PROMOTING ACCOUNTABILITY
Put Yun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
SVI0069
SVI0069
|
|
Name :
ឈ្មោះ :
|
ពុត យ៉ុន
|
|
Last Name :
នាមត្រកូល :
|
Put
|
|
First Name :
នាមខ្លួន :
|
Yun
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K08369
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ២៥។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
20070107, Svay Rieng, Svay Teap, Chrak Mates, Damb
២០០៧០១០៧, ខេត្ដស្វាយរៀង ស្រុកស្វាយទាប ឃុំច្រកមេ្ទស
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ភូមិភាគបូព៌ា ខេត្ដស្វាយរៀង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគបូព៌ា«២០៣» ខេត្ដស្វាយរៀង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Sek Borei, older brother.
សេក បូរី ជាបងរបស់គាត់។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
SVI0069 20050812, Dambauk Chuor village, Chrak Mates sub-district, Svay Teap district, Svay Rieng province. Interviewed by Phann Sochea. Notes: Interviewed with Phim Sup, 70, mother and Prum Yan, 73, father.
អេសវីអាយ០០៦៩ ២០០៥០៨១២, ភូមិដំបូកជួរ ឃុំច្រក មេ្ទស ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ ភឹម ស៊ុប អាយុ៧០ឆ្នាំ ត្រូវជាម្តាយ និង ព្រុំ យ៉ន អាយុ៧៣ឆ្នាំ ត្រូវជាឪពុក។
|
|
Summary :
សេចក្ដីសង្ខេប :
|
ពុត យ៉ុន ភេទប្រុស អាយុ២៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ភឹម ស៊ុម អាយុ៧០ឆ្នាំត្រូវជា ម្ដាយនិងឈ្មោះ ព្រុំ យ៉ន ត្រូវជាឪពុក។ យ៉ុន មានបងប្អូន១១នាក់ មានស្រុកកំណើតនៅភូមិដំបូក ជួរ ឃុំច្រកមេ្ទស ស្រុកស្វាយទាប ខេត្ដស្វាយរៀង។ យ៉ុន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនមកបួសជា ព្រះសង្ឃគង់នៅវត្ដសុវណ្ណរង្សីបានចំនួន៣វស្សាសឹកមកវិញ ដោយសារប្រទេស ជាតិកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧១ យ៉ុន បានស្ម័គ្រចិត្ដ ចូលបម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ ហម។ មុនដំបូងអង្គការបានបញ្ជូនទៅធ្វើជាយោធានៅ ស្រុកប្រសូត្រ បន្ទាប់មកទៀតអង្គការបញ្ជូនទៅយោធាតំបន់២៣ ភូមិភាគបូព៌ា មិនដឹងថា អង្គការ បញ្ជូនទៅសមរភូមិណាខ្លះទេ សង្គ្រាមកាល នោះវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧២ យ៉ុន បានលេងផ្ទះហើយមិនចង់ទៅអង្គភាពវិញទេ ពេលនោះមាន យោធាដូចគ្នាមកតាមហៅយកទៅវិញ ដោយសារខ្លាចគេ ធ្វើបាបកូន ឪពុកបានលក់គោមួយក្បាលយកលុយឱ្យកូនចំនួន ៣០០០រៀលសម្រាប់ ចាយវាយតាមផ្លូវឬទុក្ខទិញអីហូប។ ពេលនោះ យ៉ុន បានត្រឡប់ទៅអង្គភាពវិញ រហូតដល់ឆ្នាំ១៩ ៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានដឹងថា យ៉ុន ធ្វើជាយោធាយាមនៅរង្វង់មូលខេត្ដ ស្វាយរៀង។ នៅឆ្នាំ១៩៧៧៧៨ មានយោធាមកពីភូមិនិរតី ចុះមកចាប់កម្មាភិបាលភូមិភាគបូព៌ា អស់ជាច្រើននាក់ ប្រធានឃុំក៏អង្គការចាប់ខ្លួនដែរ។ នៅក្នុងឆ្នាំ១៩៧៨ យ៉ុន បានជួបប្អូនប្រុសធ្វើការ ងារនៅក្នុងកងចល័ត ហើយបានប្រាប់ប្អូនថា បងមិនដឹងជាយ៉ាងណាទេ បើមេៗអង្គការចាប់អស់ទៅ ហើយ។ នៅក្នុងឆ្នាំ១៩៧៨ ហ្នឹងដែរ តែជិតចូលដល់ឆ្នាំ១៩៧៩ ហើយ អង្គការបានជម្លៀសប្រជា ជននៅខេត្ដស្វាយរៀង ដែលមានព្រំប្រទល់ជាប់និងទឹកដីវៀតណាម ឱ្យចេញទាំងអស់ មានអ្នកខ្លះទៅ ខេត្ដពោធិសាត់ ខ្លះខេត្ដបាត់ដំបង ចំណែកគ្រួសារ ឪពុកម្ដាយបងប្អូន យ៉ុន អង្គការជម្លៀសមកស្រុក កណ្ដាលស្ទឹង ខេត្ដកណ្ដាល។ នៅឆ្នាំ១៩៧៩ បានត្រឡប់មកស្រុកកំណើតវិញ បានដឹងថា បាត់កូន ឈ្មោះ ពុត យ៉ុន ឈឹងរហូតមកដល់ពេលនេះ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”