PROMOTING ACCOUNTABILITY
Meas Sovann
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
SVI0075
SVI0075
|
|
ឈ្មោះ :
|
មាស សុវណ្ណ
|
|
Last Name :
|
Meas
|
|
First Name :
|
Sovann
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
|
K08439
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ២៣ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
20020907, Svay Rieng, Kampong Ro, Svay Kayean, Bus
២០០២០៩០៧, ខេត្ដស្វាយរៀង ស្រុកកំពង់រោទិ៍ ឃុំស្វាយតា
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធា ភូមិភាគបូព៌ា ខេត្ដស្វាយរៀង។
|
|
តំបន់ DK 75-79 :
|
ភូមិភាគបូព៌ា«២០៣» ខេត្ដស្វាយរៀង។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
សោ ភឹម។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
SVI0075 20050901, Bos village, Svay Kayean sub-district, Kampong Ro district, Svay Rieng province. Interviewed by Ysa Osman. Notes: Interviewed with Meas Savat, 51, older brother.
អេសវីអាយ០០៧៥ ២០០៥០៩០១, ភូមិបុស ឃុំស្វាយ កាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ សម្ភាសដោយ អ៊ី សា ឧស្មាន។ កំណត់សម្គាល់ៈ ជួបជាមួយ មាស សាវ៉ាត អាយុ៥១ឆ្នាំ ត្រូវជាបងប្រុស។
|
|
សេចក្ដីសង្ខេប :
|
មាស សុវណ្ណ ភេទប្រុស អាយុ២៣ឆ្នាំបាត់ខ្លួន។ ជួបជាមួយឈ្មោះ មាស សាវ៉ាត អាយុ៥១ឆ្នាំ ត្រូវបងប្រុស។ សុវណ្ណ មានឪពុក ឈ្មោះ មាស ភឹម ម្ដាយឈ្មោះ ភោគ សយ មានបងប្អូន៦នាក់ មានស្រុកកំណើតនៅភូមិបុស ឃុំស្វាយតាយាន ស្រុកកំពុងរោទិ៍ ខេត្ដស្វាយរៀង។ សុវណ ធ្លាប់ រៀនសូត្រនៅសាលាបឋមសិក្សា ស្វាយតាយានត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែ ចម្ការ ឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ មានសង្គ្រាមកើតឡើងជា មួយទាហានលន់ នល់។ នៅក្នុងភូមិមានក្រុមចលនារំដោះជាតិ មានកម្លាំងយុវជន នាំគ្នាចូលបណ្ដើរៗ ហើយ តែនៅមានលោកសង្ឃមួយចំនួនមិនព្រម សឹកនៅដើរបិណ្យបាត ពេលនោះឈ្មោះ តាទិន ជា ប្រធាន ចលនាបានទៅឃោនាឱ្យលោកសឹក តែលោកមិនព្រមសឹក បានជេរលោកសង្ឃថា ពួកអា ត្រង៉ោល បួសយកសុខ។ ក្រោយមកទៀត កម្លាំងចលនាខែ្មរក្រហមកាន់តែរឹតខ្លាំង ឡើងធ្វើឱ្យលោក សង្ឃមួយចំនួនធំសឹកទាំងអស់នៅសល់តែ ចៅអធិការមួយអង្គព្រះនាមភុក អ៊ុំ ពេលនោះខែ្មរក្រហម វាយធ្វើបាបចុងក្រោយសឹកដដែល។ នៅឆ្នាំ១៩៧៣ ប្អូនប្រុស ឈ្មោះ សុវណ្ណ បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ ស៊ីម។ ពេលចូលទៅដំបូងអង្គការបាន
បញ្ជូនទៅធ្វើជាយោ ធានៅតំបន់២៣ ភូមិភាគបូព៌ា ស្រុកកំពុងរោទិ៍។ បន្ទាប់មកមិនបានដឹងថា អង្គការ បញ្ជូនទៅសមរភូមិ ណាខ្លះទេ តែមានសង្គ្រាមធ្លាប់បានមកលេង ស្រុកកំណើតបានពីរបីដែរ។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមបានឡើងកាន់អំណាច បានដឹងថា មាស សុវណ្ណ មានតួនាទីជាប្រធានកង គ្រប់គ្រងកម្លាំង ៤០នាក់ ឈរជើងនៅម្ដុំវត្ដព្រះពន្លា ខេត្ដស្វាយរៀង និងធ្លាប់បានមក លេងស្រុកកំណើតម្ដង។ នៅឆ្នាំ ១៩៧៧ អង្គការបានជម្លៀស ប្រជាជននៅក្នុងភូមិចំនួនធំ រួមមានក្រុមគ្រួសារឪពុកម្ដាយបងប្អូន មាស សុវណ្ណ ឱ្យមករស់នៅខាងលិចភ្នំពេញ។ ពេលមកឡើងឡាន នៅខេត្ដស្វាយរៀង បានជួបសុវណ្ណ ម្ដងទៀត។ ក្រោយមកទៀត មិនអាចទាក់ទង មាស សុវណ្ណ បានទេ បាត់ដំណឹងរហូតមកដល់ ពេលនេះ បើសិនជានៅរស់ប្រាកដជាមករកស្រុកកំណើតវិញ ហើយ។ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”