Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0067
SVI0067
ឈ្មោះ :
ស៊ុម ឈន
Last Name :
Sum
First Name :
Chhorn
Other Name :
ឈ្មោះផ្សេង :
Vun
វុន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I02960
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៦០។
Home Village :
ភូមិកំណើត/ទីលំនៅ :
20?????? Svay Rieng, Svay Chrum, Svay Ang, Svay Ph
២០?????? ខេត្ដស្វាយរៀង ស្រុកស្វាយជ្រុំ ឃុំស្វាយអង្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
មូលហេតុចូល KR :
បង្ខំ
អង្គភាព DK 75-79 :
អង្គភាពក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មករ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0067 20050828, Svay Pha-em village, Svay Ang sub-district, Svay Chrum district, Svay Rieng province. Interviewed by Long Dany. Notes: Interviewed with Ken Yun, 67, mother.
អេសវីអាយ០០៦៧ ២០០៥០៨២៨, ភូមិស្វាយផែ្អម ឃុំ ស្វាយអង្គ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ កែន យ៉ុន អាយុ៦៧ ឆ្នាំ ត្រូវជាម្តាយ។
សេចក្ដីសង្ខេប :
ស៊ុម ឈន ហៅ វុន ភេទប្រុស កើតឆ្នាំ១៩៦០ បាត់ខ្លួន។ ជួបជាមួយឈ្មោះ កែន យ៉ុន អាយុ ៦៧ឆ្នាំ ត្រូវជាម្ដាយ។ ឈន មានឪពុកឈ្មោះ សំ ស៊ុម មានបងប្អូន១០នាក់ស្រី៤ប្រុស៦ មាន ស្រុកកំណើតនៅភូមិស្វាយផែ្អម ឃុំស្វាយអង្គ ស្រុកស្វាយ រៀងឪឥឡូវស្រុកស្វាយជ្រំឱខេត្ដស្វាយរៀង។ ឈន ធ្លាប់រៀន សូត្រនៅសាលាបឋមសិក្សាស្វាយផែ្អមត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនដោយ សារប្រទេសជាតិកើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ចាប់ពីពេលនោះប្រទេសជាតិកើតមាន សង្គ្រាមសាលារៀនត្រូវបិទទ្វារ។ នៅឆ្នាំ១៩៧០ឡើងទៅ នៅទីនេះ មានសង្គ្រាមកើតឡើងរវាងក្រុម ចលនាខែ្មរក្រហម នៅក្នុងពៃ្រជាមួយទាហានលន់ នល់ នៅតាមទីប្រជុំជន។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើងកាន់អំណាច អង្គការបានប្រមូលទ្រព្យសម្បត្ដិយកទៅដាក់រួមនិងហូបបាយ
នៅតាមសហ ករណ៍។ ឈន ត្រូវបានអង្គការបញ្ជូនឱ្យទៅធ្វើជា កងចល័តស្រុកមានជ័យថ្មី ធ្វើស្រែលើកទំនប់ជីក ប្រឡាយ យូរៗបានមកលេងឪពុកម្ដាយម្ដងហើយបានប្រាប់ថា គ្មានអាហារហូបចុកគ្រប់គ្រាន់ទេ។ នៅឆ្នាំ១៩៧៧ អង្គការបានចុះមកជ្រើសរើសប្រវត្ដិរូបកូនអ្នកក្រី ជាប្រជាជនចាស់ឱ្យទៅធ្វើការងារ នៅភ្នំពេញ។ ឈន បានមកលាឪពុកម្ដាយ ចេញទៅធ្វើការងារនៅភ្នំពេញបានប្រហែលជាមួយឆ្នាំបាន ត្រឡប់មកលេងស្រុកកំណើតវិញ បានយកទឹកអប់ចំនួនពីរដប មកជាមួយផង តែកាលជំនាន់ខែ្មរក្រហម អង្គការមិនឱ្យប្រើទេ។ ឈន បានសម្រាកនៅផ្ទះបានជួបជុំឪពុកម្ដាយបងប្អូនបាន ចំនួនពីរយប់ ហើយ បាននិយាយប្រាប់ឪពុកម្ដាយថា នៅភ្នំពេញ អង្គការចាត់តាំងឱ្យធ្វើការងារនៅក្នុងក្រសួងពាណិជ្ជកម្ម បកគ។ បានទៅដេកនៅសហករណ៍បន្ដនិងត្រឡប់ទៅអង្គភាពវិញ។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរ ក្រហមដួលរលំទៅនឹកស្មានថា បានឃើញកូនត្រឡប់មកផ្ទះវិញ តែទីបំផុត មិនបានឃើញកូនឈ្មោះ ឈន ត្រឡប់មកវិញទាល់តែសោះបាត់ឈឹងរហូតមក ដល់ពេល នេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា