PROMOTING ACCOUNTABILITY
Sok Rim
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
SVI0053
SVI0053
|
|
ឈ្មោះ :
|
សុក រឹម
|
|
Last Name :
|
Sok
|
|
First Name :
|
Rim
|
|
Other Name :
ឈ្មោះផ្សេង :
|
Sokhom
សុខុម
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
|
K02388
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ៣៩ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
20070601, Svay Rieng, Svay Teap, Prey Ta Y, Ta Pao
២០០៧០៦០១, ខេត្ដស្វាយរៀង ស្រុកស្វាយទាប ឃុំពៃ្រតាអី
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរស២១ភ្នំពេញ។
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
អ្នកទោស
|
|
ថ្នាក់លើ :
|
សោ ភឹម។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
SVI0053 20050815, Ta Paonh village, Prey Ta Y sub-district, Svay Teap district, Svay Rieng province. Interviewed by Ra Chhayrann. Notes: Interviewed with Vann Paon, 58, brother in-law.
អេសវីអាយ០០៥៣ ២០០៥០៨១៥, ភូមិតាប៉ោញ ឃុំពៃ្រ តាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សម្ភាសដោយ រ៉ា ឆៃ រ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ វ៉ាន់ ពោន អាយុ៥៨ឆ្នាំ ត្រូវជាប្អូនថៃ្លប្រុស។
|
|
សេចក្ដីសង្ខេប :
|
សុក រឹម ហៅ សុខុម ភេទប្រុស អាយុ៣៩ឆ្នាំបាត់ខ្លួន។ ជួបជាមួយឈ្មោះ វ៉ាន់ ពោន អាយុ៥៨ ឆ្នាំត្រូវជាប្អូនថៃ្ល។ រឹម មានឪពុកឈ្មោះ សេក សុខ ម៉ម ផង់ មានស្រុកកំណើតនៅភូមិ តាប៉ោញ ឃុំពៃ្រតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង។ រឹម ធ្លាប់រៀនបានត្រឹមថ្នាក់ទី១២ ឪចាស់ឱ ឈប់ រៀនមកបួសជា ព្រះសង្ឃនៅវត្ដពៃ្រតាអី បានចំនួន៥វស្សា។ នៅឆ្នាំ១៩៤៦ សឹកមកវិញ ឪពុក ម្ដាយបានរៀនការប្រពន្ធឈ្មោះ ចាន់ សាមិត្ដ មានកូនចំនួន៥នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ។ ក្រោយមកទៀត រឹម មិនសូវនៅផ្ទះទេ ភាគច្រើននៅក្នុងពៃ្រដូចជាចូលចលនា សម្ងាត់ខាងឥស្សរៈ ឃើញខាងយោធាមន្រ្ដីរាជការតាមរករហូត។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារបានឃើញមុខគាត់ ចូលផ្ទះជាញឹកញាប់ហើយដូចជាមានឃើញសកម្មភាពឃោសនាបណ្ដើរៗ។ កាលនោះខាងទាហានលន់ នល់ លែងសូវបានចូលដល់មកក្នុងភូមិនេះទៀតហើយមានខែតចលនាខែ្មរក្រហមគ្រប់គ្រង។ នៅឆ្នាំ ១៩៧២ បងរឹម បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម កាលនោះសមេ្ដចសីហនុប្រកាសឱ្យកូនចៅ ចូលពៃ្រម៉ាគី។ បន្ទាប់មកបានដឹងថា រឹម ជាសមាជិកស្រុកប្រសូត្រ នៅក្នុងតំបន់២៣ ភូមិភាគបូព៌ា គ្រប់គ្រងខាងសេដ្ឋកិច្ច ប្រធាន ភូមិភាគបូព៌ាឈ្មោះ សោ ភឹម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហម ឡើងកាន់អំណាច បានឃើញរឹម មកលេងស្រុកកំណើត ហើយមានកាំភ្លើងខ្លីនិងមានកងការពារនិងបាន នាំប្រពន្ធកូនឱ្យ ទៅរស់នៅជាមួយ ព្រោះគាត់បានឡើងជាប្រធានកងធំនៅឃុំ ស្វាយរំពារ តំបន់២៣។ នៅឆ្នាំ១៩៧៧៧៨ មានរឿងរ៉ាវជា ច្រើន កម្មាភិបាលខែ្មរក្រហមភូមិភាគបូព៌ាមួយចំនួនធំត្រូវបាន អង្គការចាប់ខ្លួនបន្ទាប់ពីចាប់ប្រធានភូមិភាគឈ្មោះ សោ ភឹម។ កម្មាភិបាលថ្នាក់ឃុំឡើងទៅត្រូវបាន ពួកនិរតីចុះមកធ្វើការងារ ជាមួយ ហើយចាប់គណៈឃុំចាស់យកទៅបាត់ ដូចជាឈ្មោះ សុក រឹម ហៅ សុខុម តែកាលនោះមិនទាន់ចាប់ប្រពន្ធកូនទេ។ តាំងពីនោះមក រឹម បាត់ដំណឹងឈឹងរហូតមកដល់ពេល នេះមិនឃើញត្រឡប់មកវិញសោះ។ បើតាមប្រវត្ដិរូប សុក រឹម ហៅ សុខុម អង្គការចាប់ខ្លួននៅឆ្នាំ ១៩៧៨។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”