Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0037
SVI0037
Name :
ឈ្មោះ :
ប៉ុល សារឿន
Last Name :
នាមត្រកូល :
Pol
First Name :
នាមខ្លួន :
Saroeun
Other Name :
ឈ្មោះផ្សេង :
Mom Von
ម៉ម វ៉ុន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I08276
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៤៨។
Home Village :
ភូមិកំណើត/ទីលំនៅ :
200406?? Svay Rieng, Romeas Hek, Chrey Thum, Prey
២០០៤០៦?? ខេត្ដស្វាយរៀង ស្រុករមាសហែក ឃុំជៃ្រធំ ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកាត់ដេរតំបន់ ភូមិភាគបូព៌ា
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិបូព៌ា«២០៣» ខេត្ដពៃ្រវែង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
សោ ភឹម។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0037 20050830, Prey Angkrorng village, Chrey Thum sub-district, Romeas Hek district, Svay Rieng province. Interviewed by Phann Sochea. Notes: Interviewed with Preng Touch, 67, aunt. She said that Saroeun was in grade 7 at Wat Chrey primary school. He was a tailor at Samrong. He left home since 1968. He got married in 1975. Now he is alive.
អេសវីអាយ០០៣៧ ២០០៥០៨៣០, ភូមិពៃ្រអង្រ្គង ឃុំជៃ្រ ធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ ប្រែង ទូច អាយុ៦៧ឆ្នាំ ត្រូវជាម្តាយមីង។
Summary :
សេចក្ដីសង្ខេប :
ប៉ុល សារឿន ហៅ ម៉ម វ៉ុន ភេទប្រុស កើតឆ្នាំ១៩៤៨ រស់នៅភ្នំពេញ។ ជួបជាមួយឈ្មោះ ប្រែង ទូច អាយុ៦៧ឆ្នាំ ត្រូវជាម្ដាយមីង។ សារឿន មានឪពុកឈ្មោះ ម៉ម ស៊ុត ម្ដាយឈ្មោះ ប្រែង សោម មានបងប្អូន៧នាក់ប្រុស៤ស្រី៣ មានស្រុកកំណើតនៅភូមិពៃ្រអង្គ្រង ឃុំជៃ្រធំ ស្រុក រមាសហែក ខេត្ដស្វាយរៀង។ សារឿន ធ្លាប់បានរៀនសូត្រត្រឹមថ្នាក់ទី៧ ឪចាស់ឱ នៅសាលាអនុ វិទ្យាល័យជៃ្រ។ នៅឆ្នាំ១៩៦៥ សារឿន បានឈប់រៀនមកនៅផ្ទះជួយរកស៊ីឪពុកម្ដាយ ហើយបាន ទៅរៀនខាងកាត់ដេរខោអាវនៅភូមិពៃ្រអង្គ្រង ពេលរៀនចេះ សារឿន បានទៅកាត់ដេរនៅសំរោង និងកាត់ដេរនៅ ខេត្ដស្វាយរៀង។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ សារឿន នៅឆ្នាំ១៩៧០ បានស្ម័គ្រចិត្ដចូលចលនាខែ្មរក្រហម កាល នោះសង្គ្រាមកើតមានឡើងជាមួយរដ្ឋាភិបាលលោកលន់ នល់។ សារឿន បានចូលធ្វើជាយោធាមែន តែអង្គការចាត់តាំងឱ្យធ្វើការ ងារខាងកាត់ដេរ នៅភូមិភាគបូព៌ា បន្ទាប់មកបានឡើងជា ប្រធានកាត់ដេរ និងមានតួនាទីកាន់ខាងសេដ្ឋកិច្ច។ កាលនោះ ឪពុកឈ្មោះ ម៉ម ស៊ុត បានចូលចលនាខែ្មរក្រហមដែរ តែនៅខាងសិល្បៈ ព្រោះគាត់មានជំនាញខាងភេ្លង។ នៅឆ្នាំ១៩៧៣ សារឿន អង្គការបានរៀប គ្រួសារឱ្យមានឈ្មោះ សេ្រន ហៅ យឹម ជាប្រធាននារីស្រុកកព្រោ្ជÃៈច។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើងកាន់អំណាច អង្គការបានចាត់តាំង សារឿន ជាប្រធានកាត់ដេរខោអាវផ្នែកយោធា នៅខេត្ដពៃ្រវែង ភូមិភាគបូព៌ា។ នៅឆ្នាំ១៩៧៧៧៨ មានរឿងរ៉ាវជាច្រើន នៅភូមិភាគបូព៌ា អង្គ ការបានចុះមកចាប់កម្មាភិបាលខែ្មរ ក្រហមជាច្រើន ពេលនោះ ក្មួយឈ្មោះ សារឿន ក៏បាត់ដំណឹង ឈឹងមិនដឹងជាទៅណា ហើយប្រពន្ធគាត់ឈ្មោះ សេ្រន ឮថា អង្គការចាប់យកទៅវាយចោល។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហមដួលរំលំទៅបានមានដំណឹងថា ក្មួយ សារឿន មានជីវិតរ់នៅជា យោធានៅរស់នៅភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា