Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0043
SVI0043
Name :
ឈ្មោះ :
ចាន់ សុខ
Last Name :
នាមត្រកូល :
Chann
First Name :
នាមខ្លួន :
Sokh
Other Name :
ឈ្មោះផ្សេង :
Savoeun
សាវឿន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I09493
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 30]
«សម័យខែ្មរក្រហម អាយុ ៣០ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
20040805, Svay Rieng, Romeas Hek, Kampong Trach, C
២០០៤០៨០៥, ខេត្ដស្វាយរៀង ស្រុករមាសហែក ឃុំកំពង់ត្រាច
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0043 20050830, Chheu Phleung village, Kampong Trach sub-district, Romeas Hek district, Svay Rieng province. Interviewed by Ysa Osman. Notes: Interviewed with Chann Kea, 43, younger brother.
អេវីអាយ០០៤៣ ២០០៥០៨៣០, ភូមិឈើភ្លើង ឃុំកំពង់ ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ សម្ភាសដោយ អ៊ីសា
ឧស្មាន។ កំណត់សម្គាល់ៈ ជួបជាមួយ ចាន់ គា អាយុ៤៣ឆ្នាំ ត្រូវជាប្អូនប្រុស។
Summary :
សេចក្ដីសង្ខេប :
ចាន់ សុក ហៅ សាវឿន ភេទប្រុស អាយុ៣០ឆ្នាំបាត់ខ្លួន។ ជួបជាមួយឈ្មោះ ចាន់ គា អាយុ៤៣ ឆ្នាំ ត្រូវជាប្អូនប្រុស។ សុក មានឪពុកឈ្មោះ ចាន់ ជឹម ម្ដាយឈ្មោះ អ៊ុក ផាន់ មានបងប្អូន៤នាក់ មានស្រុកកំណើតនៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្ដស្វាយ រៀង។ សុក រៀនសូត្របានចប់សាលារៀននៅក្នុង ភូមិហើយបានទៅប្រឡងឌីប្លូមទៅខេត្ដស្វាយរៀង។ សុក ឈប់រៀនមកផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ បន្ទាប់មក បានរៀបការប្រពន្ធឈ្មោះ យឿន រហូតមានកូនចំនួន៣នាក់។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហុន ប្រទេសជាតិកើត មានសង្គ្រាមមានយន្ដហោះទម្លាក់គ្រាប់បែក មានចលនាខែ្មរក្រហមផង មានកម្លាំងខាងរដ្ឋាភិបាល លោកលន់ នល់ ផ្លោង ចូលមកក្នុងភូមិផង ប្រជាជនរស់នៅលំបាកវេទនា។ នៅឆ្នាំ១៩៧០ សុក បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការបញ្ជូនឱ្យទៅធ្វើជាយាធាតំបន់ភូមិភាគបូព៌ា ចូលសមរភូមិវាយជាមួយទាហានលន់ នល់។ ពេលធ្វើសង្គ្រាម ត្រូវរបួសដៃ ហើយបានមកដេក សម្រាកនៅមន្ទីរពេទ្យស្វាយរៀង ពេលជាសះស្បើយចូលធ្វើពេទ្យយោធាតែម្ដង។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ឃើញ សុក ត្រឡប់មកលេង ស្រុកកំណើតវិញ ឃើញមាន ឡានជិះនិងមានកងការពារពីរ មកជាមួយ ដែរ ហើយបានចែកថ្នាំពេទ្យឱ្យបងប្អូនទុកប្រើបាន មួយចំនួន។ សុកបានត្រឡប់ទៅអង្គភាពវិញ ក្រោយមកលែង បានទាក់ទងគ្នាមិនដឹងថា គាត់ធ្វើការងារនៅកនែ្លងណា ពិតប្រាកដ។ បើតាមប្រវត្ដិរូប ចាន់ សុក ហៅ សាវឿន អង្គការចាប់ខ្លួន នៅឆ្នាំ១៩៧៧។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា