PROMOTING ACCOUNTABILITY
Prum Sou
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
SVI0036
SVI0036
|
|
Name :
ឈ្មោះ :
|
ព្រំ ស៊ូ
|
|
Last Name :
នាមត្រកូល :
|
Prum
|
|
First Name :
នាមខ្លួន :
|
Sou
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K01446
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ២៣ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
20041503, Svay Rieng, Romeas Hek, Trapeang Sdao, T
២០០៤១៥០៣, ខេត្ដស្វាយរៀង ស្រុករមាសហែក ឃុំត្រពាំងស្ដ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរស២១ ទួលសែ្លង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២» ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
|
Superiors :
ថ្នាក់លើ :
|
Sophal, chief of Kampong Trach district
សុផល គណៈស្រុកកំពង់ត្រាច
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
SVI0036 20050829, Trapeang Skun Thmei village, Trapeang Sdao sub-district, Romeas Hek district, Svay Rieng province. Interviewed by Ra Chhayrann. Notes: Interviewed with Tep Chea, 72, mother.
អេសវីអាយ០០៣៦ ២០០៥០៨២៩, ភូមិត្រពាំងស្គន់ថ្មី ឃុំ ត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ សម្ភាស ដោយ រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ ទេព ជា អាយុ៧២ ឆ្នាំ ត្រូវជាម្តាយ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ព្រំ ស៊ូ ភេទប្រុស អាយុ២៣ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ទេព ជា អាយុ៧២ឆ្នាំ ត្រូវជាម្ដាយ។ ស៊ូ មានឪពុកឈ្មោះ ព្រំ សាន់ មានបងប្អូន៩នាក់ ស្រី៤ប្រុស៥ មានស្រុកកំណើតនៅភូមិ ត្រពាំងស្គន់ថ្មី ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្ដស្វាយរៀង។ ស៊ូ ធ្លាប់បានរៀនសូត្រនៅសាលា បឋមសិក្សាកំពង់ត្រាច ត្រឹមថ្នាក់ទី១០ឪចាស់ឱ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើត មានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានបាតុកម្មវាយចិនវាយួន បិទសាលារៀន។ ស៊ូ ឈប់រៀន បានមកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧៣ ស៊ូ បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម ណាមួយចូល ដោយសារខែខឹងប្រធានភូមិឈ្មោះ ចែម ចេះតែមកមើលងាយ ខ្លួន។ ពេលចូលដំបូង អង្គការបានឱ្យរៀនមុនវិជ្ជាពេទ្យជួយ ព្យាបាលប្រជាជននៅក្នុងភូមិឃុំ បន្ទាប់មក ទៀតអង្គការ ចាត់តាំងឱ្យធ្វើជាកងឈ្លបវិញ។ នៅឆ្នាំ១៩៧៤ ស៊ូ ត្រូវបានអង្គការបញ្ជូនទៅធ្វើជា យោធាស្រុករមាសហែក នៅតំបន់២៣។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ស៊ូ អង្គការបានបញ្ជូនឱ្យមកធ្វើជា យោធានៅតំបន់២៣ នៅក្នុងកងពល៧០៣ មានឋានៈជាប្រធានកងហា និងឧស្សាហ៍មកលេងស្រុកកំណើត។ នៅឆ្នាំ១៩៧៧ អង្គការបានរៀបចំគ្រួសារឱ្យឈ្មោះ សុខន ហើយការងារនៅក្នុងតំបន់២៣ភូមិភាគបូព៌ា។ នៅឆ្នាំ១៩៧៧៧៨ មានចលនាបោះបោររបស់ លោកសោ ភឹម អង្គការបាន ចាប់កម្មាភិបាលមួយចំនួនយកទៅបាត់មិនដែលឃើញត្រឡប់មកវិញទេ។ នៅឆ្នាំ១៩៧៨ ស៊ូ បានមកប្រាប់ឪពុកម្ដាយថា អង្គការបញ្ជូនទៅធ្វើការងារនៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង។ តាំងពីពេលនោះមកបាត់ដំណឹង កូនឈ្មោះ ស៊ូ មិនដឹងជាទៅណា មិនឃើញមកស្រុក កំណើតវិញទាល់តែសោះ នៅឆ្នាំ១៩៧៩ មានកូនចៅអ្នកភូមិជាមួយគ្នាភាគតិចបំផុតត្រឡប់មកផ្ទះ វិញ។ បើតាមប្រវត្ដិរូប ឈ្មោះ ព្រំ ស៊ូ អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨ យកមកដាក់ទួលសែ្ដង។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”