PROMOTING ACCOUNTABILITY
Prok Hea
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
SVI0061
SVI0061
|
|
ឈ្មោះ :
|
ប្រុក ហ៊ា
|
|
Last Name :
|
Prok
|
|
First Name :
|
Hea
|
|
Other Name :
ឈ្មោះផ្សេង :
|
Saphy
សាភី
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
|
K00454
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ៤២ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
20040603, Svay Rieng, Romeas Hek, Chrey Thum, Srah
២០០៤០៦០៣, ខេត្ដស្វាយរៀង ស្រុករមាសហែក ឃុំជៃ្រធំ ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពអ្នកទោសនៅមន្ទីរស២១ ទួលសែ្លង។
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
SVI0061 20050831, Srah village, Chrey Thum sub-district, Romeas Hek district, Svay Rieng province. Interviewed by Phann Sochea. Notes: Interviewed with Chea Savoeun, 48, daughter.
អេសវីអាយ០០៦១ ២០០៥០៨៣១, ភូមិស្រះ ឃុំជៃ្រធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ ជា សាវឿន អាយុ៤៨ឆ្នាំ ត្រូវជា កូនស្រី។
|
|
សេចក្ដីសង្ខេប :
|
ប្រុក ហ៊ា ហៅ សាភី ភេទប្រុស អាយុ៥២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ជា សាវឿន អាយុ ៤៨ឆ្នាំ ត្រូវជាកូនស្រី។ ហ៊ាន មានឪពុកឈ្មោះ ប្រុក ជា ម្ដាយឈ្មោះ ចាន់ ធឿង មានស្រុក កំណើតនៅភូមិស្រះ ឃុំជៃ្រធំ ស្រុករមាសហែក ខេត្ដស្វាយរៀង។ ហ៊ា កាលពីតូចដល់ធំមិនបានថា គាត់រៀនសូត្របានត្រឹមណាទេ ឮចាស់ៗថា គាត់បានរៀនសូត្រដែរ។ ហ៊ា មានប្រពន្ធឈ្មោះ គុល វ៉ន ក្របកមុខរបរធ្វើស្រែចម្ការ ក្រោយមកទៀតមានកូនចំនួន៩នាក់ ប្រុស២ស្រី៧។ សាវឿន ជាកូនទី២ ពេលធំពេញវ័យបានដឹង ខ្លះៗថា ឪពុកឈ្មោះ ហ៊ា បានចូលចលនាសម្ងាត់ជាមួយខែ្មរ ឥស្សរៈមិនសូវឃើញគាត់នៅផ្ទះទេ ជួនណាមកតែពេលយប់ព្រឹម ឡើងបាត់គាត់ហើយ។ នៅឆ្នាំ១៩ ៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ បានឃើញគាត់មករស់នៅក្នុងភូមិវិញ។ កាលនោះមាន ទាហានយួនយៀកកុងជាច្រើនបានចូលមករស់នៅ ក្នុងភូមិ ធ្វើឱ្យកើតមានសង្គ្រាមជាមួយទាហានខាងរដ្ឋា ភិបាល លោកលន់ នល់។ ពេលប្រទេសជាតិកើតមានសង្គ្រាមមានយន្ដហោះ អាមេរិកកាំងមកទម្លាក់ គ្រាប់ឆេះផ្ទះប្រជាជនអស់ជាច្រើននិងមាន ស្លាប់មនុស្សជាបន្ដបន្ទាប់។ កាលនោះនៅស្រុករមាសហែក មានពៃ្រឈើធំៗជាច្រើន អាចជាកនែ្លងលាក់ខ្លួនរបស់ចលនា ខែ្មរក្រហមបាន។ ពេលនោះឪពុកឈ្មោះ ហ៊ា បានស្ម័គ្រចិត្ដបម្រើ ចលនាខែ្មរក្រហមនៅស្រុករមាសហែក។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច ក៏ដឹងថា ឪពុកឈ្មោះ ហ៊ា ធ្វើការងារធំនៅខាងស្រុករមាសហែក ដោយបាន យកម្ដាយនិងប្អូនតូចៗចំនួន៣នាក់ឱ្យទៅរស់នៅជាមួយគ្នា នៅសល់កូន ធំៗរស់នៅក្នុងភូមិធ្វើការងារ តាមកងចល័តនិងមានចំនួនបានចូល បម្រើចលនាខែ្មរក្រហមដែរ។ នៅឆ្នាំ១៩៧៧៧៨ មានព្រឹត្ដិការ ណ៍ខាងភូមិភាគបូព៌ា អង្គការចោទថា ក្បត់អង្គការបានចាប់កម្មាភិ បាលថ្នាក់ឃុំថ្នាក់ស្រុករហូតដល់ ប្រធានភូមិភាគយកទៅបាត់អស់ បានឃើញកម្មាភិបាលខែ្មរក្រហមចុះមកគ្រប់គ្រងវិញ។ នៅឆ្នាំ១៩ ៧៨ អង្គការបានបញ្ជូនម្ដាយឈ្មោះ វ៉ន និងប្អូនចំនួន៣នាក់ ឱ្យត្រឡប់មករស់នៅក្នុងភូមិវិញ ពេល នោះម្ដាយបាននិយាយ ប្រាប់កូនៗថា ឪពុក អង្គការហៅទៅរៀនសូត្របាត់ហើយមិន ឃើញមកវិញទេ តាំងពីនោះមកបាត់ខ្លួនរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូបឈ្មោះ ប្រុក ហ៊ា ហៅ សាភី មាន ឋានៈជាប្រធានសន្ដិសុខស្រុករមាសហែក អង្គការចាប់ខ្លួននៅ ឆ្នាំ១៩៧៨ យកដាក់គុកនៅភ្នំពេញ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”