PROMOTING ACCOUNTABILITY
In Than
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
SVI0064
SVI0064
|
|
Name :
ឈ្មោះ :
|
អ៊ិន ថន
|
|
Last Name :
នាមត្រកូល :
|
In
|
|
First Name :
នាមខ្លួន :
|
Than
|
|
Other Name :
ឈ្មោះផ្សេង :
|
In Chann Than
អ៊ិន ចាន់ថន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I08278
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 53]
«បច្ចុប្បន្ន អាយុ ៥៣ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
20?????? Svay Rieng, Svay Chrum, Daun Sa, Kuoy
២០?????? ខេត្ដស្វាយរៀង ស្រុកស្វាយជ្រុំ ឃុំដូនស ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ភូមិភាគបូព៌ា។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគបូព៌ា«២០៣» ស្វាយរៀង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Ta Ven, chief of region 23. Then Sovann was appointed to be a chief of region 23. Ta Chhean was a ch
តាវែន គណៈតំបន់២៣។ បន្ទាប់មក សុវណ្ណឡើងកាន់ប្រធាន គណៈតំបន់២៣។ តាឈាន ជាប្រធានកងពលលេខ៣។ បន្ទាប់ មក ហាក់ឡ
|
|
Subordinates :
ថ្នាក់ក្រោម :
|
Samon and Ta Tum were chieves of platoon of Than
សាម៉ុន និង តាទុំ ជាអនុសេនាតូចរបស់ថន
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Ek Sokhom, Vuth, Sour, Thet, Sareoun were joined the revolution with him
ឯក សុខុម, វុធ, ស៊ូរ, ថេត, សារឿន ជាអ្នកដែលចូលបដិវត្ដ ដំណាលគាត់
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
SVI0064 20050901, Kuoy village, Daun Sa sub-district, Svay Chrum district, Svay Rieng province. Interviewed by Phann Sochea. Notes: Interviewed with In Chann Than, 53, biography owner.
អេសវីអាយ០០៦៤ ២០០៥០៩០១, ភូមិគួយ ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ អ៊ិន ចាន់ថន អាយុ៥៣ឆ្នាំ ត្រូវជា ម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
អ៊ិន ថន ហៅ អ៊ិន ចាន់ថន ភេទប្រុស អាយុ៥៣ឆ្នាំ ជាម្ចាស់ ប្រវត្ដិរូប។ ថន មានឪពុកឈ្មោះ អ៊ិន ជន ម្ដាយឈ្មោះ ម៉ៅ សយ មានបងប្អូន៩នាក់ស្រី៣ប្រុស៦ មានស្រុកកំណើតនៅភូមិគួយ ឃុំ ដូនស ស្រុកស្វាយរៀងឪឥឡូវស្រុកស្វាយជ្រំឱ ខេត្ដស្វាយរៀង។ ថន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ ទី៧ឪចាស់ឱ រៀននៅសាលាដូនស ឈប់រៀនមកបួសជាព្រះសង្ឃនៅវត្ដទង់មានដល់រហូតដល់ឆ្នាំ១៩ ៧០។ ថន សឹក មកផ្ទះវិញជួយធ្វើស្រែចម្ការឪពុកម្ដាយ ដោយសារប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧០ ថន បានស្ម័គ្រចិត្ដចូលចលនាតស៊ូដោយសារតែបាមដឹងពីការប្រកាសរបស់សមេ្ដច សីហនុ ឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បីរំដោះជាតិ។ ពេលចូលទៅដំបូង អង្គការចាត់តាំងឱ្យទៅតំបន់២៣ ភូមិភាគបូព៌ា ដែលមានប្រធានភូមិភាគឈ្មោះ សោ ភឹម។ កាលនោះឃើញ ទាហានយួនយៀកកុងរាប់ រយរាប់ពាន់នាក់មកចូលរួមជាមួយចលនា ខែ្មរក្រហមដើម្បីវាយជាមួយទាហានលន់ នល់ ខាងទាហាន លន់ នល់ ក៏មានទាហានយួនធីវគី មកចូលរួមវាយដែរ មានន័យថា ទាំងកម្លាំងចលនាខែ្មរក្រហមទំាង កម្លាំងទាហានលន់ នល់ បានទៅពឹងទាហានយួនដូចគ្នា គ្រាន់តែមួយពឹងទាហានយួនខាងជើង មួយទៀត ពឹងទាហានយួនខាងត្បូង។ ខាងទាហានលន់ នល់ មានទាហានថេ្មីជើងផង មានទាំងទាហាន់ផ្លូវអាកាស មានយន្ដហោះមកទម្លាក់គ្រាប់បែកធ្វើឱ្យប្រជាជនរងគ្រោះជាច្រើននាក់និងឆេះផ្ទះសំបែងប្រជាជនស្លូត ត្រង់។ នៅឆ្នាំ១៩៧៣ ទាហានយួនបានដកចេញពីប្រទេសកម្ពុជាវិញអស់ ពេលនោះ នៅសល់តែខែ្មរ វាយជាមួយខែ្មរធ្វើឱ្យស្លាប់និងរបួសពិកា រាប់ពាន់រាប់មុឺននាក់។ នៅឆ្នាំ១៩៧៣ ថន បានឡើងធ្វើជា ប្រធានវរសេនាតូច ដឹកនាំកម្លាំងយោធាវាយមួយទាហានលន់ នល់ តាមផ្លូវជាតិលេខ១។ សម័យ តស៊ូបានដឹងថា អ្នកដឹកនាំ ប្រទេសមានឈ្មោះ ហ៊ូ នឹម ហ៊ូ យន់ ខៀវ សំផន នៅក្រោម ចលនាតស៊ូ របស់សមេ្ដចសីហនុ។ ភូមិភាគបូព៌ាបានវាយចូលទីក្រុង ភ្នំពេញ មានចំនួនបីកងពលធំ មានកងពល លេខ១ កងពលលេខ ២និងកងពលលេខ៣។ ប្រធានកងពលមានគ្នាច្រើន តែនៅចាំបានតែប្រធានកង ពលមួយចំនួន ដូចជាលោក ចាន់ ចក្រី លោក ហេង សំរិន។ កងពលចាន់ ចក្រី ដឹកនាំកម្លាំងវាយ តាមផ្លូវជាតិលេខ១ តាមអ្នកលឿង ច្បារអំពៅចូលមកទីក្រុង តែម្ដង។ ថន ជាប្រធានវរសេនាតូច បានដឹកនាំកម្លាំងវាយជាមួយ ទាហានលន់ នល់ តាមដងទនេ្លមេគង្គ ចូលដល់ត្រឹមអរិយក្ស័ត្រ។ នៅឆ្នាំ ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច កងពលមួយចំនួនត្រូវបានផ្លាស់ផ្ដូវិញ ដូចជាកងពល ទី៣ ទៅជាកងពលទី៤វិញ។ ពេលសង្គ្រាមចប់ ថន អង្គការបានបញ្ជូនទៅការពារព្រំដែនវៀតណាម កុំឱ្យកងទ័ពវៀតណាម ឈ្លានពានទឹកដី។ នៅឆ្នាំ១៩៧៦ មានរឿងរ៉ាវកើតឡើងខ្លះៗ ចំពោះយោធាភូមិ ភាគបូព៌ា ដូចជាប្រធានកងពលឈ្មោះ ចាន់ ចក្រី អង្គការចាប់ខ្លួនមុនគេ។ នៅឆ្នាំ១៩៧៧៧៨ កម្មាភិបាលបូព៌ា ទាំងស៊ីវិលនិងទាហានអង្គការចាប់ខ្លួនជាបន្ដបន្ទាប់។ នៅឆ្នាំ១៩ ៧៨ កម្លាំងកងទ័ពវៀត ណាមបានវាយមកលើយោធាខែ្មរក្រហម វាយចូលដល់ខេត្ដស្វាយរៀងនិងតំបន់មួយចំនួនទៀតហើយ បានដកទៅវិញ។ ថន បានដឹកនាកម្លាំងយោធាមួយវរសេនាតូច ត្រូវកងទ័ពវៀតណាមបាញ់ឱ្យរបួស និងស្លាប់អស់ជាច្រើននាក់ និងរត់បែកគ្នា ពេលនោះ ថន ត្រូវរបួសនិង៤នាក់ទៀតក៏ត្រូវ របួសដែល មានធ្ងន់និងស្រាល ហើយ ថន នាំគ្នាគិថា បើយើងត្រឡប់ក្រោយវិញ ក៏ត្រូវអង្គការចាប់យកទៅ សម្លាប់ដដែល ដូចនេះគិតគ្នាថា សុខចិត្ដឱ្យកងទ័ពវៀតណាមចាប់វិញ ប្រហែលជាបានរស់។ ពេល សមេ្រចចិត្ដនាំគ្នាលូនចូលទៅជិត ព្រំដែន ត្រូវកងទ័ពវៀតណាមចាប់មែន ពេលនោះ ថន និងមិត្ដភក្ដិត្រូវ របួស កងទ័ពវៀតណាមបញ្ជូនទៅព្យាបាលជា ហើយបានយកនៅដាក់មន្ទីរឃុំឃាំង។ បន្ទាប់មកបាន ដឹងថា មានកម្លាំងតស៊ូ ទ័ពលោកហេង សំរិន ក៏សុំកងទ័ពវៀត ណាមមកជួយតស៊ូដែរ តែខាងភាគ វៀតណាមមិនទុក្ខចិត្ដក៏មិន ឱ្យចេញមក។ នៅឆ្នាំ១៩៨០ បានអាជ្ញាធរវៀតណាមដោះលែង ឱ្យត្រឡប់ មកស្រុកកំណើតវិញ ហើយបានរៀបការនៅ ឆ្នាំ១៩៨១។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
His uncle was killed in Meanchey security region, whose was under the supervision of Aon.
ឪពុកមាគាត់ត្រូវយកទៅសម្លាប់ចោលនៅតំបន់សន្ដិសុខមានជ័យ ដែលប្រធានឈ្មោះអោន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”