Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0051
SVI0051
Name :
ឈ្មោះ :
ឆាយ ធឿន
Last Name :
នាមត្រកូល :
Chhay
First Name :
នាមខ្លួន :
Thoeun
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K08589
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៨ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
20070902, Svay Rieng, Svay Teap, Sambuor, Thmei
២០០៧០៩០២, ខេត្ដស្វាយរៀង ស្រុកស្វាយទាប ឃុំសំបួរ ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពរោងចក្រកាត់ដេរ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Superiors :
ថ្នាក់លើ :
Chhit, chief of medic group. Hour, chief of department inP Phnom enh. Ta Chay Chea was a trainer in
ឈិតជាប្រធានក្រុមនៅយោធាពេទ្យ។ ប្រធានផ្នែកនៅភ្នំពេញ ឈ្មោះហួរ។ តា ចាយ ជា ជាអ្នកបង្រៀនធ្វើរំសេវ។ ប្រធានក
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0051 20050901, Thmei village, Sambuor sub-district, Svay Teap district, Svay Rieng province. Interviewed by Ra Chhayrann. Notes: Interviewed with Chhay Thoeun, 58, biography owner.
អេសវីអាយ០០៥១ ២០០៥០៩០១, ភូមិថី្ម ឃុំសំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់ សម្គាល់ៈ ជួបជាមួយ ឆាយ ធឿន អាយុ៥៨ឆ្នាំ ត្រូវជាម្ចាស់ ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឆាយ ធឿន ភេទស្រី អាយុ៥៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ធឿន មានប្ដីឈ្មោះ ហានឪអង្គការចាប់ខ្លួន នៅឆ្នាំ១៩៧៧ឱ សព្វថៃ្ងនៅសល់កូនម្នាក់រស់នៅភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប ខេត្ដស្វាយរៀង។ ធឿន មានឪពុកឈ្មោះ ពេន សឺន ម្ដាយឈ្មោះ ថោង ម៉ៅ មានបងប្អូន៧នាក់ មានស្រុកកំណើត នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកប្រសូត្រ ខេត្ដស្វាយរៀង។ ធឿន ធ្លាប់រៀនរហូតដល់វិទ្យាល័យ ប្រសូត្របានត្រឹមថ្នាក់ទី៣ឪចាស់ឱ ឈប់ដោយសារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ បិទសាលា ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧០ ធឿន បានស្ម័គ្របម្រើចលនាខែ្មរក្រហមតាមរយៈ ឈ្មោះឧសានិងយាយសាអែម។ ចូលដំបូងដើរឃោសនានៅតាមភូមិឃុំ យើងតស៊ូដើម្បីរំដោះសមេ្ដច ឪឱ្យមកដឹកនាំប្រទេសជាតិវិញ។ នៅឆ្នាំ១៩៧២ ធឿន បានឡើងទៅធ្វើជាយោធានៅតំបន់២៣ ភូមិ ភាគបូព៌ា បានស្គាល់តាសោ ភឹម កាលនោះភូមិឃុំស្រុក មួយចំនួនកម្លាំងខែ្មរក្រហមវាយដណ្ដើមបានពី ខាងទាហានលន់ នល់។ ធឿន អង្គការចាត់តាំងឱ្យរៀនមុខវិជ្ជាពេទ្យជា មួយកងទ័ពវៀតណាមខាងជើង ពេលរៀនចេះ អង្គការចាត់តាំងឱ្យធ្វើការនៅក្នុងតំបន់២៣ ជួយរំរបួសនិងជួយព្យាបាលឱ្យយោធាខែ្មរ ក្រហមដែលមានរបួសសែងមកពីសមរភូមិមុខ កាលនោះស្លាប់និងរបួសច្រើនណាស់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបញ្ជូនឱ្យទៅ ធ្វើការងារនៅភ្នំពេញ នៅរោងចក្រកាត់ដេរ មិនបានប៉ុន្មានខែផង អង្គការចាត់តាំងឱ្យធ្វើការខាងភស្ដភាវិញ។ នៅឆ្នាំ១៩៧៦ ធឿន បានរៀបការ ប្ដីឈ្មោះ ហាន ជាកម្មករជាងក្រឡឹង កាលហ្នឹងរៀបតែបីគូទេ មានឈ្មោះ សង ឈ្មោះ ផល សុទ្ធតែ យោធាភូមិភាគបូព៌ាដូចគ្នា។ មានប្រធានឈ្មោះ ហួរ មានថតរូបអីដែរ តែរៀបការតែប៉ុន្មានម៉ោងទេ យើងគ្រាន់តែចាំដៃគ្នាបេ្ដជ្ញាចិត្ដចំពោះមុខអង្គការហើយចប់ ទៅសម្រាករៀងខ្លួនបើយើងមិនត្រូវគ្នាអង្គ ការហៅយើងយកទៅកសាងទៀត។ នៅឆ្នាំ១៩៧៧ អង្គការចោទថា ភូមិភាគបូព៌ាក្បត់អង្គការចាប់ ផេ្ដីមធ្វើប្រវត្ដិរូបសាថ្មីទៀត ហើយស្រាវជ្រាវចាប់យក ប្រុសៗដែលមានតួនាទីមុន ដោយហៅទៅរៀន សូត្របាត់តែម្ដង។ ធឿន អង្គការបញ្ជូនទៅធ្វើការងារនៅរោងចក្រចម្ការដូងវិញ ប្រធានឈ្មោះតា ចាយ។ ធឿន មករោងចក្រចម្ការដូង អង្គការចាត់តាំងឱ្យធ្វើរំសេវគ្រាប់វិញ មានយុទ្ធជនខ្លះមាន គ្រោះដាច់ដអៃីដែរ។ កាលនោះធឿន មានផៃ្ទពោះពិបាកចិត្ដណាស់ ព្រោះប្ដីទៅបាត់មិនដឹងជាទៅណា សួរគេទៅគេប្រាប់ថា ប្ដីមកដាំអំពៅនៅច្បារអំពៅ ម្ដងថានៅព្រែកហូរ គ្មានពិតប្រាកដទេ។ បន្ទាប់មក ធឿន អង្គការបញ្ជូនមកធ្វើការ ងារនៅព្រែកហូរវិញ សុទ្ធតែប្រពន្ធកម្មាភិបាលគ្មានឃើញប្ដីទេ។ នៅឆ្នាំ ១៩៧៨ ចាប់មនុស្សកាន់តែខ្លាំង ជួនណាពាក់កណ្ដាល
យប់ឮសមេ្លងកេ្មងយំដឹងថា ចាប់មនុស្សទៀត ហើយ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកដល់ អង្គការបានបញ្ជាឱ្យយើងរត់ទៅទឹសខាង លិចអ្នកណាមិនទៅបាញ់ចោល ធឿន បានរត់ទៅដល់ខេត្ដ បាត់ដំបង រត់ចូលពៃ្រឡើងភ្នំខ្លះធ្លាក់បាក់ដៃ បាក់ជើង។ បន្ទាប់មកទៀត ធឿន បានជួបមិត្ដភក្ដិក៏សមេ្រចចិត្ដមក ស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
She saw that the Khmer Rouge arrested 13 cadres's wives to imprison in Prek Ho security office.
គាត់បានឃើញប្រពន្ធកម្មាភិបាលចំនួន១៣នាក់ ត្រូវបានចាប់ដាក់ នៅមន្ទីរសន្ដិសុខព្រែកហូរ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា