PROMOTING ACCOUNTABILITY
Ek Sakk
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
SVI0073
SVI0073
|
|
Name :
ឈ្មោះ :
|
អែក សាក់
|
|
Last Name :
នាមត្រកូល :
|
Ek
|
|
First Name :
នាមខ្លួន :
|
Sakk
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K00336
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ៥០ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
20071104, Svay Rieng, Svay Teap, Svay Rumpea, Kanh
២០០៧១១០៤, ខេត្ដស្វាយរៀង ស្រុកស្វាយទាប ឃុំស្វាយរំពា
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរស២១ទួលសែ្លង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
SVI0073 20050816, Kanh-chhet village, Svay Rumpea sub-district, Svay Teap district, Svay Rieng province. Interviewed by Phann Sochea. Notes: Interviewed with Say At, 63, younger brother and Um Sam An, 52, nephew.
អេសវីអាយ០០៧៣ ២០០៥០៨១៦, ភូមិកញ្ឆែត ឃុំស្វាយ រំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ សាយ អាត អាយុ៦៣ឆ្នាំ ត្រូវជាប្អូនប្រុស និង អ៊ំ សំអាន អាយុ៥២ឆ្នាំ ត្រូវជាក្មួយ ប្រុស។
|
|
Summary :
សេចក្ដីសង្ខេប :
|
អែម សាក់ ភេទប្រុស អាយុ៥០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ សាយ អាត អាយុ៦៣ឆ្នាំត្រូវ ជាប្អូនប្រុសនិងជួបជាមួយឈ្មោះ អ៊ំ សំអាន អាយុ៥២ឆ្នាំត្រូវជាក្មួយប្រុស។ សាក់ មានឪពុក ឈ្មោះ អែម ជេត ម្ដាយឈ្មោះ យិន ងួន មានបងប្អូន៨នាក់ មានស្រុក កំណើតនៅភូមិកញ្ឆែត ឃុំ ស្វាយរំពា ស្រុកស្វាយទាប ខេត្ដ ស្វាយរៀង។ សាក់ ធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សា ស្វាយរំពា ត្រឹមថ្នាក់ទី៨ឪចាស់ឱ ចេះភាសាបារាំងខ្លះៗដែរ។ ឈប់រៀនមកជួយធ្វើស្រែឪពុកម្ដាយ បន្ទាប់មក ទៀតបានរៀប ការប្រពន្ធឈ្មោះ លន់ ប្រកបមុខរបរធ្វើស្រែចម្ការ។ សាក់ បានចូលរួមចលនាសម្ងាត់ ជំនាន់ឥស្សរៈដើម្បីប្រឆាំងនិង អាណានិគមបារាំង ហើយត្រូវបានរាជការចាប់ខ្លួននៅ ខេត្ដកំពង់ឆ្នាំង ហើយជាប់គុកអស់ជាច្រើនឆ្នាំ រួចខ្លួនវិលមក រស់នៅស្រុកកំណើតជាមួយឪពុកម្ដាយប្រពន្ធកូនវិញ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩ ៧១ សាក់ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមម្ដងទៀត មិនយូរប៉ុន្មាន អង្គការចាត់តាំងឱ្យឡើង ឋានៈជាប្រធានមន្ទីរ នៅតំបន់២៣ ភូមិភាគបូព៌ា ស្រុករមាសហែក ខេត្ដស្វាយរៀង។ កាលនោះមាន ទាហានយួនយៀកកុង មកចូលរួមជាមួយចលនាខែ្មរក្រហម មានយន្ដហោះខាងទាហានលន់ នល់ ទម្លាក់គ្រាប់បែកចូលក្នុង ភូមិនិងមានកាំភ្លើងពីខាងទាហានលន់ នល់ ថែមទៀត ប្រជាជនរស់នៅទាំង លំបាកវេទនា។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច សាក់ នៅតែជាប្រធានមន្ទីរ ខាងស្រុកប្រសូត្រ នៅតំបន់២៣ ខាងក្រុងស្វាយរៀងវិញ។ នៅឆ្នាំ១៩៧៧ កងទ័ពវៀតណាមបាន វាយចូលដល់ខេត្ដស្វាយ រៀងម្ដងក៏ត្រឡប់ទៅវិញ។ នៅឆ្នាំ១៩៧៨ កម្លាំងកងទ័ពវៀត ណាមបានវាយ ចូលដល់ខេត្ដស្វាយរៀង ភូមិភាគបូព៌ាម្ដងទៀត ហើយដកទៅប្រទេសវាវិញ។ នៅក្នុងឆ្នាំ១៩៧៨ ភូមិភាគបូព៌ាមានរឿងរ៉ាវជាច្រើន អង្គការថ្នាក់មជ្ឈិមបានសង្ស័យ ថា ទ័ពភូមិភាគបូព៌ាចូលដៃជាមួយ កងទ័ពយួន ពេលនោះខាង យោធាភូមិភាគនិរតី ចុះមកគ្រប់គ្រងភូមិភាគបូព៌ាហើយមាន ចាប់កម្មាភិបាល ភូមិភាគបូព៌ាជាច្រើនយកទៅបាត់អស់ ពេលនោះបងប្រុស ឈ្មោះ អែក សាក់ បាត់ខ្លួនតាំងពីពេល នោះមករហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប អែក សាក់ អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”