Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0072
SVI0072
ឈ្មោះ :
ម៉ម ណៃ
Last Name :
Mam
First Name :
Nai
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
K08280
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៣៣
Home Village :
ភូមិកំណើត/ទីលំនៅ :
20040514, Svay Rieng, Romeas Hek, Chantrei, Trapea
២០០៤០៥១៤, ខេត្ដស្វាយរៀង ស្រុករមាសហែក ឃុំចន្រ្ដី ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1965????
១៩៦៥????
Reason to Join KR :
មូលហេតុចូល KR :
Volunteer
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មាភិបាលឪសូរចម្លើយនៅមន្ទីរស២១ឱ។
ថ្នាក់លើ :
ឌុច។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0072 20050831, Trapeang Run 2 village, Chantrei sub-district, Romeas Hek district, Svay Rieng province. Interviewed by Ysa Osman. Notes: Interviewed with Moeun Khauv, 40, nephew.
អេសវីអាយ០០៧២ ២០០៥០៨៣១, ភូមិត្រពាំងរុនទី២ ឃុំ ចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង។ សម្ភាសដោយ អ៊ី សា ឧស្មាន។ កំណត់សម្គាល់ៈ ជួបជាមួយ មឿន ខូវ អាយុ ៤០ឆ្នាំ ត្រូវជាក្មួយប្រុស។
សេចក្ដីសង្ខេប :
ម៉ម ណៃ ហៅ ចាន់ ភេទប្រុស កើតឆ្នាំ១៩៣៣ សព្វថៃ្ងរស់នៅ ជាយដែនព្រំដែនថៃ ខាងស្រុក សំពៅលូន។ ជួបជាមួយឈ្មោះ មឿន ខូវ អាយុ៤០ឆ្នាំត្រូវជាក្មួយប្រុស។ ណៃ មានឪពុកឈ្មោះ ម៉ម ចិន ម្ដាយឈ្មោះ សុខ វ៉ាន់ មានបងប្អូន៥នាក់ មានស្រុក កំណើតនៅភូមិត្រពាំងរុនទី២ ឃុំចន្រ្ដី ស្រុករមាសហែក ខេត្ដស្វាយរៀង។ ណៃ ធ្លាប់រៀនសូត្របានច្រើនណាស់ បងប្អូន គាត់សុទ្ធតែអ្នក រៀនសូត្រទាំងអស់ប្រុសៗរៀនបានច្រើន។ ណៃ បានចេញពីស្រុកកំណើតតាំងពីឆ្នាំ១៩៦០ ហើយ បានដឹងថា ធ្វើជាគ្រូបង្រៀននៅខេត្ដកំពង់ធំ ខេត្ដសៀមរាប និងបានមក បង្រៀននៅភ្នំពេញ ហើយ មានប្រពន្ធកូន។ នៅឆ្នាំ១៩៧០ ពេលកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមាន សង្គ្រាម មិនបានឃើញឪពុកមាឈ្មោះ ម៉ម ណៃ មកលេង ស្រុកកំណើតវិញទេ បាត់ឈឹងរហូតមក ដល់ពេលនេះមិន ដឹងជាស្លាប់ឬរស់ ព្រោះគាត់មិនដែលមកលេងស្រុកកំណើត វិញផង។ បើតាមប្រវត្ដិ រូប ម៉ម ណៃ ចូលចលនាខែ្មរក្រហម តាំងពីឆ្នាំ១៩៦៥ តាមរយៈឈ្មោះ គឹមហុង។ ណៃ រៀនជាប់ បរិញ្ញាប័ត្រអក្សរសាស្រ្ដខែ្មរ។ បងប្អូនប្រុស ម៉ម ណៃ ឈ្មោះ ម៉ម ណាត ឈ្មោះ ម៉ម ណង ជាគ្រូបង្រៀនជំនាន់សង្គមរាស្រ្ដនិយម នៅភ្នំពេញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច អង្គការបានជម្លៀសឱ្យមករស់នៅស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧៦ អង្គការបានចាប់យក ទៅវាយចោលទាំងប្រពន្ធ កូនដោយសារតែមានចំណេះដឹង។ ដោយឡែកនៅឆ្នាំ១៩៧៥ ម៉ម ណៃ បានមកធ្វើការងារនៅមន្ទីរស២១ តាម រយៈឈ្មោះ ឌុច ជាអ្នកឧទេ្ទសនាម។ ណៃ មានឋានៈជា អនុប្រធាន ឌុច នៅក្រុមសួរចម្លើយ។ នៅឆ្នាំ១៩៧៩ ម៉ម ណៃ ហៅ ចាន់ បានរត់ទៅ ព្រំដែនថៃ មានជីវិតរស់មកដល់សព្វថៃ្ងនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា