PROMOTING ACCOUNTABILITY
Chin Roeun
| Personal Info | |||||
| ID: | OMI0001 | ||||
|
Name
ឈ្មោះ
|
Chin Roeun Same
ជិន រឿន សាម៉ិ
|
||||
|
Gender
|
f
|
||||
|
ភេទ
|
ស្រី
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
Source Interview |
OMI0001 20060211, Porpel village, Prateal Chrum sub-district, Trapeang Prasat district, Oddar Meanchey province. Interviewed by Long Dany. Notes: Interviewed with the non biography owner. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
អូអឹមអាយ០០០១ ២០០៦០២១១ ភូមិពពេល ឃុំប្រទាល ជ្រុំ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ សម្ភាសជាមួយក្រៅម្ចាស់ប្រវត្តិ រូប។
|
||||
|
Date of Birth
|
[KR aged: 13, Present aged: 57]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«សម័យខែ្មរក្រហម អាយុ១៣ឆ្នាំ។ បច្ចុប្បន្នអាយុ៥៧ឆ្នា
|
||||
|
Join KR
|
1971????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧១????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
DK ORG Unit 75-79
|
division 920
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពយោធាកងពល៩២០
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យោធា
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
ភូមិភាគឥសាន«១០៥» ខេត្ដមណ្គលគិរី។
|
||||
|
Superior
|
Siek, chief of regiment. Thann Thorn, chief of division in 1974. An and Noeun, chief of battalion. C
|
||||
|
អ្នកដឹកនាំ
|
សៀក ប្រធានវរៈសេនាធំ, ថាន់ ថន ប្រធានកងពលឆ្នាំ១៩៧៤, អាន និងនឿនជាប្រធានវរៈសេនាតូច, ឈិន ប្រធានកងពលទី២, ស
|
||||
|
Associates
|
Chhim, chief of village. On and The, chieves of hospital.
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
ឈឹម ប្រធានភូមិ, អុន និងថេ ជាពេទ្យ
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ជិន រឿន ហៅ សាម៉ិ ភេទស្រី អាយុ៥៧ឆ្នាំ ក្រៅប្រវត្ដិរូប។ រឿន មានប្ដីឈ្មោះ ឌី មានកូនចំនួន២នាក់ សព្វថៃ្ងប្រកបមុខរបរធ្វើ ស្រែចម្ការ រស់នៅភូមិពពែល ឃុំប្រទាល ស្រុកត្រពាំងប្រាសាទ ស្រុកឧត្ដរមានជ័យ។ រឿន មានឪពុកឈ្មោះ ចៀម ម្ដាយឈ្មោះ សឹម។ រឿន មានបងប្អូន៦នាក់ មានស្រុកកំណើតនៅភូមិឫស្សី កែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ រឿន ធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សាឫស្សីកែវ បាន ត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧១ រឿន បានស្ម័គ្រចិត្ដបម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ ថេ។ ពេលចូលមុនដំបូង អង្គការ ឱ្យចូលជាសមាគមនារីបានរយៈពេល៥ខែ អង្គការបញ្ជូនឱ្យទៅខាងផ្នែកសិល្បៈស្រុកហើយមានតួនាទីដឹក នាំក្រុម សិល្បៈ ប្រធានសិល្បៈឈ្មោះ ថន និងឈ្មោះ ចាន់។ នៅឆ្នាំ១៩៧៣ រឿន បានចូលធ្វើពេទ្យយោធាពេល រៀនសូត្រចេះដឹងខាងផ្នែកមុនវិជ្ជាពេទ្យ អង្គការបានចាត់តាំង ឱ្យបង្រៀនកូនសិស្សទើបតែចូលថ្មីជាបន្ដទៀត។ កាលនោះ ពេទ្យខែ្មរក្រហមជួយព្យាបាលយោធាខែ្មរក្រហមដែលមានរបួសពេលធ្វើសង្គ្រាមជាមួយទាហានលន់ នល់។ កាលនោះនៅខាងស្រុក ព្រែកប្រសប់ មានគណៈស្រុក គណៈតំបន់ឈ្មោះ ចែត ឈ្មោះ ខ្មៅ ឈ្មោះ ថន ឈ្មោះ ចាន់ សុទ្ធជាកម្មាភិបាល។ នៅឆ្នាំ១៩៧៤ រឿន បានធ្វើជានិរសាឱ្យប្រធានយោធាកងវរសេនាធំ ឈ្មោះ សៀក។ បន្ទាប់មកទៀតនៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច រឿន បានចូល ដល់ទីក្រុងភ្នំពេញ ហើយបានទៅ ក្រុងតាខ្មៅទៀត តែរស់នៅក្នុងទីក្រុងភ្នំពេញបានតែ រយៈពេលខ្លីទេ។ នៅក្នុង ឆ្នាំ១៩៧៥ ហ្នឹងដែរ អង្គការបានបញ្ជូនឱ្យ ទៅការពារព្រំដែនខាងខេត្ដមណ្គលគីរីនៅក្នុងកងពល៩២០ ប្រធាន កងពលឈ្មោះ ឈិន កាលនោះយោធាខែ្មរក្រហមរាប់រយរាប់ ពាន់ទៅការពារព្រំដែនខាងខេត្ដមណ្គលគីរី មុន ដំបូងការ ពារខាងស្រុកកែវសីមា ជាប់ព្រំដែនយួន បន្ទាប់មកទៀត អង្គការបញ្ជូនឱ្យទៅខាងស្រុកកោះញ៉ែកវិញ រស់នៅក្នុង ពៃ្រពិបាកហូបចុក ព្រោះផ្លូវឆ្ងាយស្បៀងមិនសូវបានទៅដល់ទេ ភាគច្រើនយោធាត្រូវចេះដោះ ស្រាយដោយខ្លួនឯង។ នៅឆ្នាំ១៩៧៧ មានរឿងរ៉ាវជាច្រើនដោយសារអង្គការមិន ទុក្ខចិត្ដគ្នា ចោទគ្នាក្បត់ទៅ វិញទៅមកដូចជាប្រធានកងពលឈ្មោះ ឈិន សមាជិកឈ្មោះ ឈួន ក៏ត្រូវបាត់ខ្លួន បន្ទាប់មកឃើញប្រធាន កងពលថ្មីឈ្មោះ សារឿន ដែលមានប្រពន្ធឈ្មោះ យាយវីន។ នៅឆ្នាំ១៩៧៩ ចាញ់សង្គ្រាមជាមួយយួន កាលនោះយោធា ខែ្មរក្រហមនាំគ្នារត់ចូលពៃ្រសំដៅទៅខាងព្រំដែនថៃ កាលនោះគ្មានអាហារហូបចុកគ្រប់គ្រាន់ ហូបតែស្លឹកឈើ គ្មានទឹកហូប ជួនណាផឹកទឹកនោមខ្លួនឯង និងមានមនុស្ស វងេ្វងក្នុងពៃ្រស្លាប់អស់ជាច្រើន ទំរាំ រត់ទៅដល់ស្រុកថៃ អ្នកដែលឆ្លងកាត់ផុតសុទ្ធតែមានសំណាងហើយ។ ក្រោយឆ្នាំ១៩៧៩ រឿន បានរត់មក ដល់លើភ្នំដងរែក ចូលធ្វើជា យោធាខែ្មរក្រហមជាមួយក្រុមតាម៉ុក បន្ដទៀតដើម្បីប្រឆាំង ជាមួយរដ្ឋាភិបាល លោកហេង សំរិន និងប្រឆាំងចំពោះវត្ដ មានកងទ័ពវៀតណាមបន្ដទៀតធ្វើឱ្យជីវិតមនុស្សស្លាប់បន្ដទៀតជារៀង រាល់ថៃ្ង។ នៅឆ្នាំ១៩៩១ ក្រុមខែ្មរក្រហមបានធ្វើផ្លូវ ចុះមកពីលើភ្នំមករស់នៅតាមជើងភ្នំខាងក្រោមវិញនិងនៅ តាមកងពលតាមក្រុមរៀងៗខ្លួន ហើយចាប់ផេ្ដីមបង្កើត ភូមិបានមួយចំនួនតូច។ នៅឆ្នាំ១៩៩៣ ក្រុមខែ្មរ ក្រហមមិន បានចូលរួមបោះឆ្នោតទេ ពេលបោះឆ្នោតហើយសង្គ្រាម ឈ្លបនៅតែបន្ដបន្ដិចបន្ដួច ក្រោយមកទៀត កងទ័ពខាងរដ្ឋាភិ បាលដេញយោធាខែ្មរក្រហមទាំងប្រជាជនស៊ីវិញទៅដល់ព្រំដែនថវៃិញ។ បន្ទាប់មកទៀតបាន ចុះមករស់នៅក្នុងស្រុកអន្លង់វែងវិញ ហើយក្រុមខែ្មរក្រហមឈ្លួសគ្នាឯងបន្ដទៀត។ នៅឆ្នាំ១៩៩៨៩៩ ទើបខាងក្រុមចលនាខែ្មរក្រហមបានធ្វើសមាហរណ៍កម្ម ជាមួយរដ្ឋាភិបាលទើបប្រទេសជាតិមានសុខសន្ដិភាព។
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
ប្រធានកងពលឈ្មោះ ឈិន និងកម្មាភិបាលខែ្មរក្រហមមួយចំនួនទៀត អង្គការចាប់ខ្លួនយកទៅសម្លាប់ចោល។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”