Document thumbnail
Personal Info
ID: SVI0079
Name
ឈ្មោះ
Preng Aok Sam-an
ប្រែង អោក សំអន
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
K00594
Source Interview
SVI0079 20050830, Prey Angkrang village, Chrey Thum sub-district, Romeas Hek district, Svay Rieng province. Interviewed by Phann Sochea. Notes: Interviewed with Preng Touch, 67, aunt.
ប្រភពនៃឯកសារ/បទសម្ភាសន៍
អេសវីអាយ០០៧៩ ២០០៥០៨៣០, ភូមិពៃ្រអង្រ្គង ឃុំជៃ្រ ធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ ប្រែង ទូច អាយុ៦៧ឆ្នាំ ត្រូវជាម្តាយមីង។
Date of Birth
[Born in the year of the Monkey]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«កើតឆ្នាំវក»ជំនាន់ខែ្មរក្រហមអាយុ៤៥ឆ្នាំ។
Home Village
200105?? Svay Rieng, Romeas Hek, Chrey Thum, Prey
ទីកន្លែងកំណើត
២០០១០៥?? ខេត្ដស្វាយរៀង ស្រុករមាសហែក ឃុំជៃ្រធំ ភូមិ
Join KR
1970????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧០????
Reason to Join KR
Volunteer
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពមន្ទីរស២១ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
អ្នកទោស
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ប្រែង អោក ហៅ សំអន ភេទប្រុស អាយុ៤៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ប្រែង ទូច អាយុ ៦០ឆ្នាំ ត្រូវជាប្អូនស្រី។ អោក មានឪពុកឈ្មោះ ប្រែង ហេង ម្ដាយឈ្មោះ ម៉ម ប៉ុប មានបង ប្អូន៩ នាក់ មានស្រុកកំណើតនៅភូមិពៃ្រអង្គ្រង ឃុំជៃ្រធំ ស្រុករមាស ហែក ខេត្ដស្វាយរៀង។ អោក ធ្លាប់រៀនសូត្របានច្រើននិង ធ្លាប់បួស ជាព្រះសង្បនៅវត្ដជៃ្របានចំនួនបីវស្សា ក៏សឹកមកវិញ ជួយធ្វើ ស្រែចម្ការឪពុកម្ដាយ។ បន្ទាប់មកទៀត ឪពុកម្ដាយបានឱ្យ អោក មានគ្រួសារឈ្មោះ ម៉ម ធៀប រៀនការតាមប្រពៃណីខែ្មរ រៀបការហើយប្រកបរបរធ្វើស្រែចម្ការ រហូតដល់មានកូនចំនួន ៥នាក់។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានកម្លាំង ចលនាខែ្មរក្រហមចេញចូលមកក្នុងភូមិជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧០ អោក បានចុះចោល ប្រពន្ធកូន ដើម្បីស្ម័គ្រចិត្ដ ចូលរួមចលនារំដោះជាតិតាមការប្រកាសរបស់សមេ្ដចសីហនុ។ អោក ចូល ដំបូងអង្គការចាត់តាំងឱ្យធ្វើការងារនៅក្នុង មន្ទីរស្រុកនិងជួយដើរឃោសនាឱ្យប្រជាជនយល់ច្បាស់ពីគោលនយោបាយបក្សនិងបំផុតឱ្យយុវជនយុវនារីចូលបម្រើចលនាខែ្មរក្រហម។ នៅឆ្នាំ១៩៧៥ ពេល របបខែ្មរក្រហមឡើងកាន់ អំណាច អង្គការបានចាត់តាំងឱ្យធ្វើជាលេខាស្រុកចន្រ្ទា នៅក្នុងតំបន់២៣ ភូមិ ភាគបូព៌ា។ នៅឆ្នាំ១៩៧៧៧៨ មានព្រឹត្ដិការណ៍កើតឡើងជាច្រើន ដោយសារខាងមជ្ឈិមចុះមក ចាប់កម្មាភិបាលខែ្មរក្រហមជាច្រើនយកទៅបាត់ៗមិនដែលឃើញត្រឡប់មកវិញទេ ពេលនោះសោ ភឹម ប្រធានភូមិភាគក៏អង្គ ការតាមចាប់ខ្លួនដែរ។ ក្រោយមកពីចាប់កម្មាភិបាលភូមិភាគ បូព៌ាអស់ជា ច្រើនកងកម្លាំងទ័ពវៀតណាមចេះតែវាយ ឈ្លានពានចូលមកទឹកដីខែ្មរជាបន្ដបន្ទាប់ ពេលនោះអង្គការ បានជម្លៀសប្រជាជនទាំងអស់ រួមទាំងប្រពន្ធកូនឈ្មោះ ប្រែង អោក ឱ្យទៅរស់នៅខេត្ដពោធិសាត់ ស្លាប់ប្រពន្ធកូនអស់ជាច្រើន សព្វថៃ្ងនៅសល់តែកូនប្រុសម្នាក់។ រីឯ ប្រែង អោក បើតាមប្រវត្ដិរូប អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨ យកមកភ្នំពេញ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា