របានមួយអាទិត្យបាន ត្រឡប់ទៅស្រុក កំណើតវិញបាន។
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
ធ្លាប់ឃើញនៅក្នុងសម័យខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”