PROMOTING ACCOUNTABILITY
Vorng Sokh
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1027
KTI1027
|
|
ឈ្មោះ :
|
វង សុខ
|
|
Last Name :
|
Vorng
|
|
First Name :
|
Sokh
|
|
Other Name :
ឈ្មោះផ្សេង :
|
Sam
សំ
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
|
I03931
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥០ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06040409, Kampong Thom, Prasat Balang, Sakream, Ve
០៦០៤០៤០៩, កំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំសាគ្រាម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was assigned to serve the army.
ចូលបដិវត្ដដោយត្រូវគេចាត់បញ្ជូនអោយទៅធ្វើទ័ព។
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 307
អង្គភាពកងពល ៣០៧ ព្រំដែន ខេត្ដកំពង់ចាម។
|
|
តំបន់ DK 75-79 :
|
ភូមិភាគបូព៌ា«២០៣» ខេត្ដកំពង់ចាម។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធជន
|
|
Superiors :
ថ្នាក់លើ :
|
Ta Ben, chief of division
តាបេន ប្រធានកងពល
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1027 20050321, Neang La-a village, Treal sub-district, Baray district, Kampong Thom province. Interviewed by Ysa Osman and Sok Vannak. Notes: Interviewed with Vorng Sokh, 50. Sokh.
ខេធីអាយ១០២៧ ២០០៥០៣២១ ភូមិនាងល្អ ឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សមាសដោយ អ៊ីសា ឧស្មាន និង សុខ វណ្ណៈ។ កំណត់សំគាល់ៈ ជួបជាមួយ វង សុខ អាយុ ៥០ ឆ្នាំ។
|
|
សេចក្ដីសង្ខេប :
|
វង សុខ ហៅ សំ ភេទប្រុស អាយុ៥០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សុខ មានប្រពន្ធឈ្មោះ ម៉េន ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅ ភូមិនាកល្អ ឃុំទ្រាល ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ សុខ មានឪពុកឈ្មោះ វង ឈន ម្ដាយឈ្មោះ គុយ ស៊ុន មានបងប្អូន៤ នាក់ស្រី៣ប្រុស១។ សុខ ធ្លាប់ រៀនសូត្របានត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិកើតមានរដ្ឋប្រហារនៅឆ្នាំ១៩ ៧០។ នៅឆ្នាំ១៩៧០ សុខ កាលនោះមានអាយុទើបតែ១៥ឆ្នាំ អង្គការបានបង្ខំឱ្យចូលបម្រើជា យោធាខែ្មរក្រហម អ្នកនាំចូលឈ្មោះ ប៉ូច។ ចូលទៅដំបូងអង្គការបញ្ជូនទៅស្រុកបន្ទាប់ទៅ តំបន់ទៅភូមិ ភាគឧត្ដរ ហាត់រៀនក្បួនយុត្ដិសាស្រ្ដយោធាចប់ អង្គការបញ្ជូនទៅក្នុងសមរភូមិនៅក្នុងកងពលទី១ ប្រធានកង ពលឈ្មោះអឿន នៅក្នុងកងវរសេនាតូចលេខ៣០៥ ប្រធានឈ្មោះ បេង។ សុខ ឡើង សមភូមិវាយជាមួយទាហានលន់ នល់ ចល័តសេ្ទីរគ្រប់កនែ្លង រួមមានខេត្ដកំពង់ចាម កំពង់ធំ។ នៅឆ្នាំ ១៩៧៣ បានទៅឡើងទៅសមរភូមិខាងខេត្ដសៀមរាប រួចហើយបានទៅជួបសមេ្ដចសីហនុ នៅភ្នំ គូលែន ពេលនោះសមេ្ដចបានជួបក្រុមចលនាតស៊ូក្នុងពៃ្ររាប់ពាន់នាក់ សមេ្ដចមានប្រសាសន៍ថា ឱ្យកូន ចៅប្រឹងប្រែង តស៊ូដើម្បីរំដោះជាតិ នៅក្នុងពេលនោះឃើញមានជនជាតិចិន មកជាមួយដែរ និងមានថត ខ្សែភាពយន្ដទៀតផង។ ពេលបានជួបសមេ្ដចហើយកម្លំាងតស៊ូខែ្មរក្រហមកាន់តែមានកម្លាំងតស៊ូដោយ មិនខ្លាចបាត់បង់ជីវិតដើម្បីជាតិមានតុភូមិឡើយ សប្បាយចិត្ដក្នុងការតស៊ូប្រឆាំងជាមួយទាហានលន់ នល់ ដោយមិនរាលថយ។ នៅឆ្នាំ១៩៧៤៧៥ កម្លាំងចល័តនាខែ្មរក្រហមបានវាយសំដៅមករកទីក្រុង ភ្នំពេញគ្រប់កងពលទាំងអស់។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ កម្លាំងខែ្មរក្រហមបានវាយចូលដល់ទី ក្រុង ភ្នំពេញ ពេលនោះឃើញប្រជាជននាំគ្នាចាកចេញពីលំនៅដ្ឋានដោយបង្ខំ។ សុខ ពេលចប់ សង្គ្រាមអង្គការរេបចំកងពលថ្មី ដូចជាកងពលទី១ទៅជាកងពល៣១០វិញ រួចហើយអង្គកាបញ្ជូន ឱ្យធ្វើធ្វើស្រែនៅតំបន់ជាយៗក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៦៧៧ កម្មាភិបាល ខែ្មរក្រហមជាច្រើន ដូចជាតាអឿន ,ធុច និងកម្មាភិបាលរាប់រយនាក់ផេ្សងទៀតអង្គការចាប់ខ្លួនជាបន្ដបន្ទាប់និងចោទថាក្បត់ អង្គការមានបំណងរដ្ឋប្រហារទម្លាក់លោកប៉ុល ពត។ ពេលនោះយោធានៅក្នុងកងពល៣១០ អង្គការ យកទៅលុតដំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង ឃើញមានជំនាញការជាជនជាតិចិនរាប់រយនាក់ធ្វើ ការងារនៅទីនោះដែរ។ នៅឆ្នាំ ១៩៧៨ អង្គការបានមកជ្រើសរើសយោធាមួយចំនួនធំអោយទៅ ព្រំដែនវៀតណាម ដើម្បីវាយជាមួយប្រទេសវៀតណាម។ សុខ នៅក្នុងកងពល២០៧ ប្រធានកង ពលមកពីភូមិភាគនិរតី តែការធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម កម្លាំងខែ្មរក្រហមបាក់ទឹកចិត្ដអស់ មួយចំនួនធំដោយ សារតែមានការកាប់សម្លាប់គ្នាឯង។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយ ចូលមកដល់ កម្លាំងយោធា ខែ្មរក្រហមដូចជាមិនមានការប្រយុទ្ធប្រឆាំងឱ្យខ្លាំងក្លាទេ កម្មាភិបាលខែ្មរ ក្រហមនាំគ្នារត់មកសំដៅទីក្រុងភ្នំពេញ និងបន្ដរត់ចូលពៃ្របន្ដទៀត។ សុខ ដោយជួបការលំបាកក្នុង ការធ្វើដំណើរនៅក្នុងពៃ្រក៏សមេ្រចចិត្ដត្រឡប់មកភូមិកំណើតវិញ។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សដាក់គុកនិងសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”