Document thumbnail
Personal Info
ID: OMI0002
Name
ឈ្មោះ
Im Chem
អ៊ឹម ចែម
Gender
f
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
Source Interview
OMI0002 20070304, O Angre village, Trapeang Tav sub-district, Anglung Veng district, Banteay Meanchey province. Interviewed by Dara P. Vanthann, Ly Sokheang, So Farina and Noy Sophary. Notes: Interviewed with the non biography owner. Chem said that she left Takeo for Preah Net Preah district. She was a ruler there.
ប្រភពនៃឯកសារ/បទសម្ភាសន៍
អូអឹមអាយ០០០២ ២០០៧០៣០៤ ភូមិអូរអង្រែ ឃុំត្រពាំង តាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សម្ភាសដោយៈ វ៉ាន់ ថាន់ ពៅដារ៉ា, លី សុខឃាង, សូ ហ្វារីណា និងណយ សុផារី។ កំណត់សំគាល់ៈ សម្ភាសជាមួយក្រៅម្ចាស់ប្រវត្តិរូប។ ចែម និយាយថាគាត់បានចាកចេញពីតាកែវទៅស្រុកព្រះនេត្រព្រះនៅ ឆ្នាំ១៩៧៧។ គាត់គឺជាអ្នកមើលការខុសត្រូវនៅទីនោះ។
Date of Birth
[Present aged: 62]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«បច្ចុប្បន្នអាយុ៦២ឆ្នាំ»
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧០????
Reason to Join KR
Volunteered to join the revolution
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដចូលបដិវត្ដន៍
KR Rank(1975-79)
Ruler in Trapeang Thma
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
អ្នកគ្រប់គ្រងនៅត្រពាំងថ្ម
Superior
Nhim, chief of zone
អ្នកដឹកនាំ
ញឹម គណៈភូមិភាគ
Associates
Soeun Chakrei, ruler in Trapeang Thma
អ្នកពាក់ព័ន្ធដទៃទៀត
សឿន ចក្រី អ្នកគ្រប់គ្រងនៅត្រពាំងថ្ម
សេចក្ដីសង្ខេបបទសម្ភាស៏
អ៊ឹម ចែម ភេទស្រី អាយុ៧០ឆ្នាំ ក្រៅប្រវត្ដិរូប។ ចែម មានប្ដី ឈ្មោះ ញេន មានកូនចំនួន៨នាក់ សព្វថៃ្ង ប្រកបមុខរបរធ្វើស្រែ ចម្ការ រស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ចែម មានឪពុកឈ្មោះ អ៊ីវ ម្ដាយឈ្មោះ ជឹម។ ចែម មានបងប្អូន៨នាក់ប្រុស៦ស្រី២ មានស្រុកកំណើតនៅភូមិ ក្បាលអូរ ឃុំជាងទង ស្រុកត្រាំកក់ តាកែវ។ ចែម ធ្លាប់បាន រៀនសូត្រត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀន ជួយរកស៊ីចិញ្ចឹមប្អូនៗ។ នៅឆ្នាំ១៩៦៥ ចែម បានរៀនការជាមួយឈ្មោះ ញេន ជាអ្នកស្រុកភូមិជាមួយគ្នា និងប្រកបមុខរបរធ្វើស្រែចម្ការ។ នៅមុនឆ្នាំ១៩៧០ កើតមានចលនាក្រហមនៅក្នុងពៃ្ររួមទៅ ហើយ មានចាប់ មនុស្សមានបាញ់គ្នានៅតាមជើងភ្នំ ក្នុងពៃ្រ មានចោរពៃ្រជាដើម។ នៅឆ្នាំ១៩៦៨ ចែម បានស្គាល់តាម៉ុក ហើយបានដើរធ្វើការងារបណ្ដើរៗតែមិនទាន់មានសកម្មភាពអីខ្លាំងទេ បន្ទាប់មកចែម ត្រូវបានអាជ្ញធរចាប់ដាក់ ឃុំឃាំងអស់រយៈ ពេលមួយឆ្នាំបានដោះលែងឱ្យមកវិញ។ នៅឆ្នំា១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហន ប្រទេសជាតិ ចាប់កើត មានសង្គ្រាម មានបាតុកម្មប្រឆាំងនិងរដ្ឋាភិបាលលោកលន់ នល់ ជាហូរហែរ ហើយមានមនុស្សស្ម័គ្រចិត្ដចូលពៃ្រជាបន្ដបន្ទាប់។ ចែម ត្រូវបានដោះលែងហើយបានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរ ក្រហមបន្ដទៀតជាមួយតាម៉ុក ហើយមានឋានៈជាប្រធានអង្គភាពនារី ហើយប្ដីឈ្មោះ ញេន កាន់ ខាងកម្លាំងយុវជន។ នៅឆ្នាំ១៩៧២ ចែម បានទៅគ្រប់គ្រងប្រជាជននៅខាងស្រុកអង្គរជ័យ បន្ទាប់មកបានទៅ គ្រប់គ្រងប្រជាជននៅខាងស្រុកកោះ អណែ្ដតវិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច ចែម បានឡើងជាគណៈស្រុកកោះអណែ្ដត គ្រប់គ្រងប្រជា ជនឱ្យចុះធ្វើស្រែចម្ការឱ្យសមេ្រចតាមផែនការក្នុង មួយហិចតា៣ តោន។ ពេលនោះប្រជាជនថ្មីជាច្រើនបានជម្លៀសមករស់នៅ តាមទីជនបទស្រែចម្ការ។ ចែម ធ្វើការងារនៅក្នុងតំបន់១៣ ភូមិភាគនិរតី។ នៅឆ្នាំ១៩៧៨ ចែម និងគ្រួសារកូនចៅទាំងអស់ អង្គការបញ្ជូន មកធ្វើការងារនៅភូមិភាគពាយ័ព្យបន្ដទៀត ចែម ជាគណៈស្រុកនេត្រព្រះ ប្ដីក៏ធ្វើជាគណៈស្រុកដែរ។ ចែម បានមកដល់ស្រុកព្រះនេត្រព្រះបានឃើញប្រជាជនរងទុក្ខវេទនាដោយសារគ្មានអាហារហូបចុកគ្រប់គ្រាន់ដោយ ដោយសារគណៈ ស្រុកគណៈតំបន់គណៈភូមិភាគក្បត់។ ចែម មកដល់មិនបាន ប៉ុន្មានផង គណៈស្រុកឈ្មោះ ជាល និងកម្មាភិបាលមួយចំនួនធំត្រូវ អង្គការចាប់ខ្លួនយកទៅអស់។ នៅឆ្នំា១៩៧៧៧៨ តាម៉ុក បានឱ្យកម្មាភិបាល មកពីភូមិភាគនិរតីមកគ្រប់គ្រងប្រជាជននៅ ខាងភូមិភាគពាយ័ព្យខេត្ដបាត់ដំបង ខេត្ដពោធិសាត់ ដោយអង្គការ យល់ឃើញថា កម្មាភិបាលទាំងនេះក្បត់អង្គការ។ ចែម បានដឹកនាំកម្លាំងប្រជាជនឱ្យធ្វើទំនប់ត្រពាំងថ្មបន្ដទៀត បន្ទាប់ពីអង្គការបានចាប់ខ្លួនតាវ៉ាល់ តាជាល តាឃូយ។ នៅឆ្នាំ១៩៧៩ ចែម រត់ចូលពៃ្រទាំងខ្លួនមានកូនខ្ចី ជាប់និងខ្លួនជួបឧបស័គ្គគ្រប់បែបយ៉ាង។ ចែម និងក្រុម គ្រួសារបានរត់ទៅដល់ជាយដែនថៃ និងគ្មានបំណងរត់ទៅ ប្រទេសក្រៅទេ នៅតាមព្រំដែនដើម្បីតស៊ូប្រឆាំងជាមួយកម្លាំង រដ្ឋាភិបាលបន្ដទៀត។ ចែម បានរស់នៅលើភ្នំ ស្រុកអន្លង់វែង ជាមួយតាម៉ុក ហើយចែម មានតួនាទីគ្រប់គ្រងប្រជាជននៅតាម ដងភ្នំដងរែក។ នៅឆ្នាំ១៩៩២ បានចុះពីលើភ្នំមករស់នៅខាង ក្រោមតាមជើងភ្នំនិងបានរៀបចំឱ្យមានភូមិមួយចំនួន តែសង្គ្រាម នៅតែបន្ដជារៀង រាល់ថៃ្ង។ នៅឆ្នាំ១៩៩៣ កម្លាំងខែ្មរក្រហម និងកម្លាំងខាងរដ្ឋាភិបាលឈប់បាញ់គ្នាមួយរយៈពេលសិន ព្រោះ ប្រទេសយើងបានចុះកិច្ចព្រមព្រៀងសន្ដិភាពនៅទីក្រុងប៉ារីស។ នៅពេលបោះឆ្នោត កម្លាំងខែ្មរក្រហមមិនព្រម ចូលរួមបោះឆ្នោតទេ ដល់ពេលបោះឆ្នោតហើយសង្គ្រាមបានព្រំដែននៅតែបន្ដទៀត។ នៅឆ្នាំ១៩៩៨៩៩ កម្លាំងខែ្មរក្រហមបានធ្វើសមាហរណ៍កម្មជា មួយរដ្ឋាភិបាលទើបប្រទេសជាតិមានសន្ដិភាព។
Activity Witness
Witnessed the Khmer Rouge capturing Chiel's family when he did farming in 1978.
សកម្មភាពពាក់ព័ន្ធភស្តុតាង
បានឃើញខែ្មរក្រហមចាប់គ្រួសាររបស់ ជៀល ទៅនៅឆ្នាំ ១៩៧៨ នៅពេលគាត់កំពុងធ្វើស្រែ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា