PROMOTING ACCOUNTABILITY
Bin Sambok
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0001
|
|
Name :
ឈ្មោះ :
|
ប៊្គន សំបុក
|
|
Last Name :
នាមត្រកូល :
|
Bin
|
|
First Name :
នាមខ្លួន :
|
Sambok
|
|
Other Name :
ឈ្មោះផ្សេង :
|
Chaing
ចាំង
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I07070
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 19, Present aged: 52]
«សម័យខែ្មរក្រហម អាយុ ១៩ ឆ្នាំ, សម័យបច្ចុប្បន្ន អាយ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
10030703. Kratie, Prek Prasop, Saop, Prek Chik
១០០៣០៧០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំសោប ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២» ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Chay, chief of battalion 15. Tun, chief of regiment 806. Ta Oeun, chief of division 310. Han, chief
ចយ ជាប្រធានវរសេនាតូចលេខ១៥, ទុន ជាប្រធានវរសេនាធំ លេខ៨០៦, តាអឿន ជាប្រធានកងពលលេខ៣១០។ ប្រធាន កងរបស់សំបុក
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Sem, chief of sub district, called Sambok to go to battlefileld.
សែម ជាគណៈឃុំ បានហៅសំបុកទៅសមរភូមិ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0001 20060213, Prek Chik village, Saop sub-district, Prek Prasap district, Kratie province. Interviewed by Ra Chhayrann. Notes: Interviewed with Bin Sambok, 52, biography owner.
ខេអអាយ០០០១ ២០០៦០២១៣, ភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ ប៊្គន សំបុក អាយុ៥២ឆ្នាំ ត្រូវជា ម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ប៊ិន សំបុក ហៅ ចាំង ភេទប្រុស អាយុ៥២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សំបុក មានប្រពន្ធឈ្មោះ សាវឿន មានកូនចំនួន៣នាក់ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។ សំបុក មានឪពុកឈ្មោះ ប៊ិន ម្ដាយឈ្មោះ ឡាច មានបងប្អូន៦នាក់ស្រី២ប្រុស៤។ សំបុក ធ្លាប់បានរៀនសូត្រត្រឹមថ្នាក់ទី៧ឪចាស់ឱ នៅសាលាបឋមសិក្សាព្រែកជីក ឈប់រៀនដោយសារប្រទេសជាកើត មានរដ្ឋប្រហារឆ្នាំ១៩៧០ មានសង្គ្រាមកើតឡើងអត់មានលោកគ្រូអ្នកគ្រូមកបង្រៀនទេ សាលារៀនបិទត្រឹម ហ្នឹងមក តាមទីប្រជុំជននៅបានរៀនសូត្រខ្លះ។ ចាប់ឆ្នាំ១៩៧០ ក្រុមចលនាខែ្មរក្រហមបានចូលមកឃោសនា នៅក្នុងភូមិ ទាហានលន់ នល់ មិនហ៊ានចូលមកទេ។ កាលនោះ សំបុក នៅផ្ទះជាមួយឪពុកម្ដាយ ហើយកាល នោះមានកម្លាំងយុវជនទាំងប្រុសទាំងស្រីនាំគ្នាចូលជាបន្ដបន្ទាប់ ហើយកាលនោះមិនបានការបង្ខំឱ្យយើងស្ម័គ្រចិត្ដ ចូលទេ អង្គការគ្រាន់តែធ្វើការឃោសនាដល់យូរៗទៅដូចជាខ្មាស់អ្នកភូមិ ណាមួយអង្គការចង់ចោទយើងជាខែ្មរ ស ទៀត។ នៅឆ្នាំ១៩៧៤ សំបុក្រ បានស្ម័គ្រចិត្ដចូលជាយោធាខែ្មរក្រហមតែម្ដង អង្គការបានបញ្ជូនមក សមរភូមិមុខវាយជាមួយទាហានលន់ នល់។ សំបុក បានចូលមកនៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន។ សំបុក បានចូលសមរភូមិវាយជាមួយទាហានលន់ នល់ តាមផ្លូវជាតិលេខ៥ នៅម្ដុំស្រុកកំពង់ត្រឡាច និងនៅម្ដុំលង្វែក រហូតទទួលជ័យជម្នះនៅឆ្នាំ១៩៧៥។ សំបុក បានឃើញប្រជាជនជាច្រើនជម្លៀសចេញពីទី ក្រុងភ្នំពេញ។ សំបុក បានស្នាក់នៅក្នុងអង្គភាពយោធានៅម្ដុំវត្ដភ្នំ ក្រោយមកទៀត កងពលទី១បានផ្លាស់ទៅជា កងពល៣១០វិញ។ សំបុក អង្គការចាត់តាំងឱ្យចុះធ្វើស្រែនៅបឹងសំយាប សឹកថា លែងមានទួនាទីជាយោធា ព្រោះយោធារាប់រយនាក់ អង្គការបានចាត់តាំងឱ្យចុះធ្វើស្រែដួចជាប្រជាជនដែរ។ នៅឆ្នាំ១៩៧៧ សំបុក បានដឹងរឿងរ៉ាវជាច្រើន ដូចជាប្រធានកងពលឈ្មោះ អឿន អង្គការចាប់ខ្លួន ព្រោះថាមានជាប់ពាក់ព័ន្ធជាខ្សែ សេអ៊ីអា ហើយបានហៅយោធានៅក្នុងពល៣១០ មកប្រជុំឱ្យស្ដាប់សមេ្លងសារភាពរបស់តាអឿន។ ពេល នោះយោធាដែលត្រូវជាកូនចៅមានការភ័យខ្លាចគ្រប់គ្នា មិនយូរប៉ុន្មានប្រធានវរសេនាធំវរសេនាតូច អង្គការ ចាប់ខ្លួនជាបន្ដបន្ទាប់។ នៅឆ្នាំចុង ឆ្នាំ១៩៧៨ សង្គ្រាមជាមួយប្រទេសវៀតណាមកាន់តែខ្លាំងឡើង អង្គការ បានដកកម្លាំងយោធានៅក្នុងកងពល៣១០ បញ្ជូនទៅសមរ ភូមិវាយជាមួយកងទ័ពវៀតណាម។ ពេលនោះកង ពល៣១០ បានផ្លាស់ទៅជាកងពល២០៧ ប្រធានកងពលឈ្មោះ ញ៉ មកពីភូមិភាគនិរតី។ សំបុក ចូលសមរ ភូមិវាយជាមួយកងទ័ពវៀតណាមមិនបានមួយខែផង ស្រាប់តែត្រូវរបួសធ្ងន់ អង្គការបញ្ជូនមកសម្រាកមន្ទីរ ព៩៨ មានជនជាតិចិនជួយព្យាបាលបានរយៈពេលបីខែជាមិនទាន់បានស្រួលខ្លួនផង កងទ័ពវៀតណាមវាយ ចូលមកតែម្ដង។ ពេលនោះ សំបុក រត់ជាមួយកម្មាភិបាលខែ្មរក្រហមនិងអ្នកមាន របួសស្រាលៗបន្ដចូលពៃ្រ រហូតមកដល់ស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
នៅឆ្នាំ១៩៧៧៧៨ មានចាប់កម្មាភិបាលជាច្រើន ដូចជាប្រធានកង ពលឈ្មោះ អឿន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”